trollkhmer news

Guardiola៖ De Bruyne អាចប្រកួតប្រជែងពាន Ballon d'Or

ថ្ងៃទី ១២ ខែ កុម្ភះ ឆ្នាំ ២០១៨ ម៉ោង ១១:២៥

Guardiola៖  De Bruyne អាចប្រកួតប្រជែងពាន Ballon d'Or

 Pep Guardiola ជឿជាក់ថា Kevin De Bruyne នឹងអាចឈ្នះពានរង្វាន់  Ballon d'Or នាពេលអនាគត ប្រសិនបើគេអាចជួយឲ្យក្រុម ManCity ឈ្នះពាន Champions League ។ 

 

   អ្នកចាត់ការក្រុមមេឃខៀវបានឆ្លើយ នៅពេលត្រូវបានសួរថាតើខ្សែបម្រើវ័យ 26 ឆ្នាំរូបនេះស្ថិតនៅកម្រិតដែលអាចប្រកួតប្រជែងពានរង្វាន់បុគ្គលដ៏ធំមួយនេះ ឫទេ



  គាត់ឆ្លើយដោយគ្មាន​ការស្ទាក់ស្ទើរថា កីឡាករអាច​ឈ្នះពានរង្វាន់នេះបានមិនមែនលេងល្អតែមួយប្រកួតនោះទេ​ ប៉ុន្តែត្រូវលេងពេញមួយរដូវកាល។ អ្នកត្រូវតែឈ្នះពានរង្វាន់ជាច្រើន ជាពិសេស Champion League។  



  លោកបានបន្ថែមទៀតថា អ្នកត្រូវតែលេងដល់ដំណាក់កាលចុងក្រោយក្របខ័ណ្ឌ Champions League ហើយឈ្នះពានរង្វាន់នេះ ប្រសិនបើអ្នកមិនឈ្នះនោះទេ អ្នកនឹងមិនត្រូវបានគេតែងតាំងឡើយ។


ប្រែសំរួលដោយ : TK

ប្រភព​ : OneFootball