trollkhmer news

Barcelona បន្តឈរកំពូលតារាងបើទោះស្មើជាមួយ Getafe យប់មិញក្តី

ថ្ងៃទី ១២ ខែ កុម្ភះ ឆ្នាំ ២០១៨ ម៉ោង ០៨:១៧

Barcelona បន្តឈរកំពូលតារាងបើទោះស្មើជាមួយ Getafe យប់មិញក្តី

  ក្រុមអ្នកមានបុណ្យ FC Barcelona បន្តឈរកំពូលតារាងបើទោះស្មើជាមួយ Getafe ០ទល់នឹង០កាលពីយប់មិញក្តីនៅក្នុងទឹកដី Camp Nou។



  បើទោះបីជាគ្រប់គ្រងបាល់ដល់ទៅ៧០ភាគរយហើយនឹងមានឱកាសស៊ុតដល់៨លើក ប៉ុន្តែក្រុមលោក Ernesto Valverde មិនអាចបំប៉ោងសំណាញ់ទីក្រុមភ្ញៀវបានឡើយ ដោយការប្រកួតបានបញ្ចប់ទៅដោយក្រុមទាំង២ចែកគ្នាម្នាក់១ពិន្ទុនៅក្នុងសប្តាហ៍នេះ។



  Barcelona មាន៥៩ពិន្ទុឈរនៅកំពូលតារាង La Liga ខណៈ AT Madrid នៅលេខ២បាន៥២ពិន្ទុ ហើយ​ក្រុមការពារជើងឯក Real Madrid មាន៤២ពិន្ទុនៅលេខ៣ដោយមាន១ប្រកួតនៅក្នុងដៃ។



ប្រែសំរួលដោយ : TK