trollkhmer news

Daniel Sturridge រងរបួសក្រោយលេងបានត្រឹមតែ 3 នាទីពេល West ​Brom​ ​ជួប Chelsea

ថ្ងៃទី ១៣ ខែ កុម្ភះ ឆ្នាំ ២០១៨ ម៉ោង ១៣:៥៦

Daniel Sturridge រងរបួសក្រោយលេងបានត្រឹមតែ 3 នាទីពេល West ​Brom​ ​ជួប Chelsea


  Daniel Sturridge បានលេងត្រឹមតែរយៈពេល 3 នាទីប៉ុណ្ណោះក្នុងការបង្ហាញខ្លួនជាជម្រើសដំបូងឲ្យ West Brom ពេលលេងនៅទឹកដី Chelsea ។



 ខ្សែប្រយុទ្ធដែលខ្ចីជើងពី Liverpool រូបនេះហាក់ដូចជាទទួលរងបញ្ហាសរសៃពួរក្រោយ​ប្រជែង​គ្នា​ជាមួយ​កីឡាករ​ Cesar Azpilicueta នៅដើមតង់ទី1 ហើយត្រូវចូលជំនួសដោយកីឡាករ Jay Rodriguez ។



  ក្រោយផ្ទេរពីក្រុមហង្សក្រហមមក ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​រូបនេះសង្ឃឹមថាបានជាប់ជាជម្រើសដំបូងឲ្យ West Brom  និងរកគ្រាប់បាល់ឲ្យក្រុមខ្លួន ដើម្បីមានឈ្មោះក្នុងក្រុមជម្រើសជាតិទៅប្រកួត World Cup ប៉ុន្តែឥឡូវនេះមិនច្បាស់ទេថាតើគេនឹងត្រូវប្រឈមមុខយ៉ាងណាក្រោយការរងរបួសនេះ។


ប្រែសំរួលដោយ : TK

ប្រភព​ : Mirror