trollkhmer news

កម្សាន្ត

ទស្សនារូបភាពតារាសម្ដែងថៃប្រុស​ ទាំង១០ដួងដែលអាយុកាន់តែចាស់​ ប៉ុន្តែនៅតែ​សង្ហា! ​

ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៧ ម៉ោង ១៤:៤៤

តារាថៃ៖ នាពេលបច្ចុប្បន្ននេះ ជា​រៀង​រាល់​ឆ្នាំ​ចំនួន​តារា​ប្រុស​ស្រី​ថ្មី​ៗ​វ័យក្មេង ស្រស់ស្អាត និងស្រស់សង្ហាជា​ច្រើន​ដួងនៅ​ប្រទេស​ថៃ​​ មិនថាតារាសម្ដែង ឬតារាចម្រៀង គឺមាន​ការ​កើន​ឡើង​ជា​បន្តបន្ទាប់ហូរហែ​។ ងាកមកមើលតារាសម្ដែងប្រុសជើងចាស់វិញម្ដង បើនិយាយពីសម្រស់គឺមិនជាគ្មានអ្វីប្រែប្រួលទាល់តែសោះ នៅតែក្មេង ហើយរឹតតែស្អាតឡើងថែមទៀត ពិតជាពូកែ ថែរក្សាសម្រស់ខ្លាំងមែនទែន មិនចាញ់ក្មេងៗជំនាន់ក្រោយសោះហើយ។ ថ្វី​ត្បិត​តែ​កន្លង​ផុត​ទៅ​រយៈ​ពេល​យូរ​ តែ​ឃើញ​ថា​ ប្រជាប្រិយភាព​របស់​តារា​ទាំង​នោះ​ហាក់​មិន​ថមថយ​ រីឯ​ភាព​ទាក់ទាញ​ក៏​នៅ​តែ​មាន​ និង​ធ្វើ​ឲ្យ​អ្នកគាំទ្រ​នារី​ៗ​មិន​តិច​ទេ​ លង់​ស្នេហ៍​ និង​ជ្រួលច្របល់​ពេល​បាន​ឃើញ​ តារា​សំណព្វ​ចិត្ត​ខ្លួន​ ចូលរួម​កម្មវិធី​ម្ដងៗ។  តោះ! ដើម្បីឲ្យកាន់តែច្បាស់ទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា តើតារាដួងណាខ្លះទៅ?១.Sornram Tappituk (Num)Num ចូល​ប្រឡូកក្នុង​វិស័យ​សិល្បៈ​អស់​រយៈ​ពេល​​ជាង​ ២៥​ឆ្នាំ​ហើយ​ ។ បើ​ទោះ​ជា​ឆ្នាំ​ថ្មី​នេះ លោក​មាន​វ័យ​ ៤៣​ឆ្នាំ​ក៏​ដោយ​ ប៉ុន្តែ​សម្រស់​របស់​លោក​នៅ​តែ​ក្មេង​ ដូច​ពេល​ចូល​សិល្បៈ​ដំបូង​ ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​។២.Nawat Kulrattanakថ្វី​ត្បិត​តែ​ឆ្នាំ​ថ្មី​នេះ​លោក​មាន​អាយុ​ ៣៨​ឆ្នាំ​ទៅ​ហើយ​ក្ដី​ ក៏​ប៉ុន្តែ​មុខ​នៅ​តែ​ក្មេង​ ហើយ​រឹត​តែ​សង្ហា​ជាង​មុន​ទៀត​។ លោក​បាន​សម្ដែង​រឿង​ជា​ច្រើន​ ហើយ​ដោយសារ​រូបរាង​ មុខមាត់​ និង​សមត្ថភាព​សម្ដែង​របស់​លោក​បាន​ធ្វើ​ឲ្យ​អ្នក​ដឹកនាំ​ជ្រើស​ជា​តួ​ឯក​ស្ទើរគ្រប់រឿង។៣. Kong Saharat Sangkaprichaក្នុង​ឆ្នាំ​ថ្មី​ តារា​ប្រុស​រូប​នេះ​មាន​វ័យ​ ៤៨ឆ្នាំ​ហើយ​ តែ​បើ​និយាយ​ពី​រូបរាង​ និង​ចរិក​ទន់ភ្លន់ តែ​អង់អាច​របស់​លោក​វិញ​ ធ្វើ​ឲ្យ​នារី​ៗ​ពេញ​ចិត្ត​ខ្លាំង​ណាស់​។ ក្រៅ​ពី​សម្ដែង​ លោក​ក៏​ជា​អ្នក​ចម្រៀង​ និង​អាច​លេង​ហ្គីតា​ បាន​យ៉ាង​ស្ទាត់​ជំនាញ​ផង​ដែរ​។៤.Tik Jesadaporn Pholdeeតារា​សម្ដែង​រូប​នេះ​បាន​ទាក់​ទាញ​អារម្មណ៍​ អ្នក​គាំទ្រ​ជា​ពិសេស​នារី​ជា​ច្រើន​ មិនថា​ចាស់​ក្មេង​ គឺ​លង់​នឹង​ស្នាម​ញញឹម​របស់​លោក​មិន​ស្ទើរ​ទេ​។ ឆ្នាំ​ថ្មី​នេះ​លោក​មាន​អាយុ​ ៣៩​ឆ្នាំ​ហើយ​។៥. Beam Kawee Tanjararukតារា​សម្ដែង​ និង​ជា​តារា​ចម្រៀង​រូប​នេះ​ តែង​ធ្វើ​ឲ្យ​ស្រី​ៗ​ ហ៊ោ​កញ្ជ្រៀវ​គ្រប់​ពេល​ឃើញ​វត្តមាន​របស់​គេ​ ចូល​រួម​ក្នុង​កម្មវិធី​អ្វី​មួយ​ ឫ​នៅ​ក្រៅ​ នេះ​បង្ហាញ​ថា​ប្រជាប្រិយ​របស់​គេ​ គឺ​មិន​ធម្មតា​ទេ។ សព្វថ្ងៃលោកមានអាយុ​ ៣៦​ឆ្នាំ​ហើយ។៦.Chakrit Yamnarmតារា​ប្រុស​វ័យ ៣៨​ឆ្នាំ​រូប​នេះ​បាន​អង្រួន​បេះដូង​អ្នក​គាំទ្រ​ ជា​ពិសេស​នារី​ៗ​មិន​តិច​ទេ​ ដោយសារ​ស្នាម​ញញឹម​ និង​ភាព​ក្រមិចក្រមើម​របស់​លោក​។ ចំណុច​ពិសេស​មួយ​ទៀត​ Chakrit ក៏​មាន​ទេពកោសល្យ​ខាងធ្វើ​ម្ហូប​ដែរ​ ដែល​ធ្វើ​ឲ្យ​រឹត​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​។៧.Oil Thana Suttikamulតារា​សម្ដែង​ Oil Thana មាន​វ័យ​៤០​ឆ្នាំហើយ​ក្នុង​ឆ្នាំ​ថ្មី​ បើ​ទោះ​ជា​អាយុ​ច្រើន​បន្តិច​ ក៏​លោក​នៅ​ក្មេង​ដែរ​។ តាំង​ពី​ចូល​សិល្បៈ​ដំបូង​ មក​ដល់​សព្វថ្ងៃ​ លោក​នៅ​តែ​រក្សា​បាន​នូវ​រូបរាង​ និង​មុខមាត់​សង្ហា​ដដែល​។៨.Ken Theeradeth Wonpuapanទោះបី​ជា​មាន​វ័យ​ ៣៩​ឆ្នាំ​ និង​មាន​កូន​ ២​ទៅ​ហើយ​ក៏​ដោយ​ ក៏​មិន​បាន​ធ្វើ​ឲ្យ​តារា​ Kenធ្លាក់​សម្រស់​ដែរ​។ លោក​នៅ​តែ​រក្សា​បាន​នូវ​ប្រជាប្រិយ​ភាព​ និង​មន្តស្នេហ៍​ទៅ​កាន់​អ្នក​គាំទ្រ​។៩.Teerapat Sajakulលោកវេជ្ជបណ្ឌិតរូបសង្ហា ដែលតារាសម្ដែងប្រុសរូបនេះបានដើរតួធ្វើជាគ្រូពេទ្យ នៅក្នុងរឿងភាគថ្មីមួយ។ បើទោះជាពេលនេះលោកមានអាយុ ៤៣ ឆ្នាំក៏ដោយ ក៏ប៉ុន្តែបើនិយាយពីសម្រស់វិញ មិនចាញ់ក្មេងនោះទេ នៅតែសង្ហា និងច្បាស់លាស់ខ្លាំងណាស់។១០.Peter Corp Dyrendalតារាចម្រៀងប្រុស រូបស្រស់ រាងសង្ហា ប៉ុន្តែកុំនិយាយពីអាយុណាគឺ ៤២ ឆ្នាំហើយ តែតារារូបនេះ នៅតែមានសម្រស់ស្រស់ស្អាតដដែល មិនប្រែទៅណាឡើយ។ ហើយលោក​នៅ​តែ​រក្សា​បាន​នូវ​ប្រជាប្រិយ​ភាព​ និង​មន្តស្នេហ៍​ទៅ​កាន់​អ្នក​គាំទ្រ​ ជាពិសេសអ្នកគាំទ្រនារីៗតែម្ដង៕

