trollkhmer news

សង្គមនិងជីវិត

ខំប្រឹង​រកស៊ី​ខ្លាំងណាស់​ហើយ​តែ​នៅ​មិន​កាក់កប សាកល្បង​ដើម​នេះ​បើដាំ​ទៅ​បែក​គុម្ព វា​នឹង​នាំ​មាសប្រាក់​ទ្រព្យសម្បត្តិ​ចូល​ផ្ទះ​!

ថ្ងៃទី ២៣ ខែ មិនា ឆ្នាំ ២០១៧ ម៉ោង ១៥:១២

យើងគ្រប់គ្នាប្រាកដជាជឿជាក់​យូរ​មកហើយ​លើ​អប្បិយ​ជំនឿ​នាំ​លាភ​ទ្រព្យ​របស់​រុក្ខជាតិ​ដែល​ដាំ​ក្នុងផ្ទះ ហើយ​នា​សម័យ​ទំនើប​នេះ​ទៀតសោត អប្បិយ​ជំនឿ​នេះ​នៅតែ​បន្ត និង​មាន​សភាព​ខ្លាំងក្លា​ជាងពេល​សម័យមុនៗ​ទៅទៀត ជាក់ស្ដែងនាពេលបច្ចុប្បន្ននៅប្រទេសថៃតែម្ដង។ ពពួក​រុក្ខជាតិ​នាំ​លាភ​ទ្រព្យ​មួយចំនួន វា​មិន​ត្រឹម​ជួយ​លើកកម្ពស់​ស្មារតី និង​រាសី​ទ្រព្យសម្បត្តិ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជួយ​ជំរុញ​សុខភាព​ជារួម​របស់​ម​នុស្ស​ផងដែរ ដោយសារតែ​សមត្ថភាព​ស្រូបយក​ខ្យល់​គីមី​ជុំវិញ​ផ្ទះ​របស់​ពួកគេ​។ ​ដោយឡែក រុក្ខជាតិ​មួយ​នេះ ដែល​ខ្មែរ​យើង​និយម​ហៅថា "ប្រទាល​រីករាយ​"  រុក្ខជាតិ​នេះ​មាន​ស្លឹក​ក្រាស់ សម្បូរ​សាច់ និង​ស្លឹក​ពណ៌​បៃតង​រលោង​។ ​ប្រទាល​នេះ​មិន​ត្រូវការ​ការថែទាំ​អស្ចារ្យ ឬ​ផើង​អស្ចារ្យ​អ្វី​នោះទេ ប៉ុន្តែ​ប្រសិនបើ​អ្នក​ដាក់​វា​នៅក្នុង​ផើង​កាន់តែ​ធំ វា​ក៏​នឹង​កាន់តែ​លូតលាស់​សឹង​ចាប់​មិន​ឈ្នះ​ផងដែរ​។ ដើម្បីឱ្យ​វា​ឆាប់​លូតលាស់​គឺ​ដាក់​ឱ្យចំ​ពន្លឺ​ថ្ងៃ​។ ប្រទាល​នេះ​អាច​សម្របសម្រួល​បាន​គ្រប់​ស្ថានភាព ដូច្នេះ​វា​នឹងមិន​មាន​អាយុ​វែង​ទេ​ប្រសិនបើ​អ្នក​ស្រោច​ទឹក​វា​ញឹកញាប់​ពេក​។ បន្ទាប់ពី​ស្រោច​ទឹក​រួច ត្រូវ​រង់ចាំ​ឱ្យ​ដី​ស្ងួត​សឹម​ធ្វើ​វា​ម្តងទៀត​។ អំឡុង​រដូវរងា​វា​មាន​សំណើម​ក្នុង​ដី​គ្រប់គ្រាន់ ដូច្នេះ​មិនបាច់​ស្រោច​ទឹក​ក៏បាន​។ប្រទាល​នេះ​គួរតែ​ដាក់​នៅ​ខាងស្តាំ​ដៃ​នៅ​ច្រកចូល​ផ្ទះ​របស់​អ្នក និង​នៅ​ទិស​ខាងជើង​នៃ​ផ្ទៃ​របស់​អ្នក​។ ត្រូវបាន​ម​ជ្ឈ​ម​ដ្ឋា​ន​ប្រជាជន​ថៃ​ដែល​ជឿ​ង​ង​ប់ង​ល់​លើ​អប្បិយ​ជំនឿ យល់ឃើញថា ជា​រុក្ខជាតិ​នាំ​លាភ នាំ​ទ្រព្យសម្បត្តិ​ចូល​ផ្ទះ​។ អប្បិយ​ជំនឿ​នេះ ត្រូវបាន​ប្រ​ណិ​ប​តន៍​ជា​យូរ​មកហើយ​ក្នុងសង្គម​ថៃ ហើយ​ពួកគេ​ជឿថា ប្រសិនបើ​ប្រទាល​ត្រជាក់​ដុះ​បែក​គុ​ម្ភ នោះ​មាសប្រាក់​កែវកង​នឹង​រឹតតែ​ហូរ​ចូលក្នុង​ផ្ទះ​របស់​ពួកគេ​។ ​វា​ជា​រុក្ខជាតិ​ជួយ​ជំរុញ​ស្មារតី អ្នកជំនួញ​ដែល​ជឿ​ងប់​ទាំងនោះ ឱ្យខិត​ខំប្រឹងប្រែង​រក​ស៊ី​មិនមាន​ថ្ងៃ​សម្រាក ហើយ​ជាពិសេស​នោះ វា​ជា​រុក្ខជាតិ​ដែល​ងាយស្រួល​ដាំ និង​តម្រូវឱ្យ​ស្រោច​ទឹក​ពីរ​បី​ដង​ប៉ុណ្ណោះ​ក្នុង​មួយខែ​។ ហើយ​គេ​អាច​ដាំ​វា​ក្នុង​ផើង​ទុក​ក្នុង​ម្លប់​ក៏បាន​ដែរ​៕

