todaykh news

កម្សាន្ត

អស្ចារ្យមែន Jenifer Lopez ទទួលបានកាដូពីមិត្តប្រុសតម្លៃ ១០ មុឺនដុល្លារ

ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១៦:១១

តារាកាណាដា៖ តារាចម្រៀងរ៉េបកាណាដា Drake បានទិញកាដូខ្សែកពេជ្រតម្លៃ ១០មឺុនដុល្លារអាមេរិកអោយតារាចម្រៀង Jenifer Lopes ដើម្បីអបអរមិត្តស្រីក្នុងឱកាសឆ្នាំថ្មីនេះ ។ តាមសារព័ត៌មាន US Weekly បានអោយដឹងថា ខ្សែកដែលមានបង្កប់គ្រាប់ពេជ្រជុំវិញមិនក្រោម ១៦ការ៉ាត់ ទេ ដែលឆ្នៃដោយហាងល្បី Tiffany Vicotria ។ សូមបញ្ជាក់ផងដែរថា Darake ចាប់ផ្តើមទាក់ទងជាមួយJennifer Lopes ក្រោយបបែកបាក់ជាមួយតារាចម្រៀង Rihanna ៕

សុខ សោម៉ាវត្តី ចាប់ផ្ដើមស្អប់មនុស្សស្រវឹងខ្លាំង

ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១៦:០៣

ពេលថ្មីៗនេះដែរ អ្នកនាង សុខ សោម៉ាវត្តី តារាសម្តែងវ័យក្មេងរូបស្រស់និងជាតួឯកស្រីក្នុងរឿង ខូចចិត្តអាជីព បានបង្ហោះសារមួយឃ្លាថាមានមនុស្សស្រវឹងចង់បង្កជម្លោះជាមួយនាង ហើយគម្រាមថាចង់បង្ហោះចូលបណ្តាញសង្គមដ៍ល្បី Facebook អោយនាងខ្មាស់គេ ប៉ុន្តែមានអីត្រូវនាងថាអោយឡើងស្ពឹកនៅលើ Facebook វិញ។ ក្នុងនោះដែរតារារូបស្រស់កូនមួយ នៅតែស្អាតមិនចាញ់ក្រមុំរូបនេះ បានរៀបរាប់ថា៖រឿងនិទានពិតមួយចង់និយាយទាំងយប់ តែខ្ជិលនិយាយច្រេីនគ្រាន់តែដឹងថាចាប់ផ្ដេីមស្អប់មនុស្សស្រវឹងខ្លាំងទៅៗហេីយ ស្រវឹងភ្លេី ស្រវឹងមិនដឹងខ្យល់អី និយាយទៅមនុស្សស្រវឹងគឺឆ្កួត ហេីយក៏មកបង្ករបញ្ហាអោយអ្នកដ៍ទៃ… ហេីយសុំនិយាយតែមួយម៉ាត់ទេ កុំនិយាយថាខ្ញុំជាតារា ជាមនុស្សរបស់សង្គមរបស់ទស្សនិកជនចង់ឈ្លោះជាមួយខ្ញុំ ហាមាត់ឡេីងចង់បង្ហោះតាម social network អោយខ្មាស់គេឥឡូវហេីយ អីចង់ល្បីខ្លួនឯងមែន ប្រាប់ទៅចុះថាខ្ញុំមិនខ្លាចទេព្រោះខ្ញុំមិនមែនប្រភេទមនុស្សគេចវេសពីបញ្ហា ហេីយបេីមិនខុសអញ្ចឹងផង ទទួលដៃ10 ជាមួយអ្នកស្រវឹងបំផ្លាញសង្គមដូចជាអ្នកឯង …”

Chaeyoung សមាជិកក្រុម TWICE បង្ហាញភាពស៊ិចស៊ីរបស់នាងធ្វើអោយអ្នកគាំទ្រពេញចិត្តយ៉ាងខ្លាំង

ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១៣:៥៧

 តារាកូរ៉េ៖ Chaeyoung ដែលជាសមាជិកមួយរូបនៅក្នុងក្រុម TWICE បានទាក់ទាញអារម្មណ៍របស់ប្រិយមិត្តតាមរយះស្នាដៃថ្មីរបស់នាងជាមួយនឹងការស្លៀកពាក់យ៉ាងស៊ិចស៊ីបំផុត ។ Chaeyoung ពាក់អាវដៃវែងមានឆ្នូតខ្មៅ ស្លៀកសំពត់ខ្លី មានពាក់ស្រោមជើងដែលមើលទៅស្អាត គួរអោយស្រឡាញ់ មើលទៅល្អឥតខ្ចោះ ។Chaeyoung គឺជាប្រធានផ្នែក Rapper  នៃក្រុម TWICE ហើយនាងក៏ជាសមាជិកកូនពៅដែលកើតនៅឆ្នាំ ១៩៩៩ ដូចនឹងសមាជិកម្នាក់ទៀតឈ្មោះ Tzuyu ដែលមាន Nickname ហៅថា“ Baby Beast” និង “ Pretty Rapstar” ។ Chaeyoung ពិតជាមានសម្រស់ស្អាតពិតៗ តាមរយះរបៀបនៃការស្លៀកពាក់របស់នាង ។​តោះទស្សនារូបភាពរបស់ Chaeyoung ទាំងអស់គ្នា ៖ 

ពិតដែរទេដែល The Weeknd ជាសង្សាថ្មីរបស់ Selena Gomez

ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១១:៤៦

តារាអាមេរិក៖ កាលពីយប់ថ្ងៃអង្គារ នៅក្រៅ Giorgio Baldi ក្នុង Santa Monica គេបានឃើញ Selena អោបថើបជាមួយតារាចម្រៀងម្នាក់ ដែលត្រូវបានគេស្គាល់ឈ្មោះថា The Weeknd ។ ពួកគេមិនដឹងថា ទំនាក់ទំនងពួកគេជាអ្វីអោយពិតប្រាកដទេ ប៉ុន្តែបើមើលតាមរូបភាពគឺប្រាកដជា …. ។  បើទោះបីជាយ៉ាងណាក៏ដោយ ទាំងតារាចម្រៀងដែលមានរូបសម្រេស់ស្រស់ស្អាត Selena Gomez និង The Weeknd ដែលជាតារាចម្រៀង Pop និង R&B ដ៏ល្បីរូបនេះ មិនទាន់មាននរណាម្នាក់ ចេញមុខអះអាងពីទំនាក់ទំនងនេះនៅឡើយទេ ប៉ុន្តែបើផ្អែកលើរូបភាពទាំងនេះ មហាជនជាច្រើន បាននាំគ្នាសន្មតថា គឺជាគូស្នេហ៍យ៉ាងពិតប្រាកដណាស់ ខណៈអតីតមិត្តស្រីរបស់ The Weeknd នាង Bella Hardid បាន Unfollow នាង Selena Gomez នៅក្នុងបណ្តាញសង្គម ក្រោយពីដឹងនូវព័ត៌មានមួយនេះ៕

ក្រុម BLACKPINK កញ្ញា Rosé និង កញ្ញា Jisoo cover បទចម្រៀងរបស់ Justin Bieber “Love Yourself”

ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១១:២៦

តារាកូរ៉េ៖  ក្រុមតារាចម្រៀង BLACKPINK គឺ Rosé និង Jisoo បានចែករំលែកវីឌីអូចម្រៀង Cover ដែលពួកគេបានថត Cover បទចម្រៀងមួយបទរបស់ Justin Bieber ដែលមានចំណងជើងថា “Love Yourself” ។ កាលពីថ្ងៃទី ១១ ខែ មករា ម្សិលមិញនេះ Rose និង Jisoo ត្រូវបានគេអញ្ចើញចូលរួមក្នុងវទ្យុ MBC ដែលជាកន្លែងដែលខុសនិងកុងត្រារបស់ YG Entertainment ។Rose កាន់ហ្គីតាលេង និង ច្រៀងបទចម្រៀង Cover របស់ Justin Bieber “Love Yourself” ខណៈដែល Jisoo ទៅជាមួយនាងផងដែរ ។តោះកុំអោយខាតពេលយូរស្តាប់ទាំងអស់គ្នា ៖ 