​​ខ្សែ​កអង្កាំ​​របស់ តារា​ចម្រៀង ហ៊ឹម ស៊ីវន ឃើញធម្មតាៗចឹងទេ បើនិយាយពីតម្លៃវិញថ្លៃកប់!

ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៧ ម៉ោង ១៤:០១

តារាខ្មែរ៖ កន្លងមកនេះ សង្កេតឃើញថា ការអួតសម្ញែងគ្នា រឿងសំភារៈប្រើប្រាស់ ក្នុងសិល្បៈជារឿងធម្មតាមួយទៅហើយ សម្រាប់ការប្រើប្រាស់នូវរបស់ម៉ាកល្បីៗ (ប្រេនប្រេន) តម្លៃកប់ពពករបស់តារាសិល្បៈខ្មែរ ចំពោះការបង្ហាញ ពីតំលៃខោអាវ រ៉ូប ស្បែកជើង ដ៏ថ្លៃៗ ក៏ដូចជាទិញកាបូបមានតម្លៃខ្ពស់ដល់ទៅរាប់ពាន់ដុល្លារមកប្រើប្រាស់ ប៉ុន្តែតែទាល់តែមានអ្នកចាប់អារម្មណ៍ខ្លាំងទើបដឹង។ងាកមកតារាចម្រៀងជើងចាស់ ដ៏ល្បីល្បាញវិញ គឺអ្នកស្រី ហ៊ឹម ស៊ីវន វិញម្ដង អ្នកស្រីជាតារាចម្រៀងមួយរូប ដែលតែងតែបង្ហាញវត្តមានសម្រាប់កម្មវិធីធំៗលំដាប់ពិភពលោក របស់ទូរទស្សន៍ហង្សមាស ដែលនិងកម្ររំលងវត្តមានអ្នកស្រីណាស់។ សម្រាប់ការបង្ហាញវត្តមានម្ដងៗ ឃើញថាអ្នកស្រីតែងតែពាក់ខ្សែកអង្កាំមួយខ្សែធំជាញឹកញាប់ ប្រិយមិត្តចំនួនដែលមិនបានស្គាល់ប្រហែលជាគិតថា ខ្សែកមួយនេះអាចនិងទិញតាមផ្សារ ឬតាមហាងធម្មតាៗតែប៉ុណ្ណោះ។ ប៉ុន្តែបើយោងតាមប្រភពពីអ្នកជំនាញ គ្រឿងអលង្កា និងត្បូងមានតំលៃបាននិយាយថា ខ្សែកដែលតារាចម្រៀង ហ៊ឹម ស៊ីវន ពាក់នោះ មានតម្លៃដល់ទៅ១ម៉ឺន៥ពាន់ដុល្លារ ព្រោះជាគុជដែលកម្រមានបំផុត ហើយនាំចូលពីក្រៅប្រទេស។ ជារឿយៗអ្នកស្រីមិនដែលចោលខ្សែកនេះឡើយ ហើយតែងតែពាក់វាជាប់ជានិច្ច សម្រាប់កម្មវិធីធំៗ។គួរបញ្ជាក់ផងដែរថា​ តាមការពិតទៅ អ្នកស្រី ហ៊ឹម ស៊ីវន មិនបានចំណាយលុយទិញវាដោយផ្ទាល់ឡើយ ប៉ុន្តែខ្សែកមានតម្លៃកប់ពពកនេះ វាជាកាដូពីសំណាក់លោកជំទាវម្នាក់ ដែលស្រឡាញ់ពេញចិត្តអ្នកស្រីជាពិសេស។ ក្រៅពីគ្រឿងអលង្កានេះ ក៏មានគ្រឿងលំអផ្សេងៗទៀត ប៉ុន្តែសម្រាប់ខ្សែក ដែលអ្នកស្រី ពាក់គឺអ្នកស្រីស្រឡាញ់ជាងគេ។ ហើយម្យ៉ាងវិញទៀតអ្នកស្រីគឺជាតារាស្រីមួយរូបដែលមិនចេះនិយាយពីតម្លៃ ឬក៏អួតពីរបស់ដែលថ្លៃអ្វីនោះទេ៕

Ed Sheeranសម្រេចគោលបំណងឲ្យអ្នកគាំទ្រម្នាក់មុនពេលនាងស្លាប់

ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៧ ម៉ោង ១២:៣៤

ក្មេងស្រីម្នាក់បានលារចាកលោកទៅ គ្រាន់តែប៉ុន្មានវិនាទីបន្ទាប់ពីវីរៈបុរសតន្ត្រីរបស់នាង Ed Sheeran ច្រៀងឲ្យនាងស្តាប់ខណៈពេលដែលនាងគេងនៅលើគ្រែរបស់នាងនៅក្នុងមន្ទីរពេទ្យ។Triona Priestlyដែលមានអាយុ១៥ឆ្នាំរូបនេះ បានស្លាប់ទៅដោយអស់ចិត្តដោយនាងបានសម្រេចនូវក្តីប្រាថ្នាចុងក្រោយរបស់នាង ដែលនេះធ្វើឲ្យនាងបានស្លាប់ដោយមានស្នាមញញឹមនៅលើផ្ទៃមុខរបស់នាង។ថ្លែងនៅលើប៉ុស្តិ៍ទូរទស្សន៍មួយរបស់អៀរឡង់ Aidan ដែលជាបងប្រុសរបស់Triona បានរៀបរាប់ពីនាទីដ៏កំសត់នូវពេលដែលនាងបានឮតារាចម្រៀងសំណព្វចិត្តរបស់នាងច្រៀងឲ្យនាងស្តាប់តាមរយៈទូរស័ព្ទដៃ។Aidan បាននិយាយថា: ខ្ញុំចាំថ្ងៃនោះបានយ៉ាងច្បាស់។ យើងស្ថិតនៅក្នុងបន្ទប់ ICU ដ៏តិចមួយ។ Triona ស្ថិតនៅលើគ្រែធំមួយគ្របដណ្តប់ជាមួយបំពង់និងម៉ាស៊ីនជាច្រើន និងបង្អួចប្រអប់តូចមួយនៅលើក្បាលនាង។ Colm ដែលជាបងប្រុសរបស់ខ្ញុំបានចាកចេញពីបន្ទប់ ប៉ុន្តែបន្ទាប់មកគាត់បានត្រឡប់មកវិញជាមួយទូរស័ព្ទនៅក្នុងដៃ។ គាត់គ្រាន់តែនិយាយថា "ខ្ញុំនឹងដាក់ទូរស័ព្ទឲ្យបំពងសំឡេងចេញមកក្រៅ" ហើយបន្ទាប់មកពួកយើងក៏បានឮសម្លេងរបស់Ed Sheeran ។Aidan បានបន្ដរៀបរាប់អំពីអ្វីដែលEd បាននិយាយទៅកាន់ Triona: លោកបាននិយាយថា: "សួស្តី Triona ខ្ញុំឮថាអ្នកជាអ្នកគាំទ្រយ៉ាងខ្លាំងរបស់ខ្ញុំ"។ គាត់បានដឹងថាបទចម្រៀងដែលនាងពេញចិត្តគឺបទlittle bird  ហើយគាត់បានចាប់ផ្តើមលេងហ្គីបទនោះភ្លាម។ គាត់លេងបទចម្រៀងនោះទាំងមូលតែម្តង។ យើងបានប្រាប់គាត់យ៉ាងរហ័សថាអរគុណខ្លាំងណាស់ហើយថាយើងត្រូវទៅហើយ។ យើងបានបិទទូរស័ព្ទគាត់ចោល។ វាប្រហែលជាឈ្លើយបន្តិចនៅពេលនោះ។ ដោយលោកគ្រូពេទ្យបានលើកម៉ាស៊ីនStethoscopes របស់គាត់ដើម្បីប្រាប់យើងថាបេះដូងរបស់នាងបានឈប់លោតទៅហើយ។Aidan រៀបរាប់ពីស្នាមញញឹមនៅលើមុខរបស់Triona នៅពេលដែលនាងបានសម្រេចបំណងរបស់នាងមុនពេលស្លាប់: ក្នុងខណៈពេលនោះមានពន្លឺមួយបានចាំងចូលមកតាមបង្អួច ដែលធ្វើឲ្យខ្ញុំបានឃើញនូវស្នាមញញឹមរបស់នាងជាលើកចុងក្រោយមុនពេលស្លាប់។Triona បានស្លាប់ទៅតាំងពីខែមេសាឆ្នាំ២០១៤ ដោយនៅខណៈពេលចុងក្រោយរបស់នាង ក្រុមគ្រួសាររបស់នាងបានទំនាក់ទំនងនឹងសំណូមពរដល់ Ed Sheeran ដើម្បីបំពេញបំណងនាងមុនពេលនាងលារចាកលោកទៅ ហើយ Ed ក៏បានបំពេញបំណងមួយនោះយ៉ាងល្អអត់ខ្ចោះ។