ទីក្រុងមួយនៅប្រទេសចិន កំពុងហាមឃាត់ការដុតក្រដាស់ជូនដូនតា ដើម្បីកាត់បន្ថយការបំពុលខ្យល់

ថ្ងៃទី ២៣ ខែ មិនា ឆ្នាំ ២០១៧ ម៉ោង ១១:៤៦

ទីក្រុងមួយនៅក្នុងប្រទេសចិនបានដាក់ការហាមឃាត់ប្រឆាំងទៅនឹងប្រពៃណីចិនដែលមានអាយុកាលតាំងពី ១០០០ មុនគស។ ដោយចេញជាធរមាននៅសប្តាហ៍មុននេះ ឥឡូវនេះសម្រាប់ការដុតលុយក្លែងក្លាយជូនដល់មនុស្សជាទីស្រឡាញ់ដែលបានស្លាប់ទៅហើយនោះគឺជាអំពើខុសច្បាប់ ដែលនេះត្រូវបានអនុវត្តនៅក្នុងភាគឦសាននៃទីក្រុងហាប៊ីន។នៅថ្ងៃទី ១៤ ខែមីនា រដ្ឋាភិបាលក្នុងតំបន់បានប្រកាសហាមឃាត់ទាំងស្រុងទៅលើក្រដាសធូប ដែលជាសម្ភារៈដែលមានសមាសភាពក្រដាសលឿងកែច្នៃ ដែលត្រូវបានប្រើដើម្បីធ្វើក្រដាសលុយក្លែងក្លាយសម្រាប់មនុស្សស្លាប់។យោងទៅតាម Sixth Tone (តាមរយៈ Daily Mail ), ការផលិត, ការលក់ ឬការដុតក្រដាសលុយខ្មោច នឹងត្រូវទទួលការផាកពិន័យ។ ក្រុមហ៊ុនផលិតក្រដាសលុយនោះ និងអ្នកលក់នឹងត្រូវពិន័យជាប្រាក់ ៥០០ យ័ន ($ ៧៣) ដល់ ១.០០០ យ័ន ($ ១៤៥) និងអ្នកដែលត្រូវបានចាប់ថាកំពុងតែដុតនឹងត្រូវបានពិន័យជាប្រាក់ចន្លោះពី ២០០ យន់ ($ ២៩) ដល់ ១.០០០ យ័ន ($ ១៤៥) ។ពត៌មានChongqing Morning បានរាយការណ៍ថា ក្រុមហ៊ុនផលិតក្រដាសលុយក្លែងក្លាយជាច្រើនបានថ្លែងថាផលិតកម្មនៃផលិតផលនេះត្រូវបានបញ្ចប់ភ្លាមបន្ទាប់ពីសេចក្តីប្រកាសនេះចេញមក។បម្រាមនេះត្រូវបានប្រកាសពីរបីសប្តាហ៍មុនពេលបុណ្យមីងជីងរបស់ចិន ដែលជាបុណ្យប្រពៃណីដែលប្រជាជនទៅគោរពផ្នូរមនុស្សជាទីស្រឡាញ់របស់ខ្លួនដែលបានស្លាប់ និងដុតលុយខ្មោចសម្រាប់ពួកគេ។ទីក្រុងហាប៊ីន ជាទីក្រុងតែមួយគត់នៅក្នុងខេត្តហីឡុងជាំដែលអនុវត្តបម្រាមនេះ។ ក្រុមមន្រ្តីរដ្ឋាភិបាលក្នុងតំបន់បានពន្យល់ថាការដុតក្រដាសធូប បានផលិតភាគល្អិត PM២.៥ ដែលជាធាតុបំពុលបឋមនៅក្នុងទីក្រុង។

