trollkhmer news

Philippe Coutinho ត្រៀមខ្លួនត្រឡប់មក Liverpool វិញនៅពាក់កណ្ដាលឆ្នាំនេះ

ថ្ងៃទី ១៣ ខែ កុម្ភះ ឆ្នាំ ២០១៨ ម៉ោង ១៤:២៦

 Philippe Coutinho ត្រៀមខ្លួនត្រឡប់មក Liverpool វិញនៅពាក់កណ្ដាលឆ្នាំនេះ

   កីឡាករ Philippe Coutinho ត្រៀមខ្លួនត្រឡប់មក Liverpool វិញនៅពាក់កណ្ដាលឆ្នាំនេះ ដើម្បីលេងជាលក្ខណៈមិត្តភាពអន្តរជាតិនៅទឹកដី Anfield ។



  ប្រធានក្លឹបហង្សក្រហម Liverpool កំពុងស្ថិតក្នុងការពិភាក្សាជាមួយប្រទេសប្រេស៊ីល និងសហព័ន្ធបាល់ទាត់ក្រូអាតអំពីការធ្វើជាម្ចាស់ផ្ទះការប្រកួតកម្ដៅសាច់ដំមុនពេលពួកគេធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី នេះបើតាមសេចក្ដីរាយការណ៍ពី Liverpool Echo ។



  កីឡដ្ឋាន Stamford Bridge ត្រូវបានគេចាត់ទុកថា ជាទីលានសម្រាប់ការប្រកួតនេះ ប៉ុន្តែរបាយការណ៍ក្នុងប្រទេស Croatia បានបង្ហាញថាកីឡាករ Lovren ដែលជាខ្សែការពាររបស់ក្រុមហង្សក្រហមបានជំរុញឱ្យជ្រើសយកកីឡដ្ឋាន Anfield មកជំនួសវិញ។

ប្រែសំរួលដោយ : TK

ប្រភព​ : Mirror