trollkhmer news

អ្នកគាំទ្រនាំគ្នានិយាយរឿងមួយអំពី Yoona ពេលនាងទៅកាន់ប្រទេសថៃ

ថ្ងៃទី ១២ ខែ កុម្ភះ ឆ្នាំ ២០១៨ ម៉ោង ១១:៥៣

អ្នកគាំទ្រនាំគ្នានិយាយរឿងមួយអំពី Yoona ពេលនាងទៅកាន់ប្រទេសថៃ

កាលពីពេលប៉ុន្មានថ្ងៃមុននេះ Yoona សមាជិករបស់ SNSD បានធ្វើដំណើរមកកាន់ទីក្រុងបាងកក ប្រទេសថៃ ដើម្បីត្រៀមគម្រោងថត នៅទីនោះ ប៉ុន្តែនាងមិនទាន់បញ្ជាក់ច្បាស់នៅពេលវេលា នៅឡើយនោះទេ។ 




ប៉ុន្តែយ៉ាងណាមិញ ដំណឹងមួយនេះ ក៏ត្រូវបានដឹងទៅកាន់ក្រុមអ្នកគាំទ្ររបស់នាង ជាច្រើន ភ្លាមៗតែម្តង។ ហើយនេះ ក៏ជាមូលហេតុដែលនាំឲ្យពួកគេ បាននាំគ្នាទៅរង់ចាំ វត្តមានរបស់នាង យ៉ាងច្រើនកុះករ ក្បែរព្រលានយន្តហោះរបស់ថៃ ព្រោះចង់ឃើញមុខ នាងដោយផ្ទាល់។





ក្នុងពេលនោះដែរ  Yoona បានធ្វើអោយអ្នកគាំទ្រជាច្រើន ប្លែកចិត្តយ៉ាងខ្លាំង ដោយសារតែការបង្ហាញវត្តមានលើកនេះ ខុសពីរាល់ដង នាងហាក់ដូចជាមានភាពសាមញ្ញៗជាមួយនឹងសម្លៀកបំពាក់ពណ៌ឆើតស្រស់របស់នាង ប៉ុន្តែមើលទៅនៅតែស្រស់ស្អាត បើទោះជានាង មិនស្លៀកពាក់សិុចសីុក៏ដោយក្ដី៕










ប្រែសំរួលដោយ : trollkhmer

ប្រភព​ : kenh14