trollkhmer news

ប្រជាជនកូរ៉េភ្ញាក់ផ្អើល ពេលឃើញ ត្រាំ និងគីមជុងអ៊ុនដើរស្និទ្ធិស្នាលជាមួយគ្នានៅព្រឹត្តិការណ៍អូឡាំពិករដូវរងា

ថ្ងៃទី ១៣ ខែ កុម្ភះ ឆ្នាំ ២០១៨ ម៉ោង ១០:២៨

ប្រជាជនកូរ៉េភ្ញាក់ផ្អើល ពេលឃើញ ត្រាំ និងគីមជុងអ៊ុនដើរស្និទ្ធិស្នាលជាមួយគ្នានៅព្រឹត្តិការណ៍អូឡាំពិករដូវរងា

លោក ដូណាល់ ត្រាំ និងលោកគីមជុងអ៊ុន ត្រូវបានប្រទះឃើញនៅព្រឹត្តិការណ៍អូឡាំពិករដូវរងា Pyeongchang ឆ្នាំ 2018។



មេដឹកនាំពិភពលោកទាំងពីរមិនបានចេញសេចក្ដីប្រកាសជាផ្លូវការណាមួយទេថា ពួកគេនឹងទៅធ្វើទស្សនៈកិច្ចនៅកីឡាអូឡាំពិក Pyeongchang ដែលធ្វើឱ្យគ្រប់គ្នាមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង។ តាមពិតទៅ ពួកគេមិនមែនជាប្រធានាធិបតីរបស់ប្រទេសទាំងពីពិតទេគ្រាន់តែមានមុខមាត់ដូចគ្នាប៉ុណ្ណោះ។



បុរសទាំងពីរធ្វើបែបនេះដើម្បីបង្ហាញថា សន្តិភាពអាចកើតមាន ទោះបីមេដឹកនាំពិភពលោកដូចជាលោក ដូណាល់ ត្រាំ ឬ គីមជុងអ៊ុនក៏ដោយ។ កូរ៉េខាងជើង និងសហរដ្ឋអាមេរិកកំពុងមានភាពតានតឹងយ៉ាងខ្លាំងដោយសារតែកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក៕


មានវីដេអូខាងក្រោមនេះ៖ 









ប្រែសំរួលដោយ : trollkhmer

ប្រភព​ : koreaboo