trollkhmer news

ប្រធានក្រុម Man City ថា មិនមានការបារម្ភទេពេលជួប Basel យប់នេះ

ថ្ងៃទី ១៣ ខែ កុម្ភះ ឆ្នាំ ២០១៨ ម៉ោង ១៣:២០

ប្រធានក្រុម Man City ថា មិនមានការបារម្ភទេពេលជួប Basel យប់នេះ

   ប្រធានក្រុម Man City ខ្សែការពារ Vicente Kompany បាននិយាយថា ពួកគេមិនបារម្ភទេពេលជួបម្ចាស់ផ្ទះ Basel នៅ UEFA Champions League យប់នេះ ដោយពួកគេយល់ថាការប្រកួតនេះដូចធ្វើឡើងលើទឹកដីខ្លួនឯងអញ្ចឹងដែរ។



  កីឡាករសញ្ជាតិបែលហ្ស៊ិកអះអាងថា “ប៉ុន្មានឆ្នាំមុនពួកគេមិនមានបទពិសោធនឹងពានរង្វាន់កម្រិតនេះទេ។ តែពេលកន្លងមកបានផ្តល់មេរៀនច្រើន ពីការលេងអោយបានល្អមិនថាទីណាក៏ដោយ។ ការប្រកួតយប់នេះក៏មិនខុសគ្នាដែរ។វាដូចនៅក្នុងទឹកដីខ្លួនឯង អញ្ចឹងពួកគេនឹងធ្វើវាអោយល្អបំផុត។”   



  ចំណែកឯលោក Pep Guardiola អ្នកចាត់ការ Manchester City ថ្លែងថា សមាជិកគ្រប់រូបត្រូវផ្ដោតលើគ្រប់ការប្រកួត ព្រោះ Champions League មានភាពខុសប្លែកពីការប្រកួតធម្មតា ទាំងផ្នែកគុណភាព និង ចិត្តសាស្ត្រ។



  លោកបន្តថា ខ្សែបម្រើ Leroy Sane បានវិលចូលហ្វឹកហាត់វិញហើយ ក្រោយមានបញ្ហារបួស

ប្រែសំរួលដោយ : TK