todaykh news

កីឡា

ក្រោយចប់ប្រកួតម្សិលមិញ ភ្នំពេញក្រោនចុះអនុស្សារណយោគយល់គ្នាមួយចំនួន ជាមួយ Buriram United

ថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ០០:០២

ក្រោយពីបញ្ចប់ការប្រកួតកាលពីម្សិលមិញដោយ ម្ចាស់ជើងឯកលីគកំពូលថៃ ៥ សម័យកាល Buriram United បានយកឈ្នះក្រុមជើងឯកលីគកំពូលកម្ពុជា៦សម័យ ភ្នំពេញក្រោន ៦ទល់នឹង០ក្នុងការប្រកួតមិត្តភាពកំដៅសាច់ដុំ នៅទឹកដី RSN ក្រុមទាំង២បានចុះអនុស្សារណយោគយល់គ្នា ( MOU ) លើលក្ខខ័ណ្ឌមួយចំនួនផងដែរ។នៅក្នុងការចុះអនុស្សារណយោគយល់គ្នា ( MOU ) រវាង Buriram United និង ភ្នំពេញក្រោន មានដូចជា :ភ្នំពេញក្រោន អាចបញ្ជូនថ្នាលយុវជនរបស់ក្លឹបចំនួន ៨ រូបឲ្យទៅហ្វឹកហាត់នៅក្លឹប Buriram United ( ២ រូបក្នុងចំណោមយុវជនអាយុ ១១ ១៣ ១៥ និង ១៧ ) ចាប់តាំងពីឆ្នាំនេះរហូតដល់ឆ្នាំ ២០២២ ... ហើយការចំណាយទាំងអស់របស់យុវជនក្រោនទាំង ៨ រូបនេះគឺ Buriram United ជាអ្នករ៉ាប់រង។ យុវជនភ្នំពេញក្រោននឹងត្រូវអញ្ជើញជាពិសេសដើម្បីចូលរួមលេងពានរង្វាន់ Academy Football Tournament របស់ Buriram United ដែលនឹងរៀបចំនាពេលក្រោយ។Buriram United ស្វាគមន៍ឲ្យក្លឹបភ្នំពេញក្រោនអាចទៅធ្វើការហ្វឹកហាត់ ឬ ប្រកួតមិត្តភាពមុនបើករដូវកាលនៅទីលានហ្វឹកហាត់ និងកីឡាដ្ឋានរបស់ Buriram United បាន ដោយការចំណាយទាំងអស់គឺស្ថិតលើ Buriram United។ជំនួបមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំកាលពីយប់មិញនេះគឺជាផ្នែកមួយនៃដំណើរទេសចរណ៍ Chang Asean Tour 2017 របស់ Buriram United ផ្ទាល់ក្នុងតំបន់អាស៊ីអាគ្នេយ៍។

Lionel Messi ចេញមុខមកបញ្ជាក់អំពីអនាគតនៅ Barcelona

ថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ២៣:៥១

ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន Lionel Messi បានចេញមុខមកបញ្ជាក់ថាគេនឹងបន្តរួមរស់ជាមួយ FC Barcelona រយៈពេលយូរទៀតតាមដែលអាចទៅរួច បើទោះបីជាមានការចែរចូវរបស់ក្រុមមេឃខៀវ Manchester City ក៏ដោយ។ម្ចាស់បាល់មាស៥សម័យត្រូវបានគេរាយការណ៍ថាមិនចង់បន្តកិច្ចសន្យាជាមួយក្រុមដែលមានមូលដ្ឋាននៅតំបន់ Catalan ដោយសារតែចរចារគ្នាមិនត្រូវអំពីថ្លៃនឿយហត់ប្រចាំសប្តាហ៍ហើយបូករួមជាមួយនឹងបញ្ហារឿងក្តីក្តាំបង់ពន្ធនៅអេស្ប៉ាញផងដែរ។ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលសួរអំពីការផ្លាស់ទៅប្រទេសអង់គ្លេសជាមួយគ្រូបង្វឹកចាស់ Pep Guardiola បុរសកូន២បានឲ្យកាសែត Coach ដឹងថា៖ “ខ្ញុំតែងតែនិយាយថា Barca បានផ្តល់អ្វីៗគ្រប់យ៉ាងឲ្យរូបខ្ញុំហើយខ្ញុំនឹងនៅទីនេះរហូតដរាបណាពួកគេនៅត្រូវការខ្ញុំ”។កាលពីសប្តាហ៍មុន ប្រធានក្លឹបលោក Josep Maria Bartomeu ក៏បានចេញមុខមកបញ្ជាក់ផងដែរថា លោកមិនព្រួយបារម្ភពីការចាកចេញរបស់ Messi ឡើយ ព្រោះកីឡាករវ័យ២៩ឆ្នាំនឹងមិនមានថ្ងៃចាកចេញពីក្រុមឡើយ។

