trollkhmer news

ប្រធានាធិបតីកូរ៉េខាងត្បូងគាំទ្រអាមេរិកដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង

ថ្ងៃទី ០៩ ខែ កុម្ភះ ឆ្នាំ ២០១៨ ម៉ោង ១៣:៥៨

ប្រធានាធិបតីកូរ៉េខាងត្បូងគាំទ្រអាមេរិកដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង

អនុប្រធានាធិបតីអាមេរិកលោក Mike Pence បាននិយាយកាលពីថ្ងៃសុក្រថា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in គាំទ្រអាមេរិកដាក់ទណ្ឌកម្មបន្ថែមទៅលើកូរ៉េខាងជើង ព្រោះលោកជឿថា សម្ពាធជួយឱ្យក្រុងព្យុងយ៉ាងចូលរួមតុចរចារអន្តរកូរ៉េ។

លោក Pence បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅថ្ងៃទី 2 នៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់កូរ៉េខាងត្បូងសម្រាប់ការប្រកួតកីឡាអូឡាំពិករដូវរងារ Pyeongchang កាលពីថ្ងៃអាទិត្យថា: «លោកប្រធានាធិបតី Moon បានអះអាងជាថ្មីម្តងទៀតគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការដើម្បីបន្តដាក់ទណ្ឌកម្មបន្ថែមទៅលើកូរ៉េខាងជើង»



លោក Pence បាននិយាយថា ព្យុះហយាត្រាយោធារបស់កូរ៉េខាងជើងកាលពីថ្ងៃព្រហស្បតិ៍គឺជា "ផ្នែកមួយនៃការបង្កហេតុ" និងបង្ហាញមីស៊ីលផ្លោងរបស់ពួកគេ៕




ប្រែសំរួលដោយ : trollkhmer

ប្រភព​ : reuters