trollkhmer news

កម្សាន្ត

មូលហេតុ ៣ បញ្ជាក់​ថា​មាន​ស្នេហា​បាន​ផ្តល់​អត្ថប្រយោជន៍​ក្នុង​ជីវិត​ការងារ

ថ្ងៃទី ០៦ ខែ មិនា ឆ្នាំ ២០១៦ ម៉ោង ០១:៤៦

ស្នេហា​ប្រៀប​បាន​ដូចជា​តន្ត្រី​ សម្រាប់​កំដរ​ជីវិត​មនុស្ស​គ្រប់​រូប តាំង​ពី​តូច​រហូត​ដល់​ចាស់​ ស្នេហា​ម្តាយ​ឪពុក​ចំពោះ​កូន ស្នេហា​កំលោះ​ក្រមុំ។ ​ស្នេហា​នីមួយៗ​គឺ ជា​ប្រភព​នៃ​ទុក្ខ​ទោស ភាព​ឈឺ​ចាប់ ប្រសិន​បើ​ស្នេហា​នេះ​មិន​ប្រកប​ដោយ​ធម៌ ហើយ​ស្នេហា​ក៏​ជា​ប្រភព​នៃ​សុភមង្គល សប្បាយ​រីករាយ និង នាំ​ជីវិត​ទៅ​រក​ភាព​ជោគជ័យ​ផង​ដែរ ប្រសិន​បើ​ស្នេហា​នោះ​ប្រកប​ដោយ​ធម៌។ នៅ​ក្នុង​អត្ថបទ​នេះ​យើង​សូម​លើក​យក​ស្នេហា​ត្រឹម​ប្រកប​ដោយ​ធម៌ មក​និយាយ​តើ​វា​បាន​ជួយ​ឲ្យ​មនុស្ស​មាន​ភាព​ប្រសើរ​យ៉ាង​ដូច​ម្តេច​ខ្លះ?  ១) ពេល​កំពុង​មាន​ស្នេហា​ជួយ​អ្នក​ឲ្យ​ហ៊ាន​ប្រឈម​នឹង​ភាព​ភ័យ​ខ្លាច​របស់​ខ្លួន ជា​ធម្មតា​មនុស្ស​ដែល​សម្រេច​បាន​ជោគជ័យ​មួយ​ខ្ពស់​សម្រាប់​ខ្លួន​ឯង​ គឺ​តែង​ឈាន​ជើង​ចេញ​ពី​កន្លែង​ដែល​ខ្លួន​ឯង​រស់​នៅ​ប្រកប​ដោយ​សេចក្ដី​សុខ ចូល​ទៅ​ទី​កន្លែង​មួយ​ទៀត​ដែល​លំបាក ហើយ​ជា​រឿយៗ​តែង​ជួប​នឹង​ភាព​ភ័យ​ខ្លាច​របស់​ពួក​គេ​ទៀត​ផង។ ពេល​នេះ​ដើម្បី​ប្រឈម​មុខ​នឹង​រឿង​លំបាក​អាច​នឹង​កាន់​តែ​ងាយ​ស្រួល​សម្រាប់​អ្នក​ នៅ​ពេល​ដែល​អ្នក​មាន​នរណា​ម្នាក់​ស្រលាញ់​អ្នក ហើយ​មាន​ឆន្ទៈ​ក្នុង​ការ​ជួយ​អ្នក​ ឲ្យ​ធ្វើ​រឿង​អ្វី​មួយ។មនុស្ស​ដែល​ស្រលាញ់​អ្នក​ច្បាស់ ពួក​គេ​ប្រាកដ​ជា​ដឹង​ ថា​អ្នក​ខ្លាច​អ្វី ​ថែម​ទាំង​ដឹង​ពី​របៀប​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​ចិត្ត​ស្ងប់​ទៀត​ផង នឹង​ដឹក​ពី​របៀប​គាំ​ទ្រ​ រួម​ទាំង​ការ​លើក​ទឹក​ចិត្ត​ដល់​អ្នក ឲ្យ​ក្រោក​ឡើង​តស៊ូ​សាជាថ្មី​ និង​ជួយ​ឲ្យ​អ្នក​រៀប​ចំ​ខ្លួន​ដើម្បី​ទទួល​យក​អ្វី​ដែល​ជា​ការ​ពិត​របស់​អ្នក​។ ដូច្នេះ​ មាន​មនុស្ស​ដែល​អ្នក​ស្រលាញ់​ចាំ​ជួយ​លើក​ទឹក​ចិត្ត មិន​ថា​មាន​អ្វី​កើត​ឡើង​ក្នុង​ជីវិត​របស់​អ្នក​នោះ​ទេ ពួក​គេ​គឺ​ជា​កូនសោ​យ៉ាង​សំខាន់​ដើម្បី​ជំរុញ​ជីវិត​របស់​អ្នក​ដើរ​ឆ្លង​ផុត​នូវ​របាំង​ពាក្យ​ថា​ មិន​អាច​ទៅ​រួច។ ២) ពេល​កំពុង​មាន​ស្នេហា ផ្ដល់​ឱកាស​ឲ្យ​អ្នក​ដើម្បី​អភិវឌ្ឍ​ខ្លួន ក្នុង​វិធី​វិជ្ជមាន​មួយ ប្រសិន​បើ​អ្នក​មាន​សុខភាព​ល្អ មាន​ទំនាក់ទំនង​រីក​លូតលាស់​ល្អ នោះ​ដៃ​គូ​របស់​អ្នក​នឹង​ផ្ដល់​នូវ​ការ​គាំ​ទ្រ​មួយ​ដ៏​មាន​អត្ថន័យ។ ផ្នែក​មួយ​នៃ​ពាក្យ​ដៃគូ​ជីវិត​ល្អ គឺ​ផ្ដោត​សំខាន់​ទៅ​លើ​ចំណុច​រីក​លូតលាស់​នៃ​ភាព​វិជ្ជមាន ហើយ​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​គាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក។ សកម្មភាព​ទាំង​អស់​នេះ​នៅ​ក្នុង​ទំនាក់ទំនង​ដៃគូ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក បាន​បង្កើន​នូវ​សមត្ថភាព នៃ​ទំនុក​ចិត្ត ក្នុង​ការងារ។ សម្រាប់​ការពិត​ជាក់​ស្តែង​វិញ​ រាល់​ការងារ​ទាំង ឡាយ​ណា​ដែល​អ្នក​ធ្វើ​ដោយ​ចិត្ត​ស្រលាញ់​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​អ្នក​ដឹក​នាំ​ដ៏​ប្រសើរ​មួយ​រូប​នៅ​កន្លែង​ការងារ។ ៣) ភាព​មាន​ការ​ស្រលាញ់​កាត់​បន្ថយ ស្ត្រេស ដែល​ជា​កត្តា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការងារ នៅ​ពេល​ដៃគូ​របស់​អ្នក​តែង​ជួយ​ធ្វើ​កិច្ចការ​ផ្ទះ​ជំនួស​អ្នក​ជា​ប្រចាំ​ វា​ក៏​ជា​សញ្ញា​មួយ​ដ៏​ល្អ​ដែល​ជះ​ឥទ្ធិពល​ក្នុង​កិច្ចការ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ដែរ។ វា​ជួយ​ធ្វើ​ឲ្យ​ខួរ​ក្បាល​របស់​អ្នក​ស្រឡះ​ដោយ​ពុំ​ចាំ​បាច់​ខ្វល់​រឿង​ការ​ងារ​ផ្ទះ និង កាត់​បន្ថយ​ភាព​តានតឹង​ក្នុង​ចិត្ត​បាន​កាន់​តែ​ច្រើន។ ការ​ស្រលាញ់ និង ការ​គាំ​ទ្រ គឺ​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​សម្រាប់​ភាព​ជោគជ័យ មិន​ថា​ការ​ស្រលាញ់​នោះ ចេញ​ពី​ក្រុម​ការងារ ចេញ​ពី​គ្រូ ដៃគូ​ជីវិត និង មិត្តភ័ក្ដិ ដែល​ទាំង​អស់​នេះ​សុទ្ធ​តែ​ជា​អាថ៌កំបាំង​នៃ​ធាតុ​ផ្សំ​ពិត​នៃ​ភាព​ជោគជ័យ ដែល​មនុស្ស​គ្រប់​រូប​ត្រូវ​ការ​ក្នុង​ជីវិត។ ដូច្នេះ​ជា​ចុង​ក្រោយ តើ​ការ​បណ្តុះ​ការ​ស្រលាញ់ មាន​សារៈសំខាន់​ប៉ុណ្ណា​សម្រាប់​អ្នក

