trollkhmer news

លេចលឺថា ជម្រើសជាតិកម្ពុជា គ្រោងប្រកួតមិត្តភាពជាមួយ ជម្រើសជាតិឡាវ

ថ្ងៃទី ១៣ ខែ កុម្ភះ ឆ្នាំ ២០១៨ ម៉ោង ១១:៤៨

លេចលឺថា ជម្រើសជាតិកម្ពុជា គ្រោងប្រកួតមិត្តភាពជាមួយ ជម្រើសជាតិឡាវ

  មានការលេចលឺដំណឹងមកថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក្រោមការដឹកនាំរបស់លោក ប្រាក់ សុវណ្ណារ៉ា គ្រោងនឹងធ្វើការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិជាមួយក្រុមបាល់ទាត់ជម្រើសជាតិឡាវ។



 ប្រភពពីមន្រ្តីសារពត៌មានឡាវ បានបន្តថា ការប្រកួតគឺគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៨ នាទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។



​  សូមរំលឹកថា ការប្រកួតនេះគឺជាការប្រកួតកម្ដៅសាច់ដុំមុនប្រកួតចុងក្រោយនៃពានរង្វាន់ ជើងឯកទ្វីបអាស៊ី AFC Asian Cup UAE 2019 វគ្គជម្រុះជុំចុងក្រោយជាមួយ នឹងជម្រើសជាតិអាហ្វហ្គានីស្ថាន នៅថ្ងៃទី២៧ ខែដដែល ឆ្នាំ២០១៨៕

ប្រែសំរួលដោយ : TK