trollkhmer news
Justin និង Selena ត្រូវបានគេឃើញ ទៅព្រលានយន្តហោះជាមួយគ្នាមុនថ្ងៃ ១៤កុម្ភៈ
ថ្ងៃទី ១២ ខែ កុម្ភះ ឆ្នាំ ២០១៨ ម៉ោង ១២:១៥

តារាចម្រៀង Justin Bieber និង Selena Gomez ត្រូវបានប្រទះឃើញចាកចេញទៅព្រលានយន្តហោះ LAX ជាមួយគ្នាកាលពីថ្ងៃសៅរ៍។
គូស្នេហ៍មួយគូនេះត្រូវគេថតបាននៅក្នុងឡានតាមផ្លូវទៅព្រលានយន្តហោះក្នុងទីក្រុង Los Angeles ប៉ុន្មានថ្ងៃមុនថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់។ ដោយសារតែគោលដៅដែលត្រូវទៅរបស់តារាចម្រៀង២រូបនេះមិនទាន់បានបង្ហាញច្បាស់ ប៉ុន្តែតាមការប៉ាន់ស្មាន ពួកគេអាចនឹងទៅទីក្រុងញ៉ូយ៉ក។
បើតាមការប្រទះឃើញវត្តមានពួកគេទៅព្រលានយន្តហោះជាមួយគ្នានេះ អាចបញ្ជាក់បានថាពួកគេនឹងធ្វើដំណើរទៅទីក្រុងញ៉ូយ៉ក ដើម្បីចំណាយពេលក្នុងថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ជាមួយគ្នា៕
ប្រែសំរួលដោយ : trollkhmer
ប្រភព : Daily Mail
Share this
Facebook
Twitter
Google+
Pinterest