trollkhmer news
Justin និងSelena ផ្អែមល្ហែមជាមួយគ្នា មុនថ្ងៃ១៤កុម្ភៈបាត់ទៅហើយ
ថ្ងៃទី ១៣ ខែ កុម្ភះ ឆ្នាំ ២០១៨ ម៉ោង ១៤:២៥
ទោះបីជាមិនទាន់ដល់ថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ក៏ដោយ ប៉ុន្តែតារាចម្រៀង Selena Gomez និងJustin Bieber បានចំណាយពេលយ៉ាងផ្អែមល្ហែមជាមួយគ្នាបាត់ទៅហើយ។
តារាចម្រៀងទាំងពីរ ត្រូវបានគេប្រទះឃើញបានធ្វើដំណើរទៅឆ្នេរ Laguna ក្នុងរដ្ឋ California ហើយបានស្នាក់នៅក្នុងសណ្ឋាគារ Montage ជាមួយគ្នា ពេញមួយសប្ដាហ៍។
យោងតាមប្រភពមួយបានឲ្យដឹងថា៖ "Justin និង Selena បានឲ្យអ្នកបើកឡានជូនពួកគេទៅឆ្នេរ Laguna កាលពីរសៀលថ្ងៃសៅរ៍។ Justin ធ្លាប់បានទៅសណ្ឋាគារ Montage ជាច្រើនលើកពីមុនមក ហើយលោកចូលចិត្តទៅកន្លែងនេះជានិច្ចរាល់ពេលដែលលោកចង់ចំណាយពេលជាលក្ខណៈឯកជន"។
នៅពេលដែលពួកគេទៅដល់ "អ្នកទាំង២បានបណ្ដើរគ្នាលេងនៅលើផ្លូវពីមុខ តំបន់លម្ហែដែលមើលទៅឃើញសមុទ្រ។ ដោយមេឃហាក់អួរអាប់មានពពកច្រើន ដូច្នេះទើបពួកគេមិនចំណាយពេលនៅក្រៅយូរ"។
ក្រោយមកមានពាក្យចចាមអារ៉ាមលេចឭថា តារាចម្រៀង Selena Gomez អាចនឹងចំណាយពេលក្នុងថ្ងៃ១៤ កុម្ភៈនៅទីក្រុង ញូវយ៉ក ដោយត្រូវចូលរួមកម្មវិធី Coach for Fashion Week។ ទោះបីជាមិនបានចំណាយពេលជាមួយគ្នាក្នុងថ្ងៃពិសេសនេះក្ដី ក៏គូស្នេហ៍តារាមួយគូនេះ បានឆ្លៀតចំណាយពេលជាមួយគ្នាមុនថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់បាត់ទៅហើយ៕
ប្រែសំរួលដោយ : trollkhmer
ប្រភព : TMZ
Share this
ព័ត៌មានផ្សេងទៀត