trollkhmer news

Firmino និង Salah ស៊ុតម្នាក់១គ្រាប់ឲ្យ Liverpool ឆក់៣ពិន្ទុពី Southampton កាលពីយប់មិញ (មានវីដេអូ)

ថ្ងៃទី ១២ ខែ កុម្ភះ ឆ្នាំ ២០១៨ ម៉ោង ០៨:១០

Firmino និង Salah ស៊ុតម្នាក់១គ្រាប់ឲ្យ Liverpool ឆក់៣ពិន្ទុពី Southampton កាលពីយប់មិញ (មានវីដេអូ)

  ក្រុមហង្សក្រហម Liverpool បានឡើងមកឈរចំណាត់ថ្នាក់លេខ៣វិញក្រោយពីយកឈ្នះក្រុមម្ចាស់ផ្ទះ Southampton ២ទល់នឹង០កាលពីម្សិលមិញ នៃការប្រកួតក្របខ័ណ្ឌ Premier League សប្តាហ៍ទី២៧។



  នៅក្នុងជំនួបនាកីឡដ្ឋាន St Mary ខ្សែប្រយុទ្ធ Roberto Firmino គឺជាអ្នករកគ្រាប់បាល់ឲ្យក្រុមភ្ញៀវនាំមុខក្រុមម្ចាស់ផ្ទះនៅនាទីទី៦ ហើយឈានចូលមកដល់នាទីទី៤២ ទើបខ្សែបម្រើប្រយុទ្ធ Mohamed Salah បានស៊ុតបន្ថែម១គ្រាប់ឲ្យក្រុមលោក Jurgen Klopp នាំមុខ២ទល់នឹង០ជាបណ្តោះអាសន្ន។



  ឈានចូលមកដល់វគ្គទី២ ក្រុមទាំង២មិនមានឱកាសនៅក្នុងការរកគ្រាប់បាល់បំប៉ោងសំណាញ់ទីបានឡើយ ហើយលទ្ធផលខាងលើនេះបានបន្តរហូតដល់ចប់ការប្រកួតតែម្តង។



  គួរបញ្ជាក់ថា ក្រុមហង្សក្រហម Liverpool នឹងត្រូវធ្វើដំណើរទៅកាន់ទឹកដីព័រទុយហ្គាល់ដើម្បីសួរសុខទុក្ខក្រុមម្ចាស់ផ្ទះ Porto នៃការប្រកួតពានរង្វាន់ UEFA Champion League វគ្គ១៦ក្រុមចុងក្រោយ ជើងទី១។



ប្រែសំរួលដោយ : TK