trollkhmer news

ក្រសួងការពារជាតិ នឹងចេញទៅលេងពានរង្វាន់មួយនៅក្រៅស្រុក

ថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៨ ម៉ោង ១៦:០៧

ក្រសួងការពារជាតិ នឹងចេញទៅលេងពានរង្វាន់មួយនៅក្រៅស្រុក

 ក្លឹប ក្រសួងការពារជាតិ អតិតជើងឯងរងលីហ្គកំពូលកម្ពុជារដូវកាល ២០១៦-១៧ នឹងត្រូវបានប្រទេស ឥណ្ឌូនេសុី អញ្ជើញ​ចូលរួម​ប្រកួត​ពានរង្វាន់​ Super Asia Cup 2018។  ក្លឹប ក្រសួងការពារជាតិ នឹងចាកចេញនៅថ្ងៃទី ១៧ មករា ខាងមុខនេះ។ នេះបើយោងតាមការបញ្ជាក់របស់លោក ខូវ ឆាយ ថ្លែងនៅក្នុងកម្មវិធីទូរទស្សន៍របស់ BTV។



 ពានរង្វាន់ Super Cup Asia 2018 នឹងចាប់ផ្តើមការប្រកួតពីថ្ងៃទី ១៩ ដល់ ២១ មករា ដោយមានក្រុមចំនួន៤ចូលរួមពោលគឺ  PSM Makassar ( ឥណ្ឌូនេសុី ), Adelaide United ( អូស្ត្រាលី ) និង Home United FC ( សិង្ហបុរី )៕


Adelaide United ( អូស្ត្រាលី )


 PSM Makassar ( ឥណ្ឌូនេសុី )


Home United FC ( សិង្ហបុរី )




ប្រែសំរួលដោយ : TK