trollkhmer news

Tottenham Hotspur សង្ឃឹមឈ្នះ Juventus នៅជំនួប UEFA Champions League យប់នេះ

ថ្ងៃទី ១៣ ខែ កុម្ភះ ឆ្នាំ ២០១៨ ម៉ោង ១៣:៣៤

Tottenham Hotspur សង្ឃឹមឈ្នះ Juventus នៅជំនួប UEFA Champions League យប់នេះ

  Tottenham Hotspur បានធ្វើដំណើរទៅដល់ទីក្រុង Turin សម្រាប់ការហ្វឹកហាត់មុនជួបម្ចាស់ផ្ទះ Juventus នៅជើងទី១ វគ្គ១៦ក្រុម ពានរង្វាន់ UEFA Champions League នៅយប់នេះ។



  ក្រុមរហស្សនាមមាន់ខ្នាយមាសមិនមានវត្តមានខ្សែការពារ Toby Alderweireld នោះទេ ដោយសាររបួសសរសៃពួរ។ ចំណែកឯខ្សែការពារ Juan Foyth និង Kyle Walker-Peters ក៏អវត្តមានដូចគ្នា។ យ៉ាងណាក្តី Spur នៅតែមានសង្ឃឹមខ្ពស់ថានឹងឈ្នះការប្រកួត។ 



  តួយ៉ាងខ្សែប្រយុទ្ធឆ្នើម Harry Kane ថ្លែងទាំងជឿជាក់ថា “ក្រុមខ្លួនអាចធ្វើបានល្អ ព្រោះកន្លងទៅ ស្ទើរគ្មាននរណាជឿថា ក្រុមរបស់គេអាចឡើងមកកាន់វគ្គ១៦ក្រុមបែបនេះទេ។ ក្រុមរបស់គេមកទីនេះដោយការលេងដ៏អស្ចារ្យ ហើយការប្រកួតលើកនេះគ្រប់គ្នាសុទ្ធតែជឿថានឹងឈ្នះដូចគ្នា។”



  ដោយឡែក Juventus មានកីឡាករមួយចំនួនរបួសដូចជា Blaise Matuidi។ ចំណែក Paulo Dybala ពុំបានចូលលេងច្រើនសប្ដាហ៍មកហើយ ខណៈអ្នកចាំទី Gianluigi Buffon ទើបវិលចូលហ្វឹកហាត់ប៉ុណ្ណោះ។ ទាំងនេះបង្កជាភាពខ្វល់ខ្វាយមួយសម្រាប់អ្នកចាត់ការ Massimiliano Allegri ផងដែរ៕


ប្រែសំរួលដោយ : TK