តើមានតំនមអ្វីខ្លះ? នៅពេលសែនឆេងម៉េង ឬសែនផ្នូរខាងមុននេះ!!!

ថ្ងៃទី ២៣ ខែ មិនា ឆ្នាំ ២០១៧ ម៉ោង ១១:៤១

សែនឆេងម៉េងជាទំនៀមទំលាប់របស់ប្រជាជនខ្សែស្រលាយចិនដែលមានជាយូរណាស់មកហើយ ហើយនៅក្នុងថ្ងៃសែនឆេងម៉េងអ្វីៗដែលយើងតែងតែធ្វើជាប្រចាំគឺការបោសសម្អាតផ្នូរ ចឹងតើអ្នកដឹងដែរទេថាពេលដែលសម្អាតផ្នូរត្រូវចាប់អារម្មណ៍ពីរឿងលំអិតអ្វីខ្លះ?១. ពេលទៅសែនផ្នូរគួរតែស្លៀកពាក់សំលៀកបំពាក់ពណ៌ខ្មៅព្រោះវាសក្ដិសមនឹងបរិយាកាសបែបនេះ ហើយវាក៏ជាការសំដែងការគោរព ការនឹករលឹកទៅដល់បុព្វការីជនរបស់អ្នកផងដែរ ចៀសវាងស្លៀកសំលៀកបំពាក់ពណ៍ក្រហមរឺពណ៌ស្រស់ឆើតឆាយពេក ព្រោះវាមើលទៅមិនសមនឹងកាលៈទេសៈបែបនេះ បើសិនជាអាចគួរតែប្ដូរមកស្លៀកសំលៀកបំពាក់ពណ៌ស្រាលៗវិញជាការប្រសើរជាង។២. បើយោងតាមក្បួនហុងស៊ុយចិន Geomancy បានបង្ហាញថា ការសម្អាតផ្នូរ ការប្រក់ផ្នូរគួរតែជ្រើសរើសពេលវេលាដែលសមស្រប គួរតែរើសពេលវេលាណាដែលមានធាតុឈ្មោល(ធាតុYang)ខ្លាំងបន្តិចទើបល្អ ជាធម្មតាគឺចាប់ពីម៉ោង៧ព្រឹករហូតដល់មុនម៉ោង៥ល្ងាចគឺជាពេលល្អបំផុតសំរាប់ការសម្អាតផ្នូររឺប្រក់ផ្នូរ។៣. ប្រសិនបើថ្ងៃដែលត្រូវទៅសែនផ្នូរអ្នកមានស្មារតីមិនសូវល្អ អ្នកគួរតែពាក់ហ្គិចនៅក្នុងខ្លូន ព្រោះពាក្យចាស់និយាយថា ហ្គិចអាចប្រសិទ្ធភាពជួយធ្វើអោយស្មារតីនឹងនរន ហើយពេលទៅសែនផ្នូរ ត្រូវស្លៀកពាក់អោ យបានត្រឹមត្រូវ ធ្វើអារម្មណ៍អោយក្លាហាន កុំនិយាយសំដីផ្ដេសផ្ដាស ហើយកាន់តែមិនគួរនិយាយសំដីដែលប៉ះពាល់ដល់អ្នកស្លាប់។៤. ពេលទៅសម្អាតផ្នូរត្រូវតែផ្ដោតអារម្មណ៍នឹកគិតឧទ្ទិសដល់បុព្វការីជនរបស់អ្នក កុំងាកឆ្វេងងាកស្ដាំ កុំសូវសង្កេតផ្នូររបស់គេផ្សេង រឺដើរជាន់ផ្នូររបស់គេផ្សេង ហើយគួរតែកុំរិះគន់ទិះតៀនពីផ្នូររបស់អ្នកដទៃ ហើយមិនគួរថតរូបអនុស្សាវរីយ៍នៅកន្លែងសែនផ្នូរទេ។៥. ស្ត្រីមានផ្ទៃពោះ អ្នកជំងឺ ក្មេងៗដែលមានអាយុក្រោម៧ឆ្នាំក៏មិនគួរទៅសម្អាតផ្នូរដែរ។៦. ពេលត្រឡប់មកពីកន្លែងផ្នូរវិញ មនុស្សភាគច្រើនតែងតែមានអារម្មណ៍ហត់នឿយ អស់កម្លាំង ពេលនោះគួរតែងូតទឹកសម្អាតខ្លួន ផ្លាស់ប្តូរខោអាវ ព្រោះពាក្យបុរាណចិននិយាយថា មុនពេលចូលផ្ទះគួរតែដើរកន្លងកាធុនភ្លើង