trollkhmer news

ប៉ូលិសម្នាក់ត្រូវស្លាប់ និង ១៣នាក់រងរបួសពីការវាយប្រហារគ្រាប់បែកអត្តឃាតនៅភាគអាគ្នេយ៍ប្រទេសតួកគី

ថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ១៦:៤៨

ប៉ូលិសម្នាក់ត្រូវស្លាប់ និង ១៣នាក់រងរបួសពីការវាយប្រហារគ្រាប់បែកអត្តឃាតនៅភាគអាគ្នេយ៍ប្រទេសតួកគី

ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួបានឱ្យដឹងថា អភិបាលខេត្ត Gaziantepលោក Ali Yerlikaya បានបញ្ជាក់ថា មន្ត្រីប៉ូលិសម្នាក់បានស្លាប់ និង ១៣នាក់ផ្សេងទៀតបានរងរបួសក្នុងការវាយប្រហារគ្រាប់បែកអត្តឃាតនៅទ្វារខាងមុខរបស់ទីស្នាក់ការកណ្តាលប៉ូលិសក្នុងខេត្ត Gaziantep ភាគអាគ្នេយ៍ប្រទេសតួកគីកាលពីថ្ងៃអាទិត្យ។

បើតាមលោក Yerlikayathe បានឱ្យដឹងថា មន្រ្តីប៉ូលិសម្នាក់ត្រូវបានសម្លាប់ និង យ៉ាងហោចណាស់ប៉ូលិស ៩នាក់ និងជនស៊ីវិល ៤នាក់ទៀតបានរងរបួសក្នុងការបំផ្ទុះគ្រាប់បែករថយន្តអត្តឃាត។បណ្តាញសារព័ត៌មានបានរាយការណ៍ថា ការបំផ្ទុះបានកើតឡើងនៅចំណុចត្រួតពិនិត្យជួរមុខនៃទីស្នាក់ការកណ្តាលប៉ូលិស៕

ប្រភព​ : Cri ccfr