trollkhmer news

Mario Balotelli នឹងត្រូវកោះហៅចូលរួមក្នុងក្រុមអុីតាលីវិញ

ថ្ងៃទី ០៩ ខែ កុម្ភះ ឆ្នាំ ២០១៨ ម៉ោង ១៤:០៦

Mario Balotelli នឹងត្រូវកោះហៅចូលរួមក្នុងក្រុមអុីតាលីវិញ

  ខ្សែប្រយុទ្ធ Mario Balotelli នឹងត្រូវបានកោះហៅឱ្យចូលលេងក្នុងក្រុមអុីតាលីសម្រាប់ការប្រកួតមិត្តភាពនៅខែក្រោយនេះ។



  ខ្សែប្រយុទ្ធដ៍ចម្រូងចម្រាសនេះមិនបានលេងឱ្យក្រុមជម្រើសជាតិទេចាប់តាំងពីឆ្នាំ 2014 ប៉ុន្តែមើលទៅស្ថិតក្នុងចំណោមកីឡាករដែលត្រូវបានគេហៅឱ្យប្រកួតជាមួយអង់គ្លេសនិងអាហ្សង់ទីននាខែមីនា។ ក្រោយកីឡាករវ័យ 27 ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់ Nice ក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន 13 គ្រាប់នៅក្នុងក្របខ័ណ្ឌ Ligue 1 ។



  លោក Luigi Di Biagio គ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិអុីតាលីដែលជាគ្រូបង្វឹកបណ្តោះអាសន្ន ខណៈដែលសហព័ន្ធកីឡាបាល់ទាត់ស្វែងរកអ្នកមកកាន់តំណែងគោល ក៏ត្រូវបានកោះហៅអ្នកចាំទី Gianluigi Buffon និងខ្សែការពារ Giorgio Chiellini ចូលទៅក្នុងក្រុមផងដែរ។


ប្រែសំរួលដោយ : TK

ប្រភព​ : OneFootball