Sulli ធ្វើអោយផ្ទុះការសន្ទនាសារជាថ្មីម្តងទៀតទៅលើ….

ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ០៩:៤៨

តារាកូរ៉េ៖ មិនថាតារាខ្មែរ ឬ តារាកូរ៉េទេ តែងតែមានការិះគន់ពីសំណាក់ប្រិយមិត្តដែលគាំទ្រ ជាក់ស្តែងដូចជា កញ្ញា Sulli ដែលជាអតីតសមាជិកក្រុម F(X) បានធ្វើអោយអ្នកលេងបណ្តាញទំនាក់ទំនងសង្គមមានការមិនពេញចិត្តយ៉ាងខ្លាំងដោយសារតែនាងបានផុសរូបដែលមានភាពស្រើបស្រាលកាលពីពេលកន្លងទៅ ។ កាលពីថ្ងៃ ១១ មករា ម្សិលមិញនេះនាងបានបង្ហោះរូបមួយដែលមានរូបតុក្តតាជាម៉ូដែលស្រាតនៅខាងមុខនាងទៅក្នុង Instargram ដែលធ្វើអោយអ្នកគាំទ្រមានការបញ្ចេញយោបល់ហាក់ក្តៅស្លឹកត្រចៀកពីការឌឹដងរបស់នាង ថា “Sulli ឈប់បានឈប់ទៅ សូមកុំធ្វើអ្វីដែលលើសលួសជាងហ្នឹង” អ្នកដែលនិយមលេងអ៊ីនធឺណែតបាន Comment ថា “កុំផ្គើនខ្លាំងពេក វាមិនមែនជារឿងកម្លែងទេ វាគ្មានន័យអ្វីទាំងអស់ដែលនាងធ្វើបែបហ្នឹងហើយនាងក៏មិនស្អាតណាស់ណាដែរ” ។តើអ្នកទាំងអស់គ្នាគិតយ៉ាងម៉េចដែរចំពោះ Sulli ?

