trollkhmer news

ស្រាបៀរអាន់ឆ័រនឹងចាប់រង្វាន់លាភមង្គលលើកទី១ នៅចុងសប្តាហ៍នេះ

ថ្ងៃទី ០៩ ខែ កុម្ភះ ឆ្នាំ ២០១៨ ម៉ោង ១៥:២៧

ស្រាបៀរអាន់ឆ័រនឹងចាប់រង្វាន់លាភមង្គលលើកទី១ នៅចុងសប្តាហ៍នេះ

(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ ស្រាបៀរអានឆ័រនឹងរៀបចំកម្មវិធីចាប់រង្វាន់លើកទី១នៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Anchor Fun Zone ដើម្បីផ្តល់រង្វាន់លាភមង្គលជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរអាន់ឆ័រសម្រាប់កម្មពិធីអាពាហ៍ពិពាហ៍របស់ខ្លួន ។




កម្មវិធី Anchor Fun Zone  នឹងផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ភីអិនអិន (PNN) ចាប់ពីម៉ោង ៨យប់-១០យប់ ដោយមានការចូលរួមសម្តែងកម្សាន្ត សប្បាយរីករាយ ពីតារាចម្រៀងល្បីឈ្មោះជាច្រើនរូបដូចជា លោក សុគន្ធ ថេរ៉ាយុ កញ្ញា សុខ ពិសី លោក T-O Team និងមានការចូលរួមពីតារ៉ាកូរ៉េ និង ក្រុម Hispop United Band។ កម្មវិធីនេះធ្វើឡើងសម្រាប់តែអតិថិជនដែលបានជាវស្រាបៀរអាន់ឆ័រសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លួន។ សម្រាប់ការចាប់រង្វាន់លើកទី១ នេះ ស្រាបៀរអាន់ឆ័រ នឹងប្រគល់រង្វាន់ដំណើរក្រេបចន្ទទឹកឃ្មុំទៅកាន់កោះសាមុយប្រទេសថៃ ចំនួន ១៥ រង្វាន់ជូនគូស្វាមីភរិយាថ្មីដែលមានមហាសំណាង។

តើគូស្វាមីភរិយារូបណាខ្លះដែលជាម្ចាស់រង្វាន់ទាំងនេះ? កុំភ្លេចចូលរួមទស្សនា និងតាមដានទាំងអស់គ្នា!!! 

ពិសាដោយការទទួលខុសត្រូវ៕ 








ប្រែសំរួលដោយ : trollkhmer