trollkhmer news

Taeyeon ផ្ញើរសាររាត្រីសួស្ដីដ៏រំជួលចិត្តដល់ Jonghyun នៅលើ Instagram

ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០១៧ ម៉ោង ១០:៤២

Taeyeon ផ្ញើរសាររាត្រីសួស្ដីដ៏រំជួលចិត្តដល់ Jonghyun នៅលើ Instagram

Taeyeon ទើបបង្ហោះរូបនៅលើ Instagram របស់នាងដោយផ្ញើរសារជូន Jonghyun បន្ទាប់ពីពិធីបុណ្យសពបានបញ្ចប់។

រូបថតរបស់នាងភ្ជាប់ជាមួយសារដ៏សាមញ្ញមួយដែលមានក្លឹមសាររំលឹកពីពេលវេលារបស់នាងជាមួយ Jonghyun និងភាពសប្បាយរីករាយដែលពួកគេមានជាមួយគ្នា។

"រាត្រីសួស្ដី Jonghyun ។ អ្នកធ្វើបានល្អណាស់នៅថ្ងៃនេះ។ យើងទាំងពីរចង់បន្សល់ទុកនូវរូបភាពមួយសន្លឹកដែលយើងមើលទៅស្អាតជាមួយការតុបតែងបែបនេះ។ ថ្ងៃនេះ យើងទាំងពីរស្លៀកពាក់ពណ៌ផ្កាឈូក និងច្រៀងបទ 'ឯកា' ជាមួយគ្នា។ "- Taeyeon




Taeyeon គឺជាសិល្បករទី3 របស់ផលិតកម្ម SM Entertainment ដែលបង្ហោះសារជូនJonghyun បន្ទាប់ពីពិធីបុណ្យសពរបស់គាត់។ Key និង Amber ក៏បានចែករំលែកសារដល់ Jonghyun ផងដែរ។

បន្ទាប់ពីថ្ងៃដ៏រំជួលចិត្តនៅពិធីបុណ្យសព និងបញ្ចុះសពរបស់ Jonghyun មនុស្សជាច្រើនកំពុងស្វែងរកការកំសាន្តចិត្តដោយគិតពីពេលវេលាដ៏ល្អបំផុតរបស់ Jonghyun ។ សិល្បករជាច្រើនទៀតចាប់ផ្តើមចែករំលែកគំនិតរបស់ពួកគេនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីរំលឹកបងប្អូនប្រុស និងមិត្តជាទីស្រឡាញ់របស់ពួកគេ៕




ប្រែសំរួលដោយ : trollkhmer

ប្រភព​ : Koreaboo