trollkhmer news

ក្រុម Next Step FC បានគ្រងជើងឯក Tiger Street Football Festival 2018 ប្រចាំមណ្ឌលសៀមរាប

ថ្ងៃទី ១៣ ខែ កុម្ភះ ឆ្នាំ ២០១៨ ម៉ោង ១១:៤៨

ក្រុម Next Step FC បានគ្រងជើងឯក Tiger Street Football Festival 2018 ប្រចាំមណ្ឌលសៀមរាប

(ខេត្តសៀមរាប) ៖ ក្រុម Next Step FC  បានគ្រងជើងឯកនៃពានរង្វាន់ក្របខ័ណ្ឌ Tiger Street Football Festival 2018 ប្រចាំមណ្ឌលសៀមរាប ដោយយកឈ្នះលើក្រុម សៀមរាប FC ដែលជាក្រុមជើងឯករដូវកាលឆ្នាំមុន ក្នុងលទ្ធផល ៣ ទល់នឹង ២។ 



ក្រុមចំណាត់ថ្នាក់លេខ ៣ បានទៅលើក្រុម Old Boys FC A ដែលបានបំបាក់ក្រុម Damrey FC ក្នុងលទ្ធផល ៥  ទល់នឹង ១។ ក្រុមជើងឯក Next Step FC  ទទួលបានប្រាក់រង្វាន់ ១ ៥០០ដុល្លារអាមេរិក ក្រុមជើងឯករង សៀមរាប FC ទទួលបានប្រាក់រង្វាន់ ១ ០០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ ៣ Old Boys FC A បានប្រាក់រង្វាន់ ៥០០ដុល្លារ ចំណែកឯក្រុមលេខ៤ ក្រុម Damrey FC ទទួលបានប្រាក់រង្វាន់ ២០០ដុល្លារ។






ក្រុមជ័យលាភីទាំងអស់នេះបានកៅអីទៅលេងវគ្គផ្តាច់ព្រ័ត្តនៅថ្ងៃទី ១០ និងទី១១ ខែមីនា ឆ្នាំ ២០១៨ នៅរាជធានីភ្នំពេញ ជាពិសេសមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ Ryan Giggs នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រនោះ។






ចំពោះសកម្មភាពផ្សេងៗនៃព្រឹត្តិការណ៍ Tiger Street Football Festival ២០១៨ប្រចាំមណ្ឌលសៀមរាប សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់
ស្រាបៀរថៃហ្គ័រ៖ 

www.facebook.com/TigerBeerKH#TSFF2018

សូមពិសាដោយការទទួលខុសត្រូវ!




ប្រែសំរួលដោយ : trollkhmer