ព្រោះមនុស្សបុរាណយល់ថាការធ្វើបែបនេះអាចបណ្ដេញភាពឧបទ្រពចង្រៃចេញបាន។៧. ហើយមានមនុស្សមួយចំនួនគិតថា ពេលសែនផ្នូរមិនគួរទិញស្បែកជើងទេ ព្រោះនៅក្នុងភាសាចិនពាក្យថាស្បែកជើងមានសូរសំលេងដូចទៅនិងពាក្យ ឧបទ្រពចង្រៃ ចឹងហើយមានមតិមួយចំនួនយល់ថាការទិញស្បែកជើងក្នុងកំឡុងពេលសែនឆេងម៉េងនឹងនាំភាពស៊យមកដាក់ខ្លួន តែការពិតទៅនេះគ្រាន់តែជាគំនិតរបស់មនុស្សសម័យបុរាណតែប៉ុណ្ណោះ ពេលឥលូវនេះទិញស្បែកជើងក៏មិនអាចនាំស៊យដែរ។៨. ស្ត្រីមានផ្ទៃពោះអាចទៅសម្អាតផ្នូរក្នុងពេលឆេងម៉េងដែរទេ?បើនិយាយជាធម្មតាទៅស្ត្រីមានផ្ទៃពោះគួរតែចៀសវាងការទៅសែនផ្នូរក្នុងពេលឆេងម៉េង មិនត្រឹមតែប៉ុណ្ណោះស្ត្រីដែលមករដូវក៏មិនគួរចូលរួមក្នុងសកម្មភាពបែបនេះដែរ ហើយជាពិសេសចាប់ពីម៉ោង៣រសៀលមិនគួរទៅសែនផ្នូរទេ អ្នកជំនាញខាងផ្នែកស្នេហាឈ្មោះAi Fei Di Keបានដាស់តឿនថា ប្រទេសយើងមានដែនដីធំទូលាយ ភាគខាងជើង ភាគខាងត្បូងមានទំនៀមទំលាប់ខុសៗគ្នា៖ ឧទាហរណ៍ថា ភាគខាងត្បូង ជាធម្មតាកូនប្រុសស្រីទាំងអស់ត្រូវតែទៅសែនផ្នូរទាំងអស់គ្នា ចំនែកឯភាគខាងជើង មានតំបន់ខ្លះ ជាធម្មតាគឺគេមិនអោយកូនស្រីទៅសែនផ្នូរទេ ហើយបើសិនកូនស្រីដែលរៀបការរួចហើយទៀតគឺត្រូវទៅតាមប្ដីសែនផ្នូរ។៩. បុណ្យឆេងម៉េងអាចសែនដូនតានៅផ្ទះដែរទេ? បុណ្យសែនឆេងម៉េងគួរតែទៅសែននៅកន្លែងផ្នូរតែម្ដង តែដោយសារតែមានមូលហេតុជាច្រើន ទើបធ្វើអោយមនុស្សជាច្រើនមិនអាចត្រលប់ទៅសែនផ្នូរនៅស្រុកកំនើតចូលរួមពិធីសែនផ្នូរបាន ដូច្នេះហើយអ្នកក៏អាចសែនដូនតានៅផ្ទះក៏បាន។ ហើយវិធីសែនគឺគួរតែសែននៅមុខវេរ៉ងដាមុខផ្ទះរឺក៏នៅក្នុងបន្ទប់ទទួលភ្ញៀវក៏បានដែរគ្រាន់តែដាក់បែរទៅកាន់ទិសនៃស្រុកកំនើតរបស់ខ្លូនតែប៉ុណ្ណឹងក៏បាន រៀបចំម្ហូបអាហារ ព្រមទាំង រៀបគ្រឿងសក្ការះបូជា រួចដុតធូប៣សសៃ ហើយអោនគោរព៣ដង ហើយទន្ទិញឧទ្ទិសកុសលដល់ដូនតារបស់អ្នក។ បន្ទាប់មក ក៏ដុតក្រដាស់សែនដុតលុយសែនតាមធម្មតារួចជាស្រេច។ ចង់ដាស់តឿនមិត្តទាំងអស់គ្នាថា ចំនុចនេះពិតជាសំខាន់ខ្លាំងណាស់ ។១០. មុនពេលសម្អាតផ្នូរគួរតែតមអាហារទេ? មុនពេលសម្អាតផ្នូរគួរតែតមអាហារ ព្រោះនៅពេលអ្នកចាប់ផ្ដើមសម្អាតផ្នូរ អ្នកមិនគួរញ៉ាំអាហារសាច់រឺក៏អាហាបូសអ្វីទាំងអស់ ហើយគួរតែស្លៀកពាក់អោយបានត្រឹមត្រូវដើម្បីបង្ហាញពីសុជីវធម៍និងការគោរពដល់ដូនតារបស់យើងផងដែរ។ ចំនុចនេះអ្នកជំនាញខាងផ្នែកស្នេហាឈ្មោះAi Fei Di Ke យល់ថាជាចំនុចសំខាន់មួយ តែបើនិយាយចំពោះមិត្តៗមួយចំនួនអាចនិយាយបានថា វាដូចជារាងធ្វើបាបខ្លួនឯងបន្ដិច។១១. ពេលសម្អាតផ្នូរមិនត្រូវប្រើពាក្យចំអកឡកឡឺយគ្នាឡើយ ព្រោះកន្លែងបញ្ចុះសពជាកន្លែងដែលមានព្រលឹងវិញ្ញាណរស់នៅ ចឹងហើយមិនគួរដើររំលងផ្នូររឺគ្រឿងសក្ការះ បង្ករជាសំលេងរំខាន ចំអកឡកឡឺយ ប្រើពាក្យសំដីអាក្រក់ ប៉ះនេះប៉ះនោះផ្ដេសផ្ដាស នោមផ្ដេសផ្ដាសពាសវាលពាសកាល ទង្វើរនេះវាមិនត្រឹមតែជាការមិនគោរពដល់វិញ្ញាណដូនតាយើងទេ វាថែមទាំងបង្កភាពរំខានដល់វិញ្ញាណដទៃទៀតដែលនៅជិតនោះទៀតផង។ ហើយហាមជាន់លើផ្នូរ រឺ រិះគន់ទិះទៀនពីរចនាបទផ្នូររអ្នកដទៃ វាអាចចាត់ទុកជាការប្រមាថ បើជួបជាមួយបរិយាកាសមិនល្អ នឹងនាំមកនូវអ្វីមិនល្អត្រឡប់ទៅផ្ទះ។១២. ហេតុអ្វីបានជាមិនគួរថតរូបនៅកន្លែងផ្នូរ? នៅប្រទេសចិនការថតរូបនៅកន្លែងផ្នូរវាមិនមែនជាការរំលឹកដល់បុព្វបុរសនោះទេ តែការបង្ហាញពីការគោរពបន់ស្រន់ដល់ព្រលឹងវិញ្ញាណក្ខន្ធដូនតា ទើបជាការដឹងគុណពិតប្រាកដ។ អ្នកជំនាញខាងផ្នែកស្នេហាឈ្មោះ Ai Fei Di Ke បានដាស់តឿនថា គួរតែប្រុងប្រយ័ត្ននៅពេលថតរូបនៅកន្លែងផ្នូរទេ ទោះជាថតរូបយើងខ្លួនឯងរឺក៏ថតយកតែរូបផ្នូរក៏ដោយ។ ហើយអ្វីដែលមិនគួរធ្វើទៀតនោះគឺការយកម៉ាស៊ីនថតទៅថតពីផ្នូរអ្នកដទៃនៅជិតនោះទៀត ពុំនោះទេនឹងធ្វើអោយយីអ៊ុនអ្នកធ្លាក់ចុះ ហើយធ្វើអោយការងារគ្រប់យ៉ាងធ្លាក់ចុះ។១៣. បុណ្យឆេងម៉េងគួរតែធ្វើខួបកំនើតដែរទេ? មានមនុស្សមួយចំនួនគឺមានថ្ងៃកំនើតចំថ្ងៃសែនឆេងម៉េងតែម្ដង ហើយបើអ្នកមានខួបកំនើតចំថ្ងៃនេះមែនអ្នកគួរតែឆ្លងខួបកំនើតមុនមួយថ្ងៃ ព្រោះថាបើអ្នកធ្វើខួបកំនើតចំថ្ងៃនេះមែនចឹងវាមានបម្រាមច្រើនដែលអ្នកត្រូវដឹង៖ ដូចជានៅថ្ងៃនេះគឺមិនអាចទទួលយកផ្កាបានទេ ហើយនំខួបកំនើតគឺមិនអាចញ៉ាំនៅថ្ងៃនឹងបានទៀត។ បើអ្នកធ្វើបានបែបនេះយើងជឿថាអ្នកនឹងទទួលបាននូវសេចក្ដីសុខពេញមួយឆ្នាំតែម្ដង ហើយអាចធ្វើអោយអ្នកមានអាយុវែង៕

