trollkhmer news

ក្រុមហ៊ុន Apple បានចាញ់បណ្តឹងប្រឆាំងនឹងការប្រើប្រាស់ផ្លាកយីហោ iPhone នៅប្រទេសចិន

ថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ១៦:៤៦

ក្រុមហ៊ុន Apple បានចាញ់បណ្តឹងប្រឆាំងនឹងការប្រើប្រាស់ផ្លាកយីហោ iPhone នៅប្រទេសចិន

ក្រុមហ៊ុន Apple Inc បានចាញ់បណ្តឹងប្រឆាំងនឹងការប្រើប្រាស់ផ្លាកយីហោឈ្មោះ iPhone ជាមួយក្រុមហ៊ុននៅប្រទេសចិន។ បើយោងតាមសាលក្រមរបស់តុលាការក្រុងប៉េកាំង ក្រុមហ៊ុនចិនមួយឈ្មោះ Xintong Tiand បានទទួលសិទ្ធិស្របច្បាប់ក្នុងការប្រើឈ្មោះ "iPhone" សំរាប់ផលិតផលរបស់ខ្លួនដែលមានទាំងអស់ 18ប្រភេទ រួមមាន ផលិតផលផលិតពីស្បែក ដូចជាកាបូបរបស់ស្រ្តី និងបុរស ខ្សែក្រវ៉ាត់ ។ល។ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងបានចុះបញ្ជីយីហោសម្រាប់ផលិតផលរបស់ខ្លួននៅឆ្នាំ 2007 តាំងពីមុនពេលដែលទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple មិនទាន់ល្បីឈ្មោះនៅប្រទេសចិនមកម្លេ៉ះ។ យ៉ាងណាក៏មិនទាន់មានប្រតិកម្មណាមួយពីសំណាក់ក្រុមហ៊ុន Apple នៅឡើយទេជុំវិញបញ្ហានេះ ៕ 



ប្រែសំរួលដោយ : Justin

ប្រភព​ : CCTV