trollkhmer news

តុលាការខេត្តកណ្តាល ចេញដីកាឃុំខ្លួនបុរសម្នាក់ ដែល​ទម្លាយ​រូបភាព​រួមភេទតាម​ហ្វេសប៊ុក​ ​រួចគំរាម​ទារ​ប្រាក់​បាន​ជាង​៤ម៉ឺន​ដុល្លារ ​ពីស្រ្តីខ្មែរជាពលករនៅកូរ៉េ​ ដាក់ពន្ធនាគារ

ថ្ងៃទី ០៩ ខែ កុម្ភះ ឆ្នាំ ២០១៨ ម៉ោង ០៩:៣៥

តុលាការខេត្តកណ្តាល ចេញដីកាឃុំខ្លួនបុរសម្នាក់ ដែល​ទម្លាយ​រូបភាព​រួមភេទតាម​ហ្វេសប៊ុក​ ​រួចគំរាម​ទារ​ប្រាក់​បាន​ជាង​៤ម៉ឺន​ដុល្លារ ​ពីស្រ្តីខ្មែរជាពលករនៅកូរ៉េ​ ដាក់ពន្ធនាគារ

(កណ្ដាល​)៖ ​នៅរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ លោក ផូង វណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួន ជនសង្សយ័ម្នាក់ ដែល​ទម្លាយ​រូបភាព​រួមភេទតាម​ហ្វេសប៊ុក​ ​រួចគំរាម​ទារ​ប្រាក់​បាន​ជាង​៤ម៉ឺន​ដុល្លារ ​ពីស្រ្តីខ្មែរជាពលករនៅកូរ៉េ​ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន។ 

ជននេះត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទ «គំរាមកំហែង​ហែកកេរ្តិ៍​មាន​ស្ថាន​ទម្ងន់​ទោស ​ដោយសារ​ការ​អនុវត្ត​ជាក់ស្ដែង ​នូវ​ការ​គំរាមកំហែង​» ​តាម​មាត្រា​៣៧៤ នៃ​ក្រម​ព្រហ្មទណ្ឌ​។ បទល្មើស​នេះ​កំណត់​ការ​ផ្តន្ទា​ទោស​ចន្លោះ​ពី​៥ឆ្នាំ​ទៅ​១០ឆ្នាំ​។



សូមបញ្ជាក់ថា ជនល្មើសរូបនេះ ដែលធ្លាប់ជាប់ពន្ធនាគាររហូតដល់១២ឆ្នាំ ពីបទប្លន់ បានសម្រេចគំរាមទារប្រាក់ជាថ្នូរនឹងការមិនបញ្ចេញរូបអាក្រាតកាយ ដែលស្រ្តីរងគ្រោះបានធ្លាប់រួមភេទ ជាមួយខ្លួនតាម Online ពីប្រទេសកូរ៉េ រហូតសរុបទឹកប្រាក់ដែលត្រូវខាតបង់ជាង៤ម៉ឺនដុល្លារ ភាគច្រើនបានផ្ញើតាម Wing។



បន្ទាប់ពីត្រូវបានចំណាយទឹកប្រាក់ជាង៤ម៉ឺនដុល្លារនោះ ស្រ្តីរងគ្រោះបានអស់លទ្ធភាពរកប្រាក់ផ្ញើមកតាមការគំរាម ក៏ដាច់ចិត្តធ្វើដំណើរមកស្រុកខ្មែរ ហើយទម្លាយរឿងដ៏ខ្មាស់អៀននេះ ដល់ក្រុមគ្រួសារ ដើម្បីដាក់ពាក្យបណ្តឹងទៅកាន់នគរបាលខេត្តកណ្តាល រហូតបំបែកដោយជោគជ័យ និងតាមចាប់ជនដៃដល់បាន នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ ហើយកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕




ប្រែសំរួលដោយ : trollkhmer