trollkhmer news

ក្រសួងធនធានទឹក៖ ឥទ្ធិពលរបស់ព្យុះសាន់បា នឹងធ្វើឱ្យមានភ្លៀងកក់ខែពីតិចទៅមធ្យម នៅរាជធានី-ខេត្តមួយចំនួន

ថ្ងៃទី ១៣ ខែ កុម្ភះ ឆ្នាំ ២០១៨ ម៉ោង ១៧:០២

ក្រសួងធនធានទឹក៖ ឥទ្ធិពលរបស់ព្យុះសាន់បា នឹងធ្វើឱ្យមានភ្លៀងកក់ខែពីតិចទៅមធ្យម នៅរាជធានី-ខេត្តមួយចំនួន

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាព និងឥទ្ធិពលរបស់ព្យុះទី ២ ដែលមានឈ្មោះថា សាន់បា (Sanba) ដែលអាចនឹងធ្វើឲ្យមានភ្លៀងកក់ខែពីតិចទៅមធ្យម ចាប់ពីថ្ងៃទី១៨ ដល់ ២២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតាមបណ្តារាជធានីខេត្តមួយចំនួន។

បើតាមសេចក្តីប្រកាសរបស់ក្រសួង រាជធានីខេត្តដែលអាចនឹងមានភ្លៀងកក់ខែរួមមាន៖ រាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ កំពង់ចាម កំពង់ធំ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន សៀមរាប បន្ទាយមានជ័យ និងបណ្តាខេត្តនៅតំបន់ឆ្នេរ៕

សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកទាំងស្រុង៖








ប្រែសំរួលដោយ : trollkhmer