ក្រោយតកុងត្រាឲ្យ Valencia ១ឆ្នាំ ឥឡូវ Man Utd ថែមកិច្ចសន្យា២ឆ្នាំទៀតឲ្យ Zlatan

ថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ២៣:៤០

កាលពីម្សិលមិញ ក្រុមបិសាចក្រហម Manchester United បានសម្រេចពន្យារកុងត្រាបន្ថែម១២ខែទៀតឲ្យខ្សែការពារស្លាបស្តាំ Antonio Valencia ឲ្យនៅកីឡដ្ឋាន Old Trafford រហូតដល់ឆ្នាំ២០១៨ ស្របពេលដែលលោក Jose Mourinho កំពុងតែដុតដៃដុតជើងរៀបចំកិច្ចសន្យាថ្មីឲ្យខ្សែប្រយុទ្ធចាស់វស្សា Zlatan Ibrahimovic រយៈពេល២ឆ្នាំបន្ថែមលើកុងត្រាចាស់ដែលមានសុពលភាព១២ខែទៀត។កីឡាករទាំង២គឺជាចលករយ៉ាងសំខាន់សម្រាប់ក្រុមជើងឯកលីគកំពូលអង់គ្លេស២០សម័យ ដោយកីឡាករសញ្ចាតិស៊ុយអែតស៊ុតបាន១៩គ្រាប់ហើយក្នុងរដូវកាលនេះ ខណៈដែលដែល Valencia ដើរតួនៅតំបន់ស្លាបខាងស្តាំបានយ៉ាងល្អឲ្យលោក Mourinho ផងដែរ។Man Utd នឹងត្រូវធ្វើដំណើរទៅផ្ទះ Stoke City នៅថ្ងៃសៅរ៍នេះនៃការប្រកួតពានរង្វាន់ Premier League សប្តាហ៍ទី២២ ដែលមានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ CNC។

ចប់ការប្រកួត៖ Buriram United ឈ្នះភ្នំពេញក្រោន ៦ទល់នឹង០

ថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ២០:៥១

ម្ចាស់ជើងឯកលីគកំពូលថៃ ៥ សម័យកាល Buriram United បានយកឈ្នះក្រុមជើងឯកលីគកំពូលកម្ពុជា៦សម័យ ភ្នំពេញក្រោន ៦ទល់នឹង០ក្នុងការប្រកួតមិត្តភាពកំដៅសាច់ដុំ នៅទឹកដី RSN។៦គ្រាប់​យកឈ្នះទៅលើភ្នំពេញ​ក្រោន​កើតឡើង​នៅវគ្គទី១​ចំនួន​៣គ្រាប់​ដោយ​ supachok sarachat ១​គ្រាប់​ និង Diogo ២គ្រាប់​។ លុះចូលដល់​វគ្គទី២ supachok sarachat, Sadeereen Teekasam និង Supachai Chaidet បន្ថែម​បាន​​ម្នាក់​មួយគ្រាប់ទៀត នៅនាទី៦៩, ៨៥​ និង ៩០​បូក២​។ជំនួបមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំនេះគឺជាផ្នែកមួយនៃដំណើរទេសចរ Chang Asean Tour 2017 របស់ Buriram United ផ្ទាល់ក្នុងតំបន់អាស៊ីអាគ្នេយ៍។