ផ្លូវជាតិលេខ៦៖ កម្លាំងចម្រុះបានចុះត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ថ្ងៃទី ២៣ ខែ មិនា ឆ្នាំ ២០១៧ ម៉ោង ១០:៣៨

ខេត្តសៀមរាប៖ កាលពីម្សិលមិញនេះ នាថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៧ ដោយមានបទបញ្ជាពីលោក ពិន ប្រាកដ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ បានអោយលោក ជួត ច័ន្ទតារា អនុប្រធានមន្ទីរសាធារណការ ជាសមាជិកក្រុមការងារ ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស នៅលើផ្លូវជាតិលេខ៦ គោលដៅស្រុក សូទ្រនិគម ខេត្តសៀមរាប។ដែលទទួលបានលទ្ធផលដូចខាងក្រោមៈ ត្រួតពិនិត្យយានយន្តសរុបបាន៤៩ គ្រឿង ក្នុងនោះធុនធំ ៣៦ គ្រឿងត្រឹមត្រូវ និង ១៣ គ្រឿងទៀតរថយន្តម៉ាកសាំយ៉ុង ត្រូវបានកាត់ និងដោះរានក្រោយចេញ៕

ឃាតករបាញ់សម្លាប់លោក កែម ឡី ត្រូវតុលាការសម្រេចដាក់គុកមួយជីវិត

ថ្ងៃទី ២៣ ខែ មិនា ឆ្នាំ ២០១៧ ម៉ោង ០៩:៥៥

ភ្នំពេញ៖ ឃាតករបាញ់សម្លាប់លោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ និងសង្គម ដ៏ល្បីនៅកម្ពុជា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារមួយជីវិត។ ការសម្រេចនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ។ក្រៅពីផ្តន្ទាទោសលោក ជួប សម្លាប់ អស់មួយជីវិតហើយ តុលាការក៏បន្តសើុបអង្កេត ជនសង្ស័យ២នាក់ទៀតផងដែរ គឺម្នាក់ជាអ្នកផ្តល់កាំភ្លើងអោយជួប សម្លាប់ និងម្នាក់ទៀត អ្នកនាំជួប សម្លាប់ ទៅជួបលោក កែម ឡី។ ឃាតករឈ្មោះ អឿង អាង ហៅជួបសម្លាប់ បានបាញ់សម្លាប់លោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅស្តាតម៉ាត ស្ថាននីយ៍ប្រេងឥន្ធនៈកាល់តិច។លោកបណ្ឌិត កែម ឡី ជាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅឯស្ដារម៉ាត (Star Mart) ក្នុងស្ថានីយលក់ប្រេងឥន្ធនៈកាល់តិច (Caltex)។ លោកបណ្ឌិត កែម ឡី ត្រូវបានសាធារណជនជាច្រើនបានស្គាល់លោកតាមរយៈការវិភាគលើបញ្ហាសង្គម ស្ថានភាពនយោបាយ សិទ្ធិមនុស្ស ការអភិវឌ្ឍប្រទេសនៅលើប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ ហើយលោកត្រូវបានពលរដ្ឋខ្មែរដែលគាំទ្រការវិភាគរបស់លោក ហៅថាជាអ្នកវិភាគឯករាជ្យ ដែលនិយាយចំៗទាក់ទងនឹងភាពអសកម្មរបស់រដ្ឋាភិបាល និងបញ្ហាផ្សេងៗទៀត៕

