trollkhmer news

Antonio Conte៖ ខ្ញុំមិនដឹងថាពេលណា Alvaro Morata ជាពីរបួសវិញឡើយ

ថ្ងៃទី ១០ ខែ កុម្ភះ ឆ្នាំ ២០១៨ ម៉ោង ១៦:១៤

Antonio Conte៖ ខ្ញុំមិនដឹងថាពេលណា Alvaro Morata ជាពីរបួសវិញឡើយ

  គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Antonio Conte បានឲ្យដឹងក្នុងសន្និសិទសារព័ត៌មានកាលពីម្សិលមិញថា លោកមិនដឹងថាពេលណា Alvaro Morata ជាពីរបួសវិញឡើយ ដោយលោកកំពុងតែព្រួយបារម្ភពីស្ថានភាពបច្ចុប្បន្នរបស់ក្រុមទាំងមូល។



  បុរសជនជាតិអ៊ីតាលីខាងលើបានបន្ថែមថា៖ “អ្វីដែលខ្ញុំដឹងនុះគឺ Morata នឹងអវត្តមានរយៈពេលយូរ ហើយបញ្ហានេះគឺជាចំណែកមួយដែលធ្វើឲ្យ Chelsea ជួបវិបត្តិមានមានបញ្ហាមិនល្អមួយរយៈចុងក្រោយមកនេះ។”



 គួររំលឹកថា អតីតសមាជិក Real Madrid និង Juventus ខាងលើបានខកខានបង្ហាញឲ្យ Chelsea ចាប់តាំងពីថ្ងៃទី១៣ ខែមករា មកម្ល៉េះ ដោយសារតែមានបញ្ហារបួសខ្នង។

ប្រែសំរួលដោយ : TK