Manchester United កំពុងត្រៀមអាវលេខ៧ទុកឲ្យ Antoine Grezmann

ថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១៦:៣៩

ក្រុមបិសាចក្រហម Manchester United បានបង្ហើបអោយដឹងថា ខ្សែប្រយុទ្ធ Antonie Grezmann របស់ក្រុម Atletico Madrid គឺមានភាគរយខ្ពស់ដែលនឹងមកលេងនៅក្របខណ្ឌ Premier League ។ជាក់ស្តែង ភាគីដែលពាក់ព័ន្ធទាំងសងខាង បានធ្វើការពិភាក្សាគ្នាជាច្រើនខែមកហើយលើករណីផ្លាស់ប្តូរកីឡាករវ័យ២៥ឆ្នាំ ដោយបិសាចក្រហមត្រូវចាយប្រាក់អស់ប្រមាណ ១០០លានអ៊ឺរ៉ូ ដើម្បីនាំយកកីឡាករបារាំងមកទីក្រុង Manchester ។យ៉ាងណាក្តី កិច្ចព្រមព្រៀងនេះ កំពុងមានឧបសគ្គដោយសារ Atletico Madrid នៅជាប់ពិន័យលើការដោះដូរកីឡាកររហូតដល់រដូវក្តៅខាងមុខ ប៉ុន្តែ Grezmann បានត្រៀមខ្លួនជាស្រេចដើម្បីធ្វើដំណើរទៅកាន់ក្រុមលីគកំពូលអង់គ្លេស។នៅពេល Antonie Grezmann មកដល់កីឡដ្ឋាន Old Trafford ភ្លាម Mar Utd គឺនឹងជូនអាវលេខ ៧ដល់រូបគេភ្លាមដែលជាលេខប្រចាំត្រកូល បន្ទាប់ពីមានពត៌មានលេចលឺថា ម្ចាស់អាវលេខបច្ចុប្បន្នគឺកីឡាករ Memphis Depay ត្រៀមចាកចេញពីក្រុមលោក Jose Mourinho៕ 

ក្លិបតោខៀវ Chelsea ចាយលុយ ៨១.៥ លានដុល្លារផ្តាច់កុងត្រាជាមួយ Adidas

ថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ០៩:៤៩

ក្លិបតោខៀវ Chelsea សម្រេចចិត្តចាយលុយផ្តាច់កុងត្រាជាមួយក្រុមហ៊ុនសម្ភារកីឡា Adidas ក្នុងរង្វង់ទឹកប្រាក់ប្រមាណ ៨១.៥ លានដុល្លារសហរដ្ឋអាមេរិក ទោះបីជានៅសល់ពេល ៦ឆ្នាំទៀតក៏ដោយ។ក្រុមហ៊ុនអាល្លឺម៉ង់ បានចុះកិច្ចព្រមព្រៀងគ្នាចុងក្រោយបង្អស់ជាមួយក្លិបសេដ្ឋីរុស្ស៊ី កាលឆ្នាំ២០១៣ ក្នុងរយៈពេល ១០ឆ្នាំ  ហើយចំណាយឲ្យ ៣០លានផោនក្នុង១ឆ្នាំ ប៉ុន្តែដំណើរបានតែ ៤ឆ្នាំប៉ុណ្ណោះ ក្លិបបាល់ទាត់ទីក្រុងឡុងដ៍ក៏រកឃើញដៃគូថ្មី។ ក្រុមហ៊ុនសម្ភារៈអាមេរិក Nike ហ៊ានចាយប្រាក់ឌុបតែម្តងឲ្យ Chelsea ពោលគឺ៦០លានផោនក្នុង ១ឆ្នាំ បើសរុបទៅ ៩០០លានផោន ក្នុងរយៈពេល ១៥ឆ្នាំ។ 

ដឹងអត់ស្រ្តីម្នាក់ដែល David Beckham ថតជាមួយជានរណា?

ថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ០៩:៤២

កាលពីថ្ងៃអាទិត្យនៅក្នុងជំនួប Super Sunday ដែលក្រុមបិសាចក្រហម Manchester United បានត្រឹមស្មើគ្នា១ទល់នឹង១ជាមួយក្រុមហង្សក្រហម Liverpool ក៏បានឃើញវត្តមានរបស់អតីតខ្សែបម្រើ David Beckham ជាមួយនឹងកូនប្រុសទី៣ Romeo ទៅទស្សនាផ្ទាល់ផងដែរ។ក្រោយពីបញ្ចប់ការប្រកួតនៅទីលាន Old Trafford នៅក្នុងបណ្តាញសង្គម Instagram របស់ឳពុកកូន៤រូបបានបង្ហោះរូបភាពជាមួយស្រ្តីវ័យចំណាស់មួយរូបអមដោយសារនឹងរលឹកនឹងការអគុណក្នុងអំឡុងពេលបុរសវ័យ៤១ឆ្នាំលេងឲ្យ Manchester United។រូបមួយសន្លឹកក្នុងគណនេយ្យដែលមានអ្នក Follow ៣២លាននាក់ ស្វាមីរបស់អ្នកស្រី Victoria បានសរសេរថា៖ ‘គាត់គឺជានារីដ៏អស្ចារ្យម្នាក់ដែលបានមើលថែខ្ញុំនៅ Manchester United ហើយវាពិតជាអស្ចារ្យណាស់ដែលបានជួបគាត់ម្តងទៀត... Cathy បានធ្វើការនៅទីនេះជិត៤៩ឆ្នាំមកហើយ, នេះគឺជាសមិទ្ធិផលដ៏អស្ចារ្យរបស់ស្ត្រីពិសេសម្នាក់នេះ។’អ្នកស្រី Cathy មានមុខតំណែងជាបុគ្គលិកទទួលភ្ញៀវនៅក្នុងជើងឯកពានរង្វាន់លីគកំពូលអង់គ្លេស២០សម័យអស់រយៈពេល៤៩ឆ្នាំមកហើយ។ 

Giroud៖ “គ្រាប់បាល់ខ្យាដំរីខ្ញុំស៊ុតល្អជាង Mkhitaryan”

ថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ០៩:២២

ខ្សែប្រយុទ្ធក្រុមកាំភ្លើងធំ Olivier Giroud បាននិយាយបែបកំប្លែងថាគ្រាប់បាល់កែងជើង(ខ្យាដំរី)របស់គេឡូយជាគ្រាប់បាល់របស់ Mkhitaryan ទៀតឯណោះ។កីឡាករជនជាតិបារាំងបានស៊ុតបញ្ចូលទីយ៉ាងអស្ចារ្យដោយប្រើកែងជើងរបស់ខ្លួនពេលក្រុមលោក Arsene Wenger បានយកឈ្នះ Crystal Palace នៅក្នុងការប្រកួតបើកឆាកឆ្នាំ២០១៧ ដោយបាល់ហោះផុតដៃអ្នកចាំទី Wayne Hennessey ចូលក្នុងសំណាញ់ទីតែម្តង។“មិត្តរួមក្រុមរបស់ខ្ញុំតែងតែលេងសើចជាមួយខ្ញុំថា គ្រាប់បាល់របស់ Mkhitaryan គឺល្អជាខ្ញុំ វាពិតជាពិបាករើសព្រោះគ្រាប់បាល់ទាំង២នេះកើតឡើងនៅក្នុងសប្តាហ៍តែមួយ ប៉ុន្តែនិយាយការពិតនោះ ខ្ញុំគិតថាគ្រាប់បាល់ខ្ញុំល្អជាង’ នេះបើតាមការបញ្ជាក់បន្ថែមរបស់អតីតសមាជិក Montpellier។ងាកមកកាន់រដូវកាលនេះវិញ Olivier Giroud ស៊ុតបាន៧គ្រាប់ហើយក្នុងក្របខ័ណ្ឌ Premier League ដោយក្រុមកាំភ្លើងធំ Arsenal ឈរនៅលេខ៤តាមពីក្រោយក្រុមកំពូលតារាង Chelsea ៨ពិន្ទុ។

សេះបង្កង់ Juvetus ប្តូស្លាកសញ្ញាថ្មី (Logo) នៅរដូវកាលក្រោយ

ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ២៣:៣៧

ម្ចាស់ជើងឯកច្រើនជាងគេនៅលីគកំពូលអ៊ីតាលី Juventus នឹងប្តូស្លាកសញ្ញាថ្មី (Logo)នៅលើឯកសណ្ឋានរបស់ពួកគេ ក្រោយពីមានការជជែកគ្នាមួយយ៉ាងធំពីសមាជិកគ្រប់ជាន់ថ្នាក់របស់ក្រុមអធិរាជបាល់ទាត់អ៊ីតាលីមួយនេះ។ឡូហ្គូរបស់ពួកគេ មនសណ្ឋានជាអក្សរ ( J ) ហើយនៅពីអក្សរនោះ មានសរសេរថា Juventus ក្រោមរូបផ្កាយចំនួន ៣។ លោកអ្នកនឹងឃើញ Logo ថ្មីនឹងផុសលើឈុតរបស់ម្ចាស់ជើង Serie A ៣២សម័យ ចាប់ពីរដូវកាលថ្មី ២០១៧-១៨ តទៅ៕