trollkhmer news

Marcelo៖ Neymar នឹងចូលរួមក្រុម Real Madrid នៅថ្ងៃណាមួយ

ថ្ងៃទី ១២ ខែ កុម្ភះ ឆ្នាំ ២០១៨ ម៉ោង ១៤:១៨

Marcelo៖  Neymar នឹងចូលរួមក្រុម Real Madrid នៅថ្ងៃណាមួយ

  Marcelo ជឿជាក់ថា Neymar ដែលជាអតីតកីឡាករក្រុម Barcelona នឹងមកលេងឱ្យក្រុមម្ចាស់ជើងឯកអេស្ប៉ាញ និង ជើងឯកអុឺរ៉ុប Real Madrid នៅថ្ងៃណាមួយ។



  ប្រធានក្លឹប Real Madrid លោក Florentino Perez បានជំរុញអោយមានការនាំយក Neymar មកកាន់ Santiago Bernabeu  ខណៈពេលដែលប្រធានក្រុម Thiago Silva របស់ PSG បានទទួលស្គាល់ថា គាត់មិនប្រាកដអំពីអនាគតរបស់កីឡាករវ័យ 26 ឆ្នាំនៅក្នុងរដ្ឋធានីបារាំងនោះទេ។



  ខ្សែការពារសញ្ជាតិប្រេស៊ីល Marcelo បានផ្ដល់យល់បល់ឲ្យមិត្តរួមក្រុមជម្រើសជាតិត្រលប់ទៅលេងនៅអេស្ប៉ាញនៅទឹកដី  Bernabeu ។ កីឡាកររូបនេះបានប្រាប់ទៅសារព័ត៌មាន Esporte Interativo ថា ខ្ញុំគិតថា Neymar នឹងលេងឱ្យ Real Madrid នៅថ្ងៃណាមួយ។ 



  រូបគេបានបន្ថែមថា  Neymar នឹងសក្តិសមនៅ Real Madridទេ? គាត់នឹងសក្តិសមប្រាកដណាស់ ហើយពិតជាអស្ចារ្យណាស់ ប្រសិនបើគាត់បានមកកាន់ក្លឹប Real Madrid ម្យ៉ាងវិញទៀតនៅក្នុងគំនិតរបស់ខ្ញុំកីឡាករល្អៗ គួរតែលេងនៅក្លឹបនេះ ។



  Neymar បានលេងឱ្យក្រុម PSG នៅរដូវកាលនេះដោយរកបាន 28 គ្រាប់ក្នុង 27 ប្រកួតនៅក្នុងការប្រកួតទាំងអស់ក្រោយផ្លាស់ពីក្លឹប Barcelona មក។


ប្រែសំរួលដោយ : TK

ប្រភព​ : OneFootball