trollkhmer news

លោក Carlos Cordeiro ជាប់ឆ្នោតធ្វើជាប្រធានសហព័ន្ធបាល់ទាត់សហរដ្ឋអាមេរិក

ថ្ងៃទី ១២ ខែ កុម្ភះ ឆ្នាំ ២០១៨ ម៉ោង ១០:០៦

លោក Carlos Cordeiro ជាប់ឆ្នោតធ្វើជាប្រធានសហព័ន្ធបាល់ទាត់សហរដ្ឋអាមេរិក

  លោក Carlos Cordeiro បានជាប់ឆ្នោតធ្វើជាប្រធានសហព័ន្ធបាល់ទាត់សហរដ្ឋអាមេរិកនៅអណត្តិថ្មីនេះ ដោយជំនួសតំណែងលោក Sunil Gulati ក្រោយពីបញ្ចប់ការបោះឆ្នោតចំនួន៣ជុំនៅក្នុងទីក្រុង Orlando រដ្ឋ Florida។



   មុននឹងជាប់ឈ្មោះជាប្រមុខបាល់ទាត់របស់សហរដ្ឋអាមេរិក លោក Carlos Cordeiro ដែលជាអ្នកជំនួញដែលមានបទពិសោធន៍យ៉ាងជោគជាំជាមួយវិស័យគណនេយ្យគឺកាន់តំណែងជាអនុប្រធានសហព័ន្ធបាល់ទាត់សហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ២០១៦មកម្ល៉េះ។



  លោក Sunil Gulati ក៏បានធ្វើការអបអរសាទរដល់ប្រធានប្រតិបត្តិថ្មីផងដែរក្រោយពីបញ្ចប់ការបោះឆ្នោត ដោយឡែកលោក Cordeiro បានថ្លែងថា លោកសូមអរគុណដល់អ្នកគ្រប់រូបដែលបានផ្តល់សេចក្តីទុកចិត្តមកកាន់លោក លោកនឹងខិតខំប្រឹងប្រែងដឹកនាំបាល់ទាត់សហរដ្ឋអាមេរិកឈានទៅរកចំនុចប្រសើរជាងបច្ចុប្បន្នឲ្យខានតែបាន។



 គួរបញ្ជាក់ថា លោក Carlos Cordeiro បានយកឈ្នះលោក Sunil Gulati ដោយលទ្ធផល៦៩%នៃសំលេងគាំទ្រសរុបនៃការបោះឆ្នោតចំនួន៣ជុំ។

ប្រែសំរួលដោយ : TK