trollkhmer news

Power By Pepsi

UEFA by Pepsi

Gareth Bale អាចអវត្តមានជាមួយ Real រហូតដល់ចប់រដូវកាលនេះតែម្តង

ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៧ ម៉ោង ១៦:៥២

ខ្សែប្រយុទ្ធ Gareth Bale អាចនឹងអវត្តមានជាមួយ Real Madrid រហូតដល់ចប់រដូវកាលនេះតែម្តង ដោយសារតែរបួសសរសៃពួរកំភួនជើងរើឡើងវិញនៅក្នុងជំនួប El Classico នាកីឡដ្ឋាន Bernabeu។ អតីតសមាជិក Spur បានត្រលប់មកជួយ Real វិញនៅពេលប៉ះជាមួយ Barca ប៉ុន្តែចូលលេងបានត្រឹមតែ៣៨នាទីប៉ុណ្ណោះហើយត្រូវប្តូរចេញ​ ហើយត្រូវបានពិនិត្យឃើញថាមានបញ្ហាកែងជើងមួយទៀត។នេះគឺជារបួសទី១៧ហើយរបស់កីឡាករវ័យ២៧ឆ្នាំជាមួយក្រុមជើងឯកលីគកំពូលអេស្ប៉ាញ៣២សម័យ​ ចាប់តាំងផ្ទេរពីក្រុមមាន់ក្នាយមាស Tottenham Hotspur មកដល់កីឡដ្ឋាន Santiago Bernabeu ក្នុងតម្លៃ៨៥.៣លានផោននៅឆ្នាំ២០១៣។គិតមកដល់ពេលឥឡូវនេះ​ក្រុមវេជ្ជបណ្ឌិតរបស់ Real Madrid បានរាយការណ៍ថា Bale អាចអវត្តមានរហូតដល់ចប់រដូវកាលនេះតែម្តង ខណៈដែលពិនិត្យលើកដំបូងគឺត្រូវសម្រាកព្យាបាលនៅក្រៅទីលានត្រឹមតែ១ខែដោយត្រូវខកខានលេងពានរង្វាន់ Uefa Champion League វគ្គពាក់កណ្តាលផ្តាច់ព្រ័តទាំង២ជើងតែប៉ុណ្ណោះ។

ដឹងហើយ!​ Real ជួប AT Madrid ខណៈ Juventus ប៉ះជាមួយ Monaco នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត Uefa Champion League

ថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០១៧ ម៉ោង ១៧:២០

ក្រោយពីបញ្ចប់ការប្រកួតវគ្គ៨ក្រុមចុងក្រោយ​រួច ក្លឹបមកពីអេស្ប៉ាញ២គឺ Real Madrid ត្រូវបើកទ្វារផ្ទះទទួល Atletico Madrid ខណៈក្លឹបអ៊ីតាលី Juventus ធ្វើដំណើរទៅផ្ទះ Monaco របស់បារាំង ត្រូវជួបគ្នានៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានទ្វីបអឺរ៉ុប UEFA Champions League បន្ទាប់ពីធ្វើការចាប់ឆ្នោតនៅទីស្នាក់ការកណ្ដាលសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប ស្ថិតនៅទីក្រុង Nyon ប្រទេសស្វីស នៅពេលអម្បិញមិញនេះ។ការប្រកួតជើង១នឹងធ្វើឡើងនៅថ្ងៃទី២-៣ ខែឧសភា ហើយជើងទី២នៅថ្ងៃទី៩-១០ ខែឧសភាខាងមុខនេះ។

Link ទស្សនាការចាប់ឆ្នោតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត Uefa Champion League​និង Europa League (វីដេអូបន្តផ្ទាល់)

ថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០១៧ ម៉ោង ១៦:៤៧

ក្រោយពីបញ្ចប់ការប្រកួតវគ្គ៨ក្រុមចុងក្រោយ​រួច ក្លឹបមកពីអេស្ប៉ាញ២គឺ Atletico Madrid, Real Madrid, ក្លឹបអ៊ីតាលី Juventus និង Monaco របស់បារាំង សុទ្ធតែបានកក់កៅអីនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានទ្វីបអឺរ៉ុប UEFA Champions League។ចំណែកឯពានរង្វាន់ទ្វីបអឺរ៉ុបលំដាប់លេខ២ Europa League វិញក៏បានរកឃើញ៤ក្រុមឡើងមកដល់វគ្គនេះផងដែរនោះគឺ​ Manchester United, Lyon, Celta Vigo និង Ajax។ ការចាប់ឆ្នោតនៅទីស្នាក់ការកណ្ដាលសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) ស្ថិតនៅទីក្រុង Nyon ប្រទេសស្វីស វេលាម៉ោង១២ថ្ងៃត្រង់ឬ៥ល្ងាចនេះម៉ោងនៅកម្ពុជា។ គិតថាក្រុមណានឹងប៉ះគ្នានៅវគ្គ១/២នេះ? តោះរងចាំទស្សនាតាមរយៈ Uefa.TV ទាំងអស់គ្នា៖

ស្អែកម៉ោង៥ល្ងាច ចាប់ឆ្នោតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត Uefa Champion League

ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៧ ម៉ោង ០៨:២៤

ក្រោយពីបញ្ចប់ការប្រកួតវគ្គ៨ក្រុមចុងក្រោយ​រួច ក្លឹបមកពីអេស្ប៉ាញ២គឺ Atletico Madrid,  Real Madrid, Juventus មកពីអ៊ីតាលី និង Monaco របស់បារាំង សុទ្ធតែបានកក់កៅអីនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានទ្វីបអឺរ៉ុប UEFA Champions League នៅរដូវកាលនេះ។ការចាប់ឆ្នោតវគ្គរន្ធត់នេះនឹងធ្វើឡើងនៅថ្ងៃសុក្រ ទី២១ ខែមេសា ស្អែកនេះនៅទីស្នាក់ការកណ្ដាលសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) ស្ថិតនៅទីក្រុង Nyon ប្រទេសស្វីស វេលាម៉ោង១២ថ្ងៃត្រង់ ឬ៥ល្ងាចម៉ោងនៅកម្ពុជា។ការប្រកួតជើង១ធ្វើឡើងនៅថ្ងៃទី២-៣ ខែឧសភា ហើយជើងទី២នៅថ្ងៃទី៩-១០ ខែឧសភាខាងមុខនេះ។គិតថាក្រុមណានឹងប៉ះគ្នានៅវគ្គ១/៤នេះ?

Juventus ទម្លាក់ Barcelona ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័តជាមួយ AS Monaco (មានវីដេអូ)

ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៧ ម៉ោង ០៧:០៤

ក្រុមសេះបង្កង់ Juventus បានទម្លាក់ក្រុមអ្នកមានបុណ្យ FC Barcelona​ ត្រឹមវគ្គ៨ក្រុមចុងក្រោយបន្ទាប់ពីស្មើគ្នា០ទល់នឹង០នៅក្នុងជើងទី២នេះ។ក្រុមលោក Luis Enrique បរាជ័យក្នុងការរកគ្រាប់បាល់ជាមួយនឹងក្រុមភ្ញៀវនៅក្នុងផ្ទះខ្លួនឯង ដ្បិត​ចាញ់​ដោយ​បាល់សរុប០ទល់នឹង៣ ដែលសល់​តាំងពីជើងទី១ នៅ​អ៊ីតាលី។ចំណែក​ AS Monaco ឯណោះវិញ បន្ទាប់ពីឈ្នះ​២ទល់នឹង៣ នៅ​ទឹកដី Borussia Dortmund នៅ​ជើងទី១ ពួកគេ​បាន​បន្ត​ឈ្នះ​លើ​ដីខ្លួន​ឯង៣ទល់​នឹង១​ ថែម​​​​ទៀត ដែលជាការស៊ុតបញ្ចូលទីដោយ Kylian Mbappe, Radamel Falcao និង Valere Germain ខណៈ Marco Reus រកបានគ្រាប់បាល់ឲ្យក្រុមភ្ញៀវ​។