ប្លន់ទៀតហើយខេត្តកំពង់ស្ពឺ៖ ជនប្រដាប់អាវុធបាញ់ប្លន់យកម៉ូតូពីប្រជាពលរដ្ឋ

ថ្ងៃទី ២៣ ខែ មិនា ឆ្នាំ ២០១៧ ម៉ោង ០៩:៣៥

ខេត្តកំពង់ស្ពឺ៖ ក្រុមជនប្រដាប់អាវុធមានគ្នាពីរ បានធ្វើសកម្មភាពបាញ់ប្លន់យកម៉ូតូសង់ C125 ស៊ីរី២០១៦ និងបណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់។ បន្ទាប់ពីបាញ់ប្លន់ ជនល្មើសបានយកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។ ករណីបាញ់ប្លន់យកម៉ូតូនេះ កើតឡើងនៅវេលាម៉ោង៩.៣៥នាទី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ លេីផ្លូវគ្រួសក្រហម ខាងជេីងស្ពានទ្វាទឹកអន្លង់ជ្រៃ ភូមិអន្លង់ធម្ម ឃុំតាំងក្រូច ស្រុកសំរោងទង។សេចក្តីរាយការណ៍បានឲ្យដឹងថា ជនល្មើសមានគ្នា ចំនួន០២នាក់ ជិះម៉ូតូម៉ាកC125 ០១គ្រឿង អាវុធខ្លី០១ដេីម  បានជិះតាមប្លន់ម៉ូតូ០១ គ្រឿម៉ាក C125 សេរី២០១៦។ នៅពេលធ្វេីសកម្មភាពជនល្មេីសបាញ់ចំនួន ០២គ្រាប់ ធ្វេីឱ្យជនរងគ្រោះត្រូវ ០១គ្រាប់ចំពោះ រងរបួសធ្ងន់ ហេីយបានយកម៉ូតូជនរងគ្រោះជិះរត់គេចខ្លួនបាត់៕

អាជ្ញាធរថៃបញ្ជូនពលករខ្មែរខុសច្បាប់ជាង២០០នាក់ មកកម្ពុជាវិញ

ថ្ងៃទី ២៣ ខែ មិនា ឆ្នាំ ២០១៧ ម៉ោង ០៩:០៧

អាជ្ញាធរថៃបានបញ្ជូនពលករខ្មែរធ្វើការខុសច្បាប់មកកម្ពុជាវិញ ចំនួន ២៦៨នាក់ តាមច្រកអន្តរជាតិដូង និងច្រកតំបន់ភ្នំដី k១៣ ស្រុក សំពៅលូន ខេត្តបាត់ដំបង នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧នេះ។ សេចក្តីរាយការណ៍បានឲ្យដឹងថា ពលករខ្មែរដែលបញ្ជូនមកតាមច្រកអន្ដរជាតិដូង មានចំនួនចំនួន១៦៥នាក់ ស្រី៥១នាក់ និងតាមច្រកតំបន់ភ្នំដី k១៣ មានចំនួន ៩៣នាក់ ប្រុស ៤៧នាក់ ស្រី ៣៥នាក់ និងក្មេង ១១នាក់៕