ពៅ វីរីយ៉ា បង្ហាញដើមទ្រូងធំអត់ខ្វល់សំខាន់អត់មាន កែផងខ្លាចអ្វីទៅ បញ្ចេញនោះ

ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ០៩:៤៦

ភ្នំពេញ៖ ខណ:ដែលតារាសិល្ប:ច្រើននាក់សុទ្ធតែរងការរិះគន់ពេញបន្ទុករឿងបញ្ចេញដើមទ្រូង តារាសម្ដែងដែលមហាជនភាគច្រើនបានឃើញសម្ដែងក្នុងរឿងជាតួឆ្នាស់ឆ្នើម សិចស៊ី កញ្ញា ពៅ វីរីយ៉ា ហៅយ៉ាយ៉ាឃ្វីន ក្រោយពីទទួលភាពជោគជ័យ ក្នុងមុខរបបបើកហាងពេជ្រដល់សព្វថ្ងៃមក កាងារសិល្បៈក៏ទទួលបានការគាំទ្រ ហើយជាពិសេសមានប្រុសៗ ជាច្រើនពេញចិត្តនិងស្រលាញ់រូបសម្រស់ របស់នាង ។ កញ្ញា ពៅ វីរីយ៉ា ហៅក្រៅ យ៉ាយ៉ាឃ្វីន កំពុងទទួលការពេញចិត្តពីប្រុសៗនិងអ្នកគាំទ្រយ៉ាងច្រើន ក្នុងការបង្ហាញដើមទ្រូងធំដ៏ទ្រលុកទ្រលន់ កញ្ញាបន្តថាមុនពេលដើមទ្រូងធំស្អាតបែបនេះ នាងបានទម្លាប់ហ្វឹកហាត់ និងធ្វើយូហ្គាប្រចាំថ្ងៃ ទើបអ្នកខ្លះក៏ច្រលំថានាងទៅវះកាត់ដើមទ្រូងក្នុងពេលបានល្បីក្នុងសិល្ប:។ ទោះបីជាការរិះគន់និងការប្រមាថ ទៅលើដើមទ្រូងធំរបស់ថាជា របស់កែឬប្រើថ្នាំដើម្បីធំនោះ កញ្ញា យ៉ាយ៉ាឃ្វីន នៅតែបង្ហាញរបស់នាងជូនទៅមហាជន និងប្រតិកម្មចំពោះការរិះគន់កន្លងមកឡើយ។ម្យ៉ាងដើមទ្រូងខ្ញុំអត់មាន កែផងខ្លាចអ្វីទៅ បញ្ចេញនោះ ។ ដើមទ្រូងដែលសភាពមូលក្លំនេះ គឺជាដើមទ្រូងធម្មជាតិ ដោយគ្មានការកែ ហើយនាងឱ្យនាងស្បថចំពោះមុខព្រះនោះ នាងក៏ហ៊ានដែរ គ្មានការប្រើថ្នាំ គីមីថ្នាំប៉ូវ បញ្ចេញនោះ ។ ដើមទ្រូងដែលសភាពមូលក្លំនេះ គឺជាដើមទ្រូងធម្មជាតិ ដោយគ្មានការកែ ហើយនាងឱ្យនាងស្បថចំពោះមុខព្រះនោះ នាងក៏ហ៊ានដែរ គ្មានការប្រើថ្នាំ គីមីថ្នាំប៉ូវ ឬទៅកែពង្រីកនៅប្រទេសក្រៅ ណាឡើយ" ។នាងនិយាយថា«រាល់ថ្ងៃឲ្យតែខ្ញុំបង្ហោះរូបចឹងៗ(បញ្ចេញដើមទ្រូង) គឺថាគេជេរខ្ញុំដល់ក ប៉ុន្តែខ្ញុំអត់ខ្វល់ទេ ព្រោះខ្ញុំអត់មានឆក់ប្លន់គេអីផង សំខាន់ខ្ញុំចូលចិត្ត ម្យ៉ាងដើមទ្រូងខ្ញុំអត់មានកែផងខ្លាចអីបញ្ចេញ!»។តារាស្រីកូនអ្នកនៅបាវិតរូបនេះបន្តថា ហេតុផលដែលខាងផលិតករឲ្យនាងសម្ដែងក្នុងតំណែងជាតួឆ្នាស់ឆ្នើម និងតម្រូវឲ្យលេងខ្លួនស៊ិចស៊ី គឺជាមូលហេតុដែរនាំនាងលែងខ្មាស់ ហើយស្រឡាញ់សម្រស់ដើមទ្រូង នៅពេលលទ្ធផលហាត់ប្រាណក៏ជួយឲ្យនាងដំឡើងដើមទ្រូងបានស្អាតមិនចាញ់អ្នកវះកាត់ខ្លះផង។ យ៉ាងណាមិញ នាងថាមិនហ៊ានបញ្ចេញអស់ៗដូចតារាស្រីខ្លះដែលត្រូវក្រសួងប្រតិកម្មនោះទេ គឺនាងសុំធ្វើត្រឹមនាងដំឡើងដើមទ្រូងបានស្អាតមិនចាញ់អ្នកវះកាត់ខ្លះផង។ យ៉ាងណាមិញ នាងថាមិនហ៊ានបញ្ចេញអស់ៗដូចតារាស្រីខ្លះដែលត្រូវក្រសួងប្រតិកម្មនោះទេ គឺនាងសុំធ្វើត្រឹមតែស៊ិចស៊ីដូចអ្វីដែលបានឃើញនេះតែប៉ុណ្ណោះ។ នាងថាសប្បាយអាជីវកម្មលក់គ្រឿងអលង្ការពេជ្រជាមួយមិត្តភ័ក្ត្រទទួលជោគជ័យ ទើបនាងចិត្តល្អក្នុងការបង្អួតសម្រស់ដើមទ្រូងដោយមិនញញើតនាប៉ុន្មានខែចុងក្រោយ៕

