trollkhmer news

ពូកែចម្លងមែន! ក្រុមហ៊ុនផលិតសំលៀកបំពាក់នៅប្រទេសចិនប្រកាសសម្ភោធជាផ្លូវការនៅម៉ាកយីហោ Uncle Martian

ថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ១៧:១៥

ពូកែចម្លងមែន! ក្រុមហ៊ុនផលិតសំលៀកបំពាក់នៅប្រទេសចិនប្រកាសសម្ភោធជាផ្លូវការនៅម៉ាកយីហោ Uncle Martian


ក្រុមហ៊ុននៅប្រទេសចិនមួយទើបតែប្រកាសសម្ភោធជាផ្លូវវការនៅម៉ាកយីហោសំលៀកបំពាក់លំដាប់ខ្ពស់របស់ខ្លួន ដែលវាមានម៉ាកយីហោស្រដៀងយ៉ាងខ្លាំងទៅ និងម៉ាកសំលៀកបំពាក់ដ៍ល្បីរបស់អាមេរិចគឺ Under Amour ។ 


រូបភាពម៉ាកយីហោដែលមានឈ្មោះថា Uncle Martian ត្រូវបានគេចែកចាយយ៉ាងព្រោងព្រាតយកទៅប្រៀបធៀបនៅលើបណ្តាញសង្គម Weibo របស់ប្រទេសចិនដែលមនុស្សគ្រប់គ្នានិយាយថាវាពិតជាស្រដៀងខ្លាំងណាស់ទៅនិងម៉ាកយីហោមួយទៀត។ ក្រុមហ៊ុនផលិតសម្ភារៈកីឡា Tingfei Long Sporting Goods Co. ជាអ្នកនៅពីក្រោយការបញ្ចេញម៉ាកយីហោថ្មីនេះ នេះបើយោងតាម​​គេហទំព័រ Mashable ។ 


ប្រទេសចិនមានច្បាប់រក្សាសិទ្ធិដែលលក្ខណស្មើភាពគ្នានិងស្រដៀងគ្នាទៅនឹងបណ្តាប្រទេសលោកខាងលិចដែរ ហើយបានចុះបញ្ចីក្លាយជាផ្នែកមួយនៃអង្គការពាណិជ្ជកម្មពិភពលោកតាំងពីឆ្នាំ 2001 ដែលតម្រូវអោយបង្កើតច្បាប់រក្សាកម្មសិទ្ធិបញ្ញាយ៉ាងសំខាន់មួយនេះ។ បើទោះបីជាមានច្បាប់នេះហើយក្តីវាក៏នៅមានផលលំបាកដែរក្នុងការអនុវត្តច្បាប់នៅក្នុងប្រទេសចិនមួយនេះ យោងតាមការត្រួតពិនិត្យពាណិជ្ជកម្មរបស់ប្រទេសចិន ។ 



ប្រែសំរួលដោយ : សិទ្ធា

ប្រភព​ : Businessinsider