ផ្ទុះកាំជ្រួច នៅកន្លែងផលិតកាំជ្រួចស្លាប់ស្ត្រីម្នាក់

ថ្ងៃទី ២៣ ខែ មិនា ឆ្នាំ ២០១៧ ម៉ោង ០៨:៥២

ខេត្តកំពង់ឆ្នាំង៖ ផ្ទុះកាំជ្រួចនៅកន្លែងផលិតកាំជ្រួចមួយកន្លែងបានបណ្តាលឲ្យស្រ្តីម្នាក់បានស្លាប់ភ្លាមៗ (ប្រពន្ធ)និងបុរសម្នាក់រងរបួស (ប្តី) ហេតុការណ៍ផ្ទុះកាំជ្រួច នៅកន្លែងផលិតកាំជ្រួចស្ថិតក្បែរផ្សារព្រៃខ្មែរក្នុង ភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោងជិត៣រសៀលថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៧។សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ឯក នី ភេទស្រី អាយុ៦៧ឆ្នាំ ជាប្រពន្ធ ស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យ ចំណែកប្តីមានឈ្មោះប៉ុន ធឺន អាយុ៧៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ សាក្សីនៅកន្លែងកើតហេតុបានប្រាប់សមត្ថកិច្ចអោយដឹងថា នៅមុនពេលកើតហេតុស្រ្តីជាប្រពន្ធ បានរៀបចំកាំជ្រួចនៅក្នុងផ្ទះ សម្រាប់យកទៅលក់អោយគេ ។ ក្នុងពេលរៀបចំនេះបុរសជាប្តីចូលក្នុងបន្ទប់ទឹកដើម្បីងូតទឹក ក្នុងពេលនោះក៍ស្រាប់មានសំលេងផ្ទះយ៉ាងខ្លាំងតែម្តងចេញពីផ្នែកខាងក្រោយនៃផ្ទះ បណ្តាលអោយស្រ្តីរងគ្រោះជាប្រពន្ធ ប៉ើងខ្ទាត ចេញពីក្នុងផ្ទះមកខាងក្រៅ និងរងរបួសសុះពេញទាំងខ្លួនទៀតផង ចំណែកប្តីបានរងរបួសស្រាល។ក្រោយពេលកើតហេតុ ក្រុមគ្រួសារបានដឹកជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង និងបានសា្លប់តែម្តង ដោយសារស្ថានភាពរងបួសធ្ងន់ធ្ងរពេក។ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានជាបឋមថា ការទុកដាក់កាំជ្រូចនេះពុំមានសុវត្ថិភាព គួបផ្សំនិងខែនេះជារដូវក្តៅផងធ្វើអោយ កាំជ្រួចងាយនឹងផ្ទុះឡើង។ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្តទៀត ដើម្បីរកមូលហេតុពិតប្រាកដ៕

កូនសិស្សសាលា ដែលជាប់នៅក្នុងសភា កំពុងច្រៀងចំរៀងដើម្បីលើកទឹកចិត្តក្រោយពីអំពើភារវកម្មបានកើតឡើង

ថ្ងៃទី ២៣ ខែ មិនា ឆ្នាំ ២០១៧ ម៉ោង ០១:៤៩

សិស្សសាលាមួយក្រុមដែលមកពី Somerset ដែលកំពុងតែស្ថិតនៅកន្លែងប្រតិបត្ដិការសន្ដិសុខក្នុងសភា ខណះពេលដែលមានការវាយប្រហារភេរវកម្មនៅ Westminster កាលពីរសៀលថ្ងៃពុធ។ក្រុមនៃសិស្សចំនួន ៥៣នាក់ មកពីសាលា St John & St Francis Church Schoolនៅ Bridgwater មិនអាចចាកចេញពីសភា បន្ទាប់ពីអគារនោះត្រូវបានចាក់សោក្រោយពីអំពើរភារវកម្មបានកើតឡើង - និងដូច្នេះពួកគេបានច្រៀងចម្រៀងដើម្បីជួយបង្កើនទឹកចិត្ត។សមាជិកនៃបុគ្គលិកនៅក្នុងក្រុមនេះបានសរសេរនៅលើ Twitter: «យើងកំពុងអង្គុយទាំងអស់គ្នានៅចំនុចកណ្តាលនៃសភា យើងមានសុវត្ថិភាព សប្បាយរីករាយ និងកំពុងលើកទឹកចិត្តដោយការច្រៀងចម្រៀង។ »។ឆ្លើយតបទៅនឹង Tweet មួយទៀតដែលសួរនាំអំពីសុវត្ថិភាពរបស់ពួកគេ សមាជិកបុគ្គលិកនេះបាននិយាយថា: «យើងទាំងអស់គ្នាត្រូវបានគេបញ្ជូនទៅកាន់ផ្នែកកណ្តាលនៃសភា យើងកំពុងនៅជុំគ្នា និងសប្បាយរីករាយ "។