Falcao និង Mbappe សុទ្ធតែត្រៀមជើងស៊ុតទម្លាយសំណាញ់ Dortmund

ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៧ ម៉ោង ១៧:២០

សមាជិកក្រុម Monaco បានត្រៀមខ្លួនជាស្រេចដើម្បីកក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត ខណៈខ្សែប្រយុទ្ធឆ្នើម Falcao និង Mbappe សុទ្ធពេញជើងនៅជំនួបជាមួយក្រុមភ្ញៀវ Dortmund វគ្គ៨ក្រុមជើងទី២នៅយប់នេះ។ កាលពីជើងទី១ Dortmund បានបរាជ័យក្នុងផ្ទះខ្លួនឯង ២ទល់ ៣ នាទឹកអាល្លឺម៉ង់ មុនមានបានការបំផ្ទុះគ្រាប់បែកនៅជុំវិញចតឡានដឹកកីឡាករចំនួន ៣កន្លែង ដោយការប្រកួតរវាងក្រុមទាំង២បានលើ១ថ្ងៃ។  ជម្រើស ១១នាក់ដំបូងរបស់ក្រុម Monaco៖  អ្នកចាំទី Subasic  ខ្សែការពារ Toure, Glik, Jemersonនិង Mendy  ខ្សែបម្រើ Moutinho, Bakayoko, Silva និង Lemar ចំណែកខ្សែប្រយុទ្ធ Falcao និង Mbappe។ អវត្តមានកីឡា៖  Fabinho (ជាប់ពិន័យ), Sidibé (រលាកពោះវៀន), Boschilia (ឈឺកជើង), Carrillo (របួសក្រលៀន)។ ជម្រើស ១១នាក់ដំបូងរបស់ក្រុម Dortmund៖ អ្នកចាំទី Burki  ខ្សែការពារ Piszczek, Papastathopoulos និង Bender ខ្សែបម្រើ  Schmelzer, Weigl, Dembele, Castro, Guerreiro ខ្សែប្រយុទ្ធ Reus និង Aubameyang។ អវត្តមានកីឡា៖  Bartra (របួសកដៃ), Götze (មានជម្ងឺ), Schürrle (របួសកែងជើង), Durm (របួសសាច់ដុំ)។ជំនួបទី២ រវាងក្រុមទាំង២ នឹងចាប់ផ្តើមនៅម៉ោង១:៤៥ រំលងអាធ្រាត នៅទឹកដី Monaco, Stade Louis II ដែលនឹងកាត់សេចក្តីរកអ្នកឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័តជាមួយ Real Madrid និង Atletico Madrid។ 

លោក Viktor Kassai រងការរិះគន់ច្រើន បន្ទាប់ពីកាត់ក្តីមិនសុក្រិតរវាង Real និង Bayern

ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៧ ម៉ោង ០៨:៥០

អាជ្ញាកណ្តាល លោក Viktor Kassai ទទួលការរិះគន់ជាខ្លាំង បន្ទាប់ពីកាត់ក្តីមិនសុក្រិតរវាងក្រុម Real Madrid និង Bayern Munich កាលពីយប់មិញ នៅកីឡាដ្ឋាន Santiago Bernabeu។ ជាក់ស្តែង អ្នកបញ្ជារការប្រកួតខាងលើ បានសម្រេចឲ្យគ្រាប់របស់ Cristiano Ronaldo ចំនួន ២គ្រាប់ ដែលស៊ុតនៅម៉ោងបន្ថែម ១៥នាទី ២វគ្គ យកជាផ្លូវការ ទោះបីជានៅតំបន់ក្រៅល្បែង (offside ) ដោយមិនពិភាក្សានិងត្រួតពិនិត្យជាមួយជំនួសការ។ អតីតខ្សែបម្រើក្រុម Bayern Munich, Owen Hargreaves បានសម្តែងការមិនពេញចិត្តថា៖ ហេតុអីបានជាគ្មានប្រព័ន្ធបច្ចេកវិទ្យាទំនើប?វាមិនគួរឲ្យជឿសោះ។ មានការសម្រេចចិត្តខុសជាច្រើនរបស់អជ្ងាកណ្តាលនៅការប្រកួតមួយនេះ។  ក្រុមអធិរាជស Real Madrid ឡើងទៅវគ្គពាក់កណ្តាល ៧ឆ្នាំជាប់ៗគ្នា នាពានរង្វាន់ UEFA Champion League ក្រោយយកឈ្នះ Bayern Munich សរុបទាំង ២ជើង ៦ទល់ ៣។ 

តើ​ FC Barcelona អាចវាយបកយកឈ្នះ Juventus ឡើងទៅជុំបន្ទាប់បានដែរឬទេ? (មានវីដេអូ)

ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៧ ម៉ោង ០៥:១៥

ក្រុមអ្នកមានបុណ្យ FC Barcelona ត្រូវបើកទ្វារផ្ទះ​របស់ខ្លួនស្វាគមន៍ក្រុមភ្ញៀវ Juventus នៃការប្រកួតបាល់ទាត់ពានរង្វាន់ Uefa Champion League វគ្គ៨ក្រុមចុងក្រោយជើងទី២ នាវេលាម៉ោង១:៤៥នាទីទៀបភ្លឺនេះដែលមានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ CBC (CTN, CNC & MYTV)។កំណត់ត្រា៖ក្រុមជើងឯក UCL ៥សម័យមានប្រវត្តិមិនស្គាល់ពាក្យថាចាញ់នៅក្នុងផ្ទះចំនួន១៥ដង ខណៈនៅវគ្គ១៦ក្រុម Barca ទើបតែវាយបកយកឈ្នះ PSG ដោយលទ្ធផល៦ទល់នឹង១យ៉ាងអស្ចារ្យ។ ចំណែកឯ Juventus វិញធ្លាប់ឈ្នះនៅទឹកដី Camp Nou កាលពីឆ្នាំ២០០២ ដោយលទ្ធផល២ទល់នឹង១ ក្រោយថែមម៉ោង១៥នាទី២ដង។ជើងកីឡាករ៖សមាសភាពរបស់ក្រុមម្ចាស់ផ្ទះនៅយប់នេះអវត្តមានខ្សែការពារ Rafinha (ជង្គង់), Aleix Vidal (កែងជើង) ខណៈ Arda Turan (ក្រលៀន) Mascherano (កំភួនជើង) និង Mathieu សុទ្ធតែមិនទាន់ច្បាស់ថាអាចបង្ហាញខ្លួនសម្រាប់ជំនួបនេះ​។ Pjaca (ជង្គង់) គឺជាកីឡាករតែមួយរូបដែលមិនមានវត្តមានឡើយសម្រាប់ក្រុមសេះបង្កង់នៅគ្នុងជំនួបនាជើងទី២នេះ។ប្រវត្តិជួបគ្នា៖ជួបគ្នាចំនួន៤លើក ក្រុមដែលមានមូលដ្ឋាននៅទឹកដីកាតាឡាន់ ឈ្នះ១ ស្មើ១ នឹងចាញ់២លើក ខណៈជំនួបជើងទី១កាលពីសប្តាហ៍មុន ក្រុមលោក Luis Enrique បានបរាជ័យនៅទឹកដីអ៊ីតាលីដោយលទ្ធផល៣ទល់នឹង០។គិតថា Barca អាចវាយបកយកឈ្នះ Juventus ដូចពេលប៉ះជាមួយ PSG អត់?អត្ថបទ៖ ឆើត

Ronaldo​ ស៊ុតបានគ្រាប់ទី១០០នៅ Champion League ជួយឲ្យ Real Madrid ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត (មានវីដេអូហាយឡាយ)

ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៧ ម៉ោង ០៥:០២

ក្រុមអធិរាជស Real Madrid បានបន្តដំណើររបស់ខ្លួនទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័តក្រោយពីយកឈ្នះក្រុមមកពីអាល្លឺម៉ង់ Bayern Munich​ ដោយលទ្ធផល៤-២ ហើយសរុបទាំង២ជើងគឺ៦ទល់៣។ក្នុងជំនួបនាទឹកដី Santiago Bernabeu​ ៤គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយ Cristiano Ronaldo ធ្វើបាន Hat-Trick នៅនាទី (76' 105 & 110') ដោយក្លាយជាកីឡាករដំបូងគេនៅក្នុងប្រវត្តិសាស្រ្ត UCL ដែលអាចស៊ុតបាន១០០គ្រាប់ហើយ Marco Asensio នាទី (112') ខណៈក្រុមភ្ញៀវរកបាន២គ្រាប់ផងដែរដោយ Robert Lewandowski (53') និង Ramos ធ្វើឲ្យចូលទីខ្លួនឯង (78')។គួរបញ្ជាក់ថា Real Madrid បានចាប់ដៃគ្នាជាមួយក្រុមរួមក្រុង Atletico Madrid ដែលទម្លាក់ Leicester City នោះឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័តមុនគេនៃការប្រកួតពានរង្វាន់ Uefa Champion League​​ ឆ្នាំ២០១៦/១៧។អត្ថបទ៖ ឆើត