"កន្លែងអូនប្រាថ្នា"សួនដើមផ្កាឈូករ័ត្នដ៏ល្បីនៅខេត្តបាត់ដំបងសូម្បីពិធីការនី ថន លក្ខណា ក៏ទៅថតរូបនៅទីនោះដែរ

ថ្ងៃទី ០៥ ខែ មិនា ឆ្នាំ ២០១៦ ម៉ោង ១៦:៤២

កន្លែងដាំដើមផ្កាឈូករ័ត្នដ៏ល្បីនៅខេត្តបាត់ដំបងដែលមួយរយៈកន្លងមកនេះគេឃើញមនុស្សជាច្រើននាំគ្នាទៅលេងនិងថតរូបកំសាន្តយកមកផុសនៅលើហ្វេសប៊ុកយ៉ាងច្រើន។ បណ្តាអ្នកនិយមលេងហ្វេសប៊ុកនាំគ្នាដាក់ឈ្មោះទីកន្លែងនោះថា "កន្លែងអូនប្រាថ្នា" ពីព្រោះយើងបានសង្កេតឃើញថាបន្ទាប់ពីមានការថតរូបផុសនិងចែករំលែកតគ្នាមក អ្នកលេងហ្វេសប៊ុកជាច្រើនបានបង្ហាញពីអារម្មណ៍ចង់ដឹងចង់ស្គាល់កន្លែងនោះខ្លាំងណាស់ ដែលអ្នកទាំងនោះបានពោលពាក្យឡើងស្ទើរតែគ្រប់គ្នាថា " ប្រាថ្នាចង់ទៅលេងកន្លែងនោះខ្លាំងណាស់ " ។ បើអ្នកណាមិនទាន់បានទៅ តោះឥលូវមកមើលរូបភាពរបស់កញ្ញា ថន លក្ខិណា បន្តិចមើល ