trollkhmer news

សាហាវណាស់! ស្រ្ដីម្នាក់ ត្រូវគេរំលោភហើយអារ.ក សម្លាប់ចោល ក្នុងព្រៃ

ថ្ងៃទី ១៣ ខែ កុម្ភះ ឆ្នាំ ២០១៨ ម៉ោង ១៥:៥៩

សាហាវណាស់! ស្រ្ដីម្នាក់ ត្រូវគេរំលោភហើយអារ.ក សម្លាប់ចោល ក្នុងព្រៃ


(កំពង់ឆ្នាំង) ៖ ស្រ្តីម្នាក់ ត្រូវបានជនល្មើសរំលោភ រួចសម្លាប់ បង្កឲ្យមានភាពភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ និង៤០នាទីល្ងាច ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិក្បាលកាឡង់ ឃុំពាមឆ្កោក ស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង។ 




ស្រ្តីរងគ្រោះមានឈ្មោះ ហ៊ន ណាវី អាយុ ២១ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនល្មើស ក្រោយធ្វើសកម្មភាពរួច​បានរត់គេចខ្លួនបាត់ស្រមោល ខណៈដែលសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្ដន្ទាទោស។



បើតាមការសិន្នដ្ឋានរបស់សមត្ថកិច្ច ក្នុងករណីខាងលើជំហានដំបូង បានឲ្យដឹងថា ស្រ្តីរងគ្រោះ មានប្ដី និងកូនរួចទៅហើយ។ មុនពេលកើតហេតុមានការឈ្លោះប្រកែកគ្នា ក្រោយមកឃើញស្រ្តីរងគ្រោះស្លាប់ ដោយរាងកាយ អាក្រាតតែម្ដង៕