trollkhmer news

ទស្សនាវីដេអូ អ៊ីរ៉ងលត់ជប៉ុន៤គ្រាប់លើកពានរង្វាន់ AFC Futsal Championship លើកទី១២

ថ្ងៃទី ១២ ខែ កុម្ភះ ឆ្នាំ ២០១៨ ម៉ោង ១០:១៣

ទស្សនាវីដេអូ អ៊ីរ៉ងលត់ជប៉ុន៤គ្រាប់លើកពានរង្វាន់ AFC Futsal Championship លើកទី១២

   ការប្រកួតបាល់ទាត់ពានរង្វាន់ AFC Futsal Championship ឆ្នាំ២០១៨ បានឈានចូលមកដល់វគ្គផ្តាច់ព្រ័តហើយកាលពីម្សិលមិញ ដោយក្រុមបាល់ទាត់ហ្វូតសាលជម្រើសជាតិអ៊ីរ៉ង់ត្រូវជួបជាមួយក្រុមសាម៉ូរ៉ៃជប៉ុន។
   


   ជាលទ្ធផលនៅក្នុងទីលាន Xinzhuang Gymnasium អ៊ីរ៉ងគឺជាអ្នកទទួលបានជ័យជម្នះនឹងគ្រងពានរង្វាន់ AFC Futsal Championship ជាលើកទី១២នៅក្នុងប្រវត្តិសាស្រ្ត បន្ទាប់ពីយកឈ្នះជប៉ុនដោយលទ្ធផល៤ទល់នឹង០ដែលជាការស៊ុតបញ្ចូលទីរបស់កីឡាករ Hassanzadeh ២គ្រាប់, Tavakoli និង Tayyebi ម្នាក់១គ្រាប់។



   គួរបញ្ចាក់ថា ការប្រកួតបាល់ទាត់ពានរង្វាន់ AFC Futsal Championship ឆ្នាំ២០១៨ ធ្វើឡើងនៅលើដែនកោះឆាយនីសតៃប៉ិ ដែលប្រព្រឹត្តិឡើងចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១១ ខែកុម្ភៈ ដោយមាន១៦ក្រុមមកពីបណ្តាប្រទេសផ្សេងៗចូលមកប្រកួតប្រជែង។



ប្រែសំរួលដោយ : TK