ជួបជាមួយតារាថៃ Katreeya English ក្នុងកម្មវិធីប្រគុំតន្ត្រីរបស់ស្រាបៀរអាន់ឆ័រ!

ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ០៩:១៦

ការប្រគុំតន្ត្រីដែលមានវត្តមានតារាល្បីៗជាតិ និង អន្តរជាតិ ចូលរួមដូចជា Katreeya English,លោក ខេម , លោក នីកូ ,លោក ដូង វីរៈសិទ្ធ និង កញ្ញា សួស វីស្សា ។ សម្រាប់អតិថិជនដែលបានជាវស្រាបៀរអាន់ឆ័រជប់លៀងក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់លោកអ្នក សូមកុំភ្លេចតាមដានការចាប់រង្វាន់លើកទី១ ដែលនឹងធ្វើឡើងនៅក្នុងកម្មវិធី Anchor Fun Zone នៅថ្ងៃទី ១៥ មករា ២០១៧ នេះ ពីម៉ោង ៨យប់-១០យប់ ដែលផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ភីអិនអិន (PNN)!សម្រាប់ការចាប់រង្វាន់លើកទី1 នេះ ស្រាបៀរអាន់ឆ័រនឹងប្រគល់រង្វាន់សម្រាប់គូស្វាមីរិយាថ្មីនូវ៖- ដំណើរក្រេបច័ន្ទទឹកឃ្មុំនៅឆ្នេរឋានសួគ៌ Krabi ​ចំនួន ១៥ រង្វាន់- ទូរទស្សន៍ Sony Android 55" ចំនួន ១០ រង្វាន់- កាមេរ៉ា Sony Alpha ចំនួន ១០ រង្វាន់តើគូស្វាមីភរិយារូបណាខ្លះដែលជាម្ចាស់រង្វាន់ទាំងនេះ? កុំភ្លេចតាមដានទាំងអស់គ្នា!

ពេជ្រ សោភា នឹកដល់ឪពុក ពេលទទួលបានមេដាយមាស....

ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ២០:៣២

ភ្នំពេញៈ បន្ទាប់ទទួលបានគ្រឿង ឥស្សវិយយសពីសម្ដេច គិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រា៉នី ហ៊ុន សែន។ តារាចម្រៀង កំពុងមានប្រជាប្រិយភាពខ្លាំង ជាពិសេសកំពុងត្រូវបានមហាជនចាំអ៊ុតមើល ដំណឹងស្នេហា រវាងតារាច្រៀងរូបនេះ នឹង លោកឆឹម សក្កដា ទៅជាយ៉ាងណានោះ។ស្រាប់តែ តារាងច្រៀងរូបនេះក៏បានសរសេសារបង្ហាញអារម្មណ៍ក្នុង បណ្ដាញសង្គមថា"ថ្ងៃនេះនាងខ្ញុំពេជ្រ សោភា បានទទួលនូវមេដៃមាសពី សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ពិតជារំភើបណាស់ ហេតុអីពេលវេលាល្អបែបនេះអត់មានពុកនៅក្បែរ ចង់អោយពុកមើលមើលថ្ងៃនេះណាស់ កូនអាចទទួលបាននៅមេដៃមាសនេះហើយពុក" ៕