trollkhmer news

អ្នករាំស្គីទឹកកកកូរ៉េខាងត្បូង ខំញញឹមបិទបាំង ខណៈរាំប៊ិះរបូតអាវ (មានវីដេអូ)

ថ្ងៃទី ១២ ខែ កុម្ភះ ឆ្នាំ ២០១៨ ម៉ោង ១៦:២៥

អ្នករាំស្គីទឹកកកកូរ៉េខាងត្បូង ខំញញឹមបិទបាំង ខណៈរាំប៊ិះរបូតអាវ (មានវីដេអូ)

អ្នករាំស្គីទឹកកកជនជាតិកូរ៉េឈ្មោះ Yura Min ស្ទើរតែមានព្រឹត្តិការណ៍កីឡាអូឡាំពិកលើកដំបូងដែលមិនអាចបំភ្លេចបាន បន្ទាប់ពីសម្លៀកបំពាក់មានបញ្ហាគំរាមកំហែងដល់ការសម្ដែងរបស់នាង។



អ្នករាំស្គីទឹកកកវ័យ ២២ ឆ្នាំរូបនោះបានស្លៀកអាវខ្លីពណ៌ក្រហម នៅពេលនាងចូលទៅរាំលើទឹកកកកាលពីថ្ងៃទី ១១ កុម្ភៈ ប៉ុន្ដែភ្លាមៗនោះ អាវរបស់នាងស្រាប់តែរបូតឡេវនៅខាងក្រោយ ប៊ិះនឹងចេញល្វែងខាងលើដល់ទស្សនិកជនរាប់ពាន់នាក់នៅក្នុងកីឡដ្ឋានមើលទៅហើយ។

នាង Yura បានជិះស្គីរាំក្បែរដៃគូរាំរបស់នាងឈ្មោះ Alexander Gamelin ខណៈដែលពួកគេកំពុងរាំនៅក្នុងព្រឹត្តិការណ៍អូឡាំពិក បើទោះជានាងព្យាយាមសារេអាវរបស់នាងដែលរបូតនោះក៏ដោយ។



យ៉ាងណាមិញ ដោយសារភាពប៉ិនប្រសព្វរបស់នាង រឿងនេះមិនបានធ្វើឱ្យរអាក់រអួលក្នុងការប្រកួតនោះទេ ថែមទាំងអាចគ្រប់គ្រងកំហុសដ៏ធំនេះបានទៀតផង៕


មានវីដេអូខាងក្រោមនេះ៖







ប្រែសំរួលដោយ : trollkhmer

ប្រភព​ : stuff