trollkhmer news

តារាស្រី Zhao Liying ធ្លាប់ជួបគ្រោះថ្នាក់ធ្លាក់ពីលើសេះ ទើបធ្វើឲ្យខ្នងមានដុំពកបែបនេះ

ថ្ងៃទី ១៣ ខែ កុម្ភះ ឆ្នាំ ២០១៨ ម៉ោង ១៥:១៥

តារាស្រី Zhao Liying ធ្លាប់ជួបគ្រោះថ្នាក់ធ្លាក់ពីលើសេះ ទើបធ្វើឲ្យខ្នងមានដុំពកបែបនេះ


ស្នាមដុំពក នៅចំកណ្ដាលរបស់តារាសម្ដែងស្រី Zhao Liying ត្រូវបានគេមើលឃើញយ៉ាងច្បាស់ ខណៈពេលនាងបែរខ្នងទៅកាន់កាមេរ៉ា ក្នុងពិធីដាក់បញ្ជាំងរឿងភាគខ្នាតធំ កាលពីដើមខែកុម្ភៈកន្លងទៅ។ 




នៅក្នុងពេលនោះ គ្រប់គ្នាមានការភ្ញាក់ផ្អើលខ្លាំង នៅពេលបានឃើញដុំពកធំនៅលើខ្នងរបស់នាង ដោយក្ដីព្រួយបារម្ភខ្លាំងពីសំណាក់អ្នកគាំទ្រជាច្រើន ។



រូបភាពក្នុងឆ្នាំ ២០១៣



រូបភាពក្នុងឆ្នាំ២០១៣


ដោយសារតែតារាសម្ដែងស្រីរូបនេះ នាងធ្លាប់បានជួបនូវហេតុការណ៍អាក្រក់មួយធ្លាក់ពីលើខ្នងសេះ ខណៈពេលសម្ដែងក្នុងរឿងរឿង "Agarwood Bow" នៅក្នុងឆ្នាំ ២០១៣ ។ ហើយបានធ្វើអោយគ្រប់គ្នាមានការព្រួយពីសុខទុក្ខខ្លាំង ដោយមើលទៅស្ថានភាពហាក់ដូចជា ហើមធំបន្តិច នៅលើខ្នងរបស់នាង ប៉ុន្តែនេះ វាមិនមែនជាបញ្ហានោះទេ គ្រាន់តែរបួសតែងតែមានបន្សុលនូវស្លាកស្នាម ជារឿងធម្មតាតែប៉ុណ្ណោះ៕








ប្រែសំរួលដោយ : trollkhmer

ប្រភព​ : kenh14