ប្រ​ព​ន្ធ​តារាចម្រៀង​ រិ​ន ​សា​វ៉េ​ត តាម​ស្ថានភាព​ជំងឺ​អាច​មាន​សង្ឃឹម​តិច​ណាស់

ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៧ ម៉ោង ១០:៤១

តារាខ្មែរ៖ ខណៈពេលនេះ ភរិយា តារា​ចម្រៀង​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស លោក រិន សាវ៉េត ដែល​​មាន​ជំងឺ​មហារីក​សុដន់​យ៉ាង​ធ្ងន់ធ្ងរ​នោះ ពេល​នេះ​កំពុងតែ​​ទទួល​​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត ហៅ​ពេទ្យ​រុស្សី តាម​ស្ថានភាព​ជំងឺ​អាច​មាន​សង្ឃឹម​តិច​ណាស់។ ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​ហើយ​ ព្រោះតែ​សភាព​ជំងឺមហារីក​សុដន់​ កាន់តែ​ធ្វើទុក្ខ​មិន​ស្រាក​ស្រា​ន្ត​​ឡើយ​ ខណៈ​លោក​សា​វ៉េ​ត​ តែងតែ​នៅ​ជិត​ភរិយា​មើលថែ​​យ៉ាង​ព្រួយ​បារម្ភបំផុត។តាម​ការ​បញ្ជាក់​យ៉ាងច្បាស់ពី​លោក រិ​ន សា​វ៉េ​ត បានឱ្យ​ដឹង​ថា ភរិយា​របស់​ខ្លួន​​បាន​ចូល​មក​សម្រាក​​នៅ​មន្ទីរពេទ្យ​រុ​ស្សី​នេះ តាំងពី​ថ្ងៃ​ទី​០៩ ​មេ​សា​មក​ម្ល៉េះ។ ​ដំបូង​ឡើយ​អាការៈមិនសូវ​ជា​​ធ្ងន់ធ្ងរ​ឡើយ ប៉ុន្តែ​ក្រោយ​បាន​​ចាក់​ថ្នាំ​គីមីបន្ថែម ​ដើម្បី​សម្លាប់​មេរោគ​មហារីក​ដែល​មាន​​ពី​មុន​មក ជំងឺ​កាន់តែ​ធ្វើទុក្ខ​ឡើង​ៗ​។លោកបានបន្តថា មិន​ត្រឹមតែ​មាន​ជំងឺមហារីក​ត្រង់​សុដន់​១​មុខ​​ឡើយ ភរិយា​របស់​លោក​ត្រូវ​បាន​មេរោគ​នោះ​រីក​រាលដាល​ស្ទើរ​ពេញ​ខ្លួន​ទាំង​អស់​ហើយ ពោល​គឺ​នៅ​ត្រង់​ខួរក្បាល និង​សួត​ជាដើមក៏​មាន​ដែរ​ ។ លោក​បាន​រៀបរាប់​បន្ត​ថា ភរិយា​របស់​ខ្លួន​បន្ទាប់​ពី​ចាក់​ថ្នាំ​គីមី​លើក​ទី​៤​​មក បាន​ធ្វើទុក្ខ​ដល់​ខួរក្បាល ក្បាល​ចាប់ផ្ដើម​ឈឺ​កាន់តែ​ខ្លាំង​ស្ទើរ​ផ្ទុះ​សន្លប់ ដោយ​ទ្រាំ​មិន​បាន​ក៏​នាំ​មក​សម្រាក​នៅ​មន្ទីរ​ពេទ្យ​។បន្ទាប់​មក​គ្រូពេទ្យ បាន​យក​ទៅ​ស្គែន​មើល​ក្បាល ក៏​ឃើញ​មេរោគ​មហារីក​នោះ​នៅ​ក្នុង​ខួរក្បាល​ទៀត។ បន្ទាប់​មក​ចាក់​ថ្នាំ​គីមី​ព្យាបាល​នៅ​ត្រង់​ខួរក្បាល​ក៏​នាំ​ឲ្យ​ហត់ គ្រូពេទ្យ​ពិនិត្យ​សួត​មើល ឃើញ​មាន​មហារីក​នៅ​ត្រង់​សួត​​ទៀត។បើទោះជាយ៉ាងណាមិញ​ ពេល​នេះ​ស្ថានភាព​​ប្រពន្ធ​របស់​តារា​ប្រុស​រូប​នេះ​ ក៏​នៅ​តែ​ត្រូវ​បាន​ក្រុម​លោកគ្រូ​ពេទ្យ​ផ្នែក​មហារីក​នៃ​ពេទ្យ​រុស្សី​ គិត​ត្រឹម​ម៉ោង​នេះ ភរិយា​លោក​​បាន​ស្ថិត​នៅ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​៣ថ្ងៃ​មក​ហើយ។ ដោយ​សារ​តែ​ជំងឺ​មហារីក​នេះ កាន់​តែ​រីក​រាលដាល​ស្ទើរ​គ្រប់​កន្លែង​នៃ​រាងកាយ​បែប​នេះ លោក​ថា ក្ដី​សង្ឃឹម​ថា អាច​ជា​ដូច​ដើម​​វិញ គឺ​មាន​តិចតួច​ណាស់ ក្រុមគ្រូពេទ្យបាន​ខិតខំ​យកចិត្តទុកដាក់​ជា​បន្ត​ទៀត​ ក្នុង​ការ​តស៊ូ​ជួយ​ព្យាបាល​ឱ្យ​អស់​ល​ទ្ធភាព​ ដើម្បី​ឱ្យ​លោក​សា​វ៉េ​ត ​មានការ​អស់ចិត្ត​នឹង​ទុកចិត្ត​មក​​លើ​ការ​ព្យាបាល​របស់​លោកគ្រូ​ពេទ្យ​៕

