trollkhmer news

កូរ៉េខាងជើងបន្ថយសម្លេងឃោសនាតាមព្រំដែន បន្ទាប់ពីការប្រកួតកីឡាអូឡាំពិកចាប់ផ្ដើម

ថ្ងៃទី ១៣ ខែ កុម្ភះ ឆ្នាំ ២០១៨ ម៉ោង ១៦:៤៩

កូរ៉េខាងជើងបន្ថយសម្លេងឃោសនាតាមព្រំដែន បន្ទាប់ពីការប្រកួតកីឡាអូឡាំពិកចាប់ផ្ដើម

មន្ត្រីយោធាជាន់ខ្ពស់ម្នាក់ដែលឈរជើងនៅព្រំដែនបានប្រាប់រ៉យទ័រកាលពីថ្ងៃអង្គារថា កូរ៉េខាងជើងបានបន្ថយសម្លេងឃោសនាតាមព្រំដែនរបស់ខ្លួននៅតំបន់គ្មានយោធាអន្តរកូរ៉េ (DMZ) ចាប់តាំងពីពិធីបើកការប្រកួតកីឡារដូវរងាកាលពីថ្ងៃសុក្រ។



កូរ៉េខាងជើង និងកូរ៉េខាងត្បូងបានប្រើប្រាស់ឧឃោសនស័ព្ទដើម្បីបញ្ជូនព័ត៌មាន និង ឃោសនាចាប់តាំងពីដើមឆ្នាំ 2016 នៅពេលដែលកូរ៉េខាងត្បូងបានចាប់ផ្តើមការផ្សាយរបស់ខ្លួនឡើងវិញសងសឹកចំពោះការសាកល្បងនុយក្លេអ៊ែរលើកទីបួនរបស់កូរ៉េខាងជើងកាលពីខែមករា៕





ប្រែសំរួលដោយ : trollkhmer

ប្រភព​ : reuters