trollkhmer news

ចិន​អនុម័ត​ច្បាប់​ អង្គការ​សង្គម​ស៊ី​វិល​ ដែល​មាន​លក្ខណៈ​រឹតត្បិត​សេរីភាព​យ៉ា​ខ្លាំង​

ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០១៦ ម៉ោង ១០:៣៩


​សភា​ប្រទេស​ចិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​អនុម័ត​ច្បាប់​សមាគម​អង្គការ​សង្គម​ស៊ី​វិល​ ដែល​ក្រុម​សិទ្ធិ​មនុស្ស​និង​អា​មេ​រិ​ក​រិះគន់​ថា​មាន​លក្ខណៈ​រឹតត្បិត​សេរីភាព​យ៉ាង​ខ្លាំង​ទោះជា​មានការ​បន្ធូរ​បន្ថយ​ខ្លះ​ក៏​ដោយ​ ។​

​ក្រសួងការបរទេស​អា​មេ​រិ​ក​ និង​ក្រុម​សិទ្ធិ​មនុស្ស​ បាន​ហៅ​ច្បាប់​ថ្មី​នេះ​ថា​ជា​ឧបករណ៍​មួយ​ដើម្បី​បង្ក្រាប​សង្គម​ស៊ី​វិល​ព្រោះ​មាត្រា​ខ្លះ​បាន​តម្រូវ​ឱ្យ​ដាក់​ពាក្យសុំ​មុន​ធ្វើ​សកម្មភាព​អ្វីមួយ​កំណត់​អាណត្តិ​ ៥​ឆ្នាំ​ម្ដង​ និង​ត្រូវ​ប្រកាស​ហិរញ្ញវត្ថុ​ហើយនឹង​ត្រូវ​បង្ក្រាប​បើ​សកម្មភាព​ប្រឆាំង​នឹង​រដ្ឋ​។​

​តាម​ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ី​ន​ហួ​ សមាគម​អង្គការ​សង្គម​ស៊ី​វិល​នៅ​ប្រទេស​ចិន​មាន​ជាង​ ៧០០០​។​ ប្រភព​ដដែល​នេះបានឱ្យ​ដឹង​ថា​សភា​មិន​បាន​ពិភាក្សា​លម្អិត​ច្រើន​ទេ​។​​​ប្រទេស​ចិន​ដឹកនាំ​ដោយ​បក្សកុម្មុយនិស្ត​ដែល​មិន​បើក​ឱ្យ​មាន​សេរីភាព​សម្ដែង​មតិ​ឬ​សេរីភាព​ពហុបក្ស​ឡើយ​ ៕


ប្រភព​ : WMC