ភ្ញាក់ផ្អើលពេញInstagram! នៅពេលដែលបានឃើញ Aum Patcharapa បានចូលជួយសង្គ្រោះសត្វឆ្កែក្នុងព្រៃ (មើលវីដេអូ)

ថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០១៧ ម៉ោង ១៦:២៥

តារាសម្តែងស្រីដ៏ល្បី Aum Patcharapa ដែលជាតួឯកស្រីនៅក្នុងរឿងមានចំណងជើងថា «ភ្លើងព្រះនាង» បានបញ្ចាំងចប់ជាស្ថាពរហើយ នៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៧។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់យ៉ាងខ្លាំងនោះគឺ រឿងមួយនេះបានបន្សល់ទុកនូវភាពក្រៀមក្រំ ជាទីបំផុតឱ្យទស្សនិកជនទូទាំងប្រទេស ព្រោះតែតួឯកស្រីនាង Aum Patcharapa ដែលដើរតួជាព្រះនាង Anun Thip បានស្លាប់បាត់បង់ជីវិតគួរឱ្យខ្លោចផ្សាណាស់។ដែលធ្វើឱ្យអ្នកទស្សនាជាច្រើននាក់ ទប់ទឹកភ្នែកមិនបានផងដែរ ដោយសារតែអាណិតតួស្រីខ្លាំងពេក។ តាមរយៈរឿងនេះ ក៏បានធ្វើឱ្យតួស្រីនាង Aum Patcharapa កាន់តែទទួលបានប្រជាប្រិយភាព និងការសរសើរថានាងពូកែសម្តែង ពូកែដាក់មនោសញ្ចេតនាយ៉ាងខ្លាំង។ស្រាប់តែពេលថ្មីៗនេះដែរ Aum Patcharapa តារាស្រីរូបនេះ បានធ្វើការតាមរកសត្វឆ្កែជាទីស្រឡាញ់ ដែលបានបាត់ទៅ ប៉ុន្តែឆ្កែនេះមិនមែនជារបស់នាងទេ ដោយសារតែចិត្តជាអ្នកស្រឡាញ់សត្វផងនោះ នាងក៏បានជួយរុករកសត្វឆ្កែ ដែលវាបានរត់ចូលទៅក្នុងទីវាល ក៏ប៉ុន្តែទីនោះគឺសុទ្ធតែជាព្រៃយ៉ាងក្រាស់។កាលពីម្សិលមិញ  Aum  ជាមួយមិត្តភក្តិរបស់នាង ក៏បានរុករកសត្វឆ្កែដ៏គួរឲ្យអាណិត វង្វងនៅក្នុងព្រៃក្រាស់នោះ យ៉ាងសកម្មតែម្ដង ពីព្រោះខ្លាចវានៅក្នុងនោះ មានការភ័យខ្លាច ព្រោះទីនោះគឺជាព្រៃ មិនដឹងថាយ៉ាងម៉េចយ៉ាងម៉ាហើយទេ។ដើម្បីស្វែងសត្វឆ្កែដែលបានបាត់ជាច្រើនថ្ងៃមកហើយនៅទីនេះ។ តារាសម្តែងស្រីរូបនេះ ត្រូវបានស្លៀកពាក់ជាក្រុមហ៊ុន TFមួយ នៅក្នុងការតាមរកដោយមិនខ្លាចអ្វីទាំងអស់។ នាងក៏បានអុតធូបបន់ស្រន់ដល់ម្ចាស់ទឹកដី ដើម្បីឲ្យនាងបានរកសត្វឆ្កែនោះឃើញផងដែរ។ ក្នុងវីដេអូឃ្លីបបានបង្ហាញពីសកម្មភាព របស់នាង បានឲ្យដឹងថា  Aum Patcharapa ពិតជានារីក្លាហានមែន ព្យាយាមតាមរកដោយមិនខ្លាចពីអ្វីទាំងអស់ ធ្វើឲ្យអ្នកគាំទ្របានឃើញហើយ កោតសសើរចំពោះរូបនាងយ៉ាងខ្លាំង ព្រមទាំងនិយាយថា Aum Patcharapa គឺជាវិរៈនារីថែមទៀតផង៕ទស្សនាវីដេអូខាងក្រោមនេះ៖

លី មុនីនាថ ចេញមុខបកស្រាយគ្រប់យ៉ាង ទាក់ទងនឹងរឿងដែលមហាជន កំពុងតែឆ្ងល់ លើរឿងដែលហេតុកើតឡើងលើប្អូនស្រីនាង!

ថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០១៧ ម៉ោង ១៥:១៧

ខេត្តកំពង់ស្ពឺ៖ នៅក្នុងខណៈពេលនេះ សាកសពរបស់ប្អូនស្រី លី មុន្នីរដ្ឋានី ជនរងគ្រោះឆក់ខ្សែស្លាប់ នៅឯផាប់ស្រ្ទីត ខេត្តសៀមរាប ត្រូវបានក្រុមគ្រួសារ យកមកធ្វេីបុណ្យនៅគេហដ្ឋាន ដែលស្ថិតនៅ ភូមិមុខខេត្ត សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ដើម្បីឲ្យអស់ចម្ងល់ តារាសម្តែងស្រី លី មុនីនាថ ក៏បានចេញសារមួយយ៉ាងវែងអន្លាយ  ទាក់ទងនឹងរឿងប្អូនស្រីនាង ដែលគ្រប់គ្នា កំពុងតែចង់ដឹងចេញពីមាត់នាងផ្ទាល់ ព្រោះថា មានតែនាងទេ ដែលអាចបញ្ជាក់បាន ថារឿងហេតុនេះ កើតឡើងមកពីមូលហេតុអ្វី ឲ្យពិតប្រាកដ។បើយោងតាម ការបង្ហោះរបស់ម្ចាស់គណនីហ្វេសប៊ុកម្នាក់ បានឲ្យដឹងថា កញ្ញា មុនីនាថ ដែលគេស្គាល់ថា គឺជាតារាម៉ូដែលស្រីមួយរូប និងត្រូវជាបងស្រីបង្កើតរបស់ជនរងគ្រោះ បានសរសេររៀបរាប់ទាំងស្រុងទាក់ទិន នឹងរឿងដែលប្អូនស្រីរបស់ខ្លួនស្លាប់ កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា "នាងខ្ញុំឈ្មោះលី មុនីនាថ សុំជំនួសមុខគ្រួសារនាងខ្ញុំទាំងមូលនៃរឿងរ៉ាវពាក់ពន្ធ័នៃការមរណៈភាពប្អូនស្រីនាងខ្ញុំឈ្មោះ លី មុនីរដ្ធានីដែលមានព័ត៌មានខ្លះមានការភ័ន្តច្រឡំការស្លាប់ដោយសារតែគិតថាប្អូនស្រីនាងខ្ញុំបានទៅរត់ប្រឡែងប៉ាតម្សៅគ្នាជាមួយក្មេងស្ទាយៗ នឹងបានទៅរត់ជាន់ខ្សែភ្លេីងដោយក្នុងវ័យអាយុ18 ឆ្នាំទេីបធ្វេីឲប្អូននាងខ្ញុំបាត់បង់ជីវិត ។នាងខ្ញុំសុំចេញសារមួយបកស្រាយចំពោះការមរណៈភាពរបស់ប្អូនស្រីនាងខ្ញុំឈ្មោះ លី មុនីរដ្ធានី ទៅដល់បងប្អូនទាំងនៅក្នុងបណ្តាញសង្គម FB ឲបានដឹងនឹងជ្រាបច្បាស់ នៅយប់ថ្ងៃទី16 ខែ មេសា ឆ្នាំ 2017 ជាយប់ថ្ងៃចូលឆ្នាំបង្ហេីយខ្ញុំនិងប្អូនស្រីនាងខ្ញុំរួមទាំងមិត្តភក្តិខ្ញុំចំនួន7នាក់ទៀតបានទៅលេងកំសាន្តនៅតំបន់ Pub Street។ហេីយពួកខ្ញុំបានឈរលេងបាញ់ទឹកជាមួយគ្នានៅមុខហាងមួយកន្លែងមានឈ្មោះថា អង្គរហេីុប & ផ្ទះម៉ាស្សា Baray Spa ពួកខ្ញុំលេងរហូតដល់វេលាម៉ោង 11:40 នាទីយប់ដោយសារតែលេងហត់ហេីយឃ្លានផងក៏បានហៅដំឡូងបំពងមួយចានមកញាុំជាមួយគ្នានឹងត្រៀមរៀបចំទៅផ្ទះទៅហេីយប៉ុន្តែដោយចៃដន្យប្អូននាងខ្ញុំបានទៅច្រត់ដៃទៅលេីបង្គោលដែកតូចមួយដែលនៅចន្លោះកណ្តាលនៃហាងទាំងពីរនោះ (អង្គរហេុីប & ផ្ទះម៉ាស្សា Baray Spa ) តែភ្លាមៗនោះខ្ញំបានឃេីញប្អូនស្រីខ្ញុំឆក់ រួចខ្ញុំក៏ស្ទុះទៅជួយក៏ឆក់រួមទាំងខ្ញុំផងដែរ។ហេីយពេលនោះមានមិត្តភកិ្តប្រុសម្នាក់មកជួយទាញសង្រ្គោះខ្ញុំនឹងប្អូនស្រីខ្ញុំរួចគេក៏ចាប់បីប្អូនខ្ញុំសង្រ្គោះបឋមហេីយក៏ឃេីញមិនស្រួលមិត្តភក្តិខ្ញុំទាំងអស់បានជួយនឹងចាប់បីប្អូនខ្ញុំរត់យកទៅពេទ្យបង្អែកខេត្តសៀមរាប ខ្ញុំនឹងមិត្តខ្ញុំខ្លះបានស្រែកទៅជួយវែកសុំផ្លូវដេីម្បីយកប្អូនទៅពេទ្យសង្រ្គោះបន្ទាន់នៅពេទ្យបង្អែកខេត្តសៀមរាមហេីយខ្ញុំក៏ទូរសព្ទ័ទៅបងស្រីបង្កេីត ដែលមកលេងនៅសៀមរាបជាមួយមិត្តគាត់ដែល ប៉ុន្តែដោយអកុសលប្អូនខ្ញុំបានផុតទៅហេីយ ដោយសារតែបងស្រីបង្កេីតខ្ញុំមិនអស់ចិត្ត ក៏បានបញ្ចូនទៅមន្ទីពេទ្យរ៉ូយ៉ាល់អង្គរបន្តទៀត ប៉ុន្តែនៅតែមិនអាចជួយប្អូនបាន ។ ជាអកុសលខ្លាំងមែនទែននៅក្នុងឆាកជីវិតនាងខ្ញុំ ដោយនាងខ្ញុំនេះជាបងស្រីមិនអាចជួយប្អូនសោះ ប្អូនខ្ញុំទេីបតែមានអាយុ13 ឆ្នាំ នឹងឈានចូល 14 ឆ្នាំទៅហេីយមិនគួរណាប្អូនកេីតរឿងបែបនេះសោះ ជាចុងក្រោយនាងខ្ញុំ លី មុនីនាថ នឹងគ្រួសារខ្ញុំទាំងមូលសុំសំនូមពរដល់សមត្ថកិច្ចជួយរកយុត្តិធម៏ឲប្អូនស្រីនាងខ្ញុំផង និងសំនូមពរដល់សារព័ត៌មានទាំងអស់ឈប់ចេញផ្សាយព័ត៌មានមិនពិតទៀត។ហេីយនៅពេលនេះក្រុមគ្រួសារខ្ញុំទាំមូលកុំពុងតែមានទុក្ខធំជាទម្ងន់សុំមេត្តាពុកម៉ែបងប្អូនព្រមទាំមិត្តភក្តិទាំងអស់សុំចូលរួមរំលែកទុក្ខដល់ប្អូនស្រីខ្ញុំផង ។ ឥឡូវនេះសពកំពុងតែតង្កល់ធ្វេីបុណ្យនៅគេហដ្ធាន ភូមិមុខខេត្ត សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ជាការគោរពអញ្ចេីញ ឯកឧត្តម លោកជំទាវ អ្នកឧញ៉ា លោកលោកស្រីទាំងអស់ជាភ្ញៀវកិត្តិយស"៕ 

Kratae Rsiam ដួលបោកជង្គង់មួយទំហឹងនៅលើឆាកយ៉ាងណា នៅតែប្រឹងក្រោកមកវិញ ច្រៀងរហូតដល់ចប់! (មានវីដេអូ)

ថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០១៧ ម៉ោង ១៤:៤៥

តារាថៃ៖ នៅក្នុងថ្ងៃចូលឆ្នាំថ្មីបានកន្លងផុតទៅកាលពីពេលថ្មីៗនេះ នៅក្នុងប្រទេសថៃក៏មានការលេងល្បែងកម្សាន្តផ្សេងៗជាច្រើនមុខ ដូចជាល្បែងដែលគេតែងតែនិយមលេងជាងគេ គឺ ការបាញ់ទឹក ទោះជាមានការហាមប្រាមយ៉ាងណាក៏ដោយ។ក្រឡែកមកមើលការប្រគុំតន្រ្តី របស់តារាចម្រៀងស្រីវ័យក្មេង កញ្ញា Kratae Rsiam ដែលធ្វើឲ្យមានការកក្រើកយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ នៅពេលតារាស្រីរូបនេះ បានច្រៀងរាំកម្សាន្តយ៉ាងសប្បាយរីករាយ សម្រាប់ការប្រគុំតន្រ្តីដ៏គគ្រឹកគគ្រេងដើម្បីអបអរសាទរឆ្នាំថ្មីផងដែរនោះ ក៏មានការលេងល្បែងបាញ់ទឹកដាក់គ្នា នៅខាងលើឆាកតន្រ្តី ដោយមានតារាប្រុសស្រីជាច្រើនដួង បានច្រៀងរាំកម្សាន្តជាបន្តបន្ទាប់។ប៉ុន្តែចៃដន្យសំណាងអាក្រក់ តារាចម្រៀងស្រីវ័យក្មេង កញ្ញា Kratae Rsiam បានដួលមួយទំហឹងតែម្តង ដោយសារតែរអិលទឹកនៅលើឆាក ហើយណាមួយដោយនាងពាក់ស្បែកជើងកែងផង ទើបពិបាករក្សាលំនឹងខ្លួនបែបនេះ។ បើទោះបីជាដួលយ៉ាងណាក្តីក៏ កញ្ញា Kratae Rsiam មិនបានផ្អាកការសម្តែងដែរ គឺនាងបានក្រោកឈរឡើងសម្តែង ទាល់តែចប់បទចម្រៀងរបស់ខ្លួន។ មិនតែប៉ុណ្ណោះ នាងក៏បានរអិលដួលផ្ងារក្រោយជាថ្មីផងដែរ ខណៈដែលបានរត់គេចពីការបាញ់ទឹករបស់ទស្សនិកជននៅខាងក្រោមឆាក។ ពិតជាគួរឲ្យអាណិតខ្លាំងណាស់ ប៉ុន្តែបើទោះជាយ៉ាង ក៏មានការសរសើរពីអ្នកគាំទ្រជាច្រើនសន្ធឹកសន្ធាប់ ចំពោះរូបនាងនៅពេលដែលបានឃើញនូវវីដេអូ ដែលនាងបានដួលនៅលើឆាកសម្ដែងផងដែរ មិនសសើរមិនបាន តារាស្រីរូបនេះពិតជាមានភាពទទួលខុសត្រូវខ្ពស់មែនទែន អាចបត់បែនគ្រប់កាលៈទេសៈ គឺច្រៀងរហូតដល់ចប់៕ទស្សនាវីដេអូខាងក្រោមនេះ៖ 

តារាសម្តែង លី ឌីណា ពិតជាមានបារមីស័ក្តិសិទ្ធិ ចូលខ្លួនមែនឬទេ? ពេលទៅបួងសួងសុំសេចក្តីសុខ នៅប្រាសាទព្រះខ័ន (មានវីដេអូ)

ថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០១៧ ម៉ោង ១៣:៣០

តារាខ្មែរ៖ កាលពីពេលថ្មីៗនេះដែរ តារាសម្តែងស្រី កញ្ញា លី ឌីណា ដែលជាតួឯកស្រីនៅក្នុងរឿង «ឋានសួគ៌វណ្ណៈ» របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥។ បានកំពុងតែសំពះបួងសួងសុំសេចក្តីសុខនៅលើកំពូលប្រាសាទព្រះខ័ន (សៀមរាប)  ស្រាប់តែភ្លាមៗនោះ តារាស្រីរូបនេះ បានរាំពត់ខ្លួន ក្បាច់បុរាណយ៉ាងទន់ភ្លន់ ហាក់ដូចជាគ្មានវិញ្ញាណនៅក្នុងខ្លួនសោះអ៊ីចឹងផងដែរ។ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង សម្រាប់អ្នកនិយមលេងបណ្ដាញសង្គម បាននាំគ្នាShare បន្តបន្ទាប់គ្នា នៅពេលបានឃើញនូវទិដ្ឋភាពបែបនេះ។ហេតុការណ៍មួយនេះបានកើតឡើង ធ្វើឲ្យមានការជឿជាក់ថា បារមីស័ក្តិសិទ្ធិនៅប្រាសាទព្រះខ័ន ខេត្តសៀមរាបបានចូលនៅក្នុងខ្លួន តារាសម្តែងស្រី កញ្ញា លី ឌីណា ពិតប្រាកដមែន ព្រោះមើលឃើញរូបនាង ហាក់ដូចជាគ្មានវិញ្ញាណនៅក្នុងខ្លួន ដូចជាមនុស្សពីរផ្សេងគ្នា នៅក្នុងពេលនោះ។យោងតាមគេហទំព័រហ្វេសប៊ុកមួយ បានសរសេររៀបរាប់ជាសារទាំងស្រុងបានឲ្យដឹងថា «ជឿ រឺមិនជឿ? ពេលនេះខ្ញុំជឿហើយ ក្នុងលោកយើងពិតជាមានបារមីស័ក្តិសិទ្ធិពិតមែន? កញ្ញឌីណា ដែលជាតារាសម្តែងឯកក្នុងរឿងឋានសួគ៌វណ្ណៈ (ឈ្មោះក្នុងរឿងបូរ៉ាណា )ពេលកំពុងតែសំពះបួងសួងសុំសេចក្តីសុខនៅលើកំពូលប្រាសាទព្រះខ័ន (សៀមរាប) ស្រាប់តែមានបារមីស័ក្តិសិទ្ធិចូលមកក្នុងខ្លួន មើលឡើងព្រឺសម្បុរ។ នេះមិនមែនថតរឿងទេណា ពិតៗម៉ង តោះស៊ែរចែកគ្នាមើល និងសុំសេចក្តីសុខផង»៕តើពិតជាមានបារមីវត្ថុស័ក្តិសិទ្ធិ ចូលមកក្នុងខ្លួនរបស់នាងឬយ៉ាងណា?តោះ! ទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖ 

អស្ចារ្យមែន! ១២ បទជាប់ៗគ្នារបស់លោក Bie The Star ពិតជាមិនធម្មតា

ថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០១៧ ម៉ោង ១៨:១៤

ព្រះសីហនុ៖ កាលពីយប់ថ្ងៃទី ១៦ ខែមេសាដែលជាថ្ងៃបង្ហើយនៃពិធីបុណ្យចូលឆ្នាំខ្មែរ កម្ម វិធីតន្រ្តី Anchor Beach Carnival 2017  របស់ស្រាបៀរអាន់ឆ័របានកក្រើកក្រុងព្រះសីហនុដោយមានការចូលរួមទស្សនាយ៉ាងភ្លូកទឹកភ្លូកដីនៅបរិវេណឆ្នេរឯករាជ្យនៅក្នុងខេត្តព្រះសីហនុគឺថាលោក Bie The Star បានធ្វើអោយអ្នកគាំទ្រមិនសរសើរមិនបាន ១២ បទក្នុងតែមួយវគ្គអ្នកចូលរួមទស្សនាយ៉ាងភ្លូកទឹកភ្លូកដី ពីការបង្ហាញពីទេពកោសល្យសិល្បៈដ៏អស្ចារ្យរបស់លោក។ មិនតែប៉ុណ្ណោះលោកបានរៀននិយាយភាសារខ្មែរយើងបានច្រើនពាក្យដែរ ដូចជា៖ ជុំរាបសួរបាទ! ជុំរាបលាបាទ! សុខសប្បាយជាទេ! ខ្ញុំក៏សុខសប្បាយជាដែរ អគុណ! ហោមួយបាទ! អគុណបាទ! ស្អាត! សង្ហារ! សូមរីករាយទស្សនារូបភាពសកម្មភាពច្រៀង និងរាំដោយលោក Bie The Star ជាមួយនឹងអ្នកគាំទ្រស្រែកហ៊ោ ច្រៀងរាំតាមកក្រើកពេញឆាក៖ ចំពោះព័ត៌មានបន្ថែមអំពីកម្មវិធី Anchor Beach Carnival 2017 របស់ស្រាបៀរអាន់ឆ័រ 2017 សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ស្រាបៀរអាន់ឆ័រ https://www.facebook.com/AnchorBeerKH/ សូមពិសាស្រាបៀរអាន់ឆ័រ ដោយការទទួលខុសត្រូវ!