trollkhmer news

Leroy Sane, David Silva និង Fabian Delph ចូលរួមហ្វឹកហាត់ជាមួយក្រុមមុនប៉ះ Basel

ថ្ងៃទី ១៣ ខែ កុម្ភះ ឆ្នាំ ២០១៨ ម៉ោង ១៣:៣៧

 Leroy Sane, David Silva និង Fabian Delph ចូលរួមហ្វឹកហាត់ជាមួយក្រុមមុនប៉ះ Basel

  កីឡាករ Leroy Sane, David Silva និង Fabian Delph បានចូលរួមហ្វឹកហាត់កាលពីថ្ងៃចន្ទ ខណៈ Manchester City ត្រៀមខ្លួនរួចជាស្រេចដើម្បីជួប Basel។



   ទោះបីជាការអវត្តមានរបស់ពួកគេដោយសាររងរបួសក៍ដោយ ក៍មិនបានទប់ស្កាត់ក្រុម Pep Guardiola ក្នុងការនាំមុខលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League ដល់ទៅ 16 ពិន្ទុដែរ។



  Sane បានរងរបួសសរសៃកជើងក្រោយពីប៉ះទង្គិចជាមួយកីឡាករ Joe Bennett របស់ Cardiff City ក្នុងជ័យជម្នះជុំទី 4 នៃក្របខ័ណ្ឌ FA Cup កាលពីចុងខែមុន ខណៈ Silva មានបញ្ហាត្រគាកបីថ្ងៃក្រោយពេលយកឈ្នះ 3-0 លើ West Brom  រីឯ Delph បានអវត្តមានតាំងពីរងរបួសជង្គង់ពេលចាញ់ Liverpool 3 ទល់ 4 កាលពីថ្ងៃទី 14 ខែមករា។



  កីឡាករទាំងបីនាក់ត្រូវបានគេផ្ដិតរូបភាពនៅក្នុងការហ្វឹកហាត់មុនពេលការធ្វើដំណើរទៅកាន់ប្រទេសស្វ៊ីសសម្រាប់ការប្រកួតជើងទី 1 នៃវគ្គ 16 ក្រុមចុងក្រោយក្នុងក្របខ័ណ្ខ Champions League របស់ពួកគេ។


ប្រែសំរួលដោយ : TK

ប្រភព​ : OneFootball