trollkhmer news

Ronaldo​ ថាអាចនឹងឈ្នះ PSG ទោះបីជាពួកគេជាក្រុមខ្លាំងក៍ដោយ

ថ្ងៃទី ១៣ ខែ កុម្ភះ ឆ្នាំ ២០១៨ ម៉ោង ១១:០៨

Ronaldo​ ថាអាចនឹងឈ្នះ PSG ទោះបីជាពួកគេជាក្រុមខ្លាំងក៍ដោយ

  Cristiano Ronaldo បានលើកឡើងថា Real Madrid ចាំបាច់ត្រូវលេងបានល្អបំផុតដើម្បីផ្តួលក្រុម Paris Saint-Germain ដើម្បីឆ្លងទៅវគ្គបន្ទាប់ Champions League។



  កីឡាកររូបនេះបានសរសើរក្រុម PSG  ជាក្រុមដ៏អស្ចារ្យដែលពោរពេញទៅដោយកីឡាករឆ្នើមជាច្រើន ហើយក៏រំឭកក្រុមខ្លួនថាជាក្រុមខ្លាំងមួយដែលរួបរួមគ្នា និងមានបទពិសោធន៍ជាច្រើន។ យើងត្រូវតែផ្តោតអារម្មណ៍ខ្លាំង និងលេងឲ្យបានល្អទាំងពីរជើងដើម្បីឈានទៅវគ្គបន្ទាប់នៅ Champions League ។



  កាលពីចុងសប្ដាហ៍កីឡាករព័រទុយហ្គាល់វ័យ 33 ឆ្នាំបានបញ្ចេញឥទ្ធិពលរបស់ខ្លួន ដោយរកបាន hat-trick លើក្រុម Real Sociedad មុនប៉ះក្រុមខ្លាំង PSG៕


ប្រែសំរួលដោយ : TK

ប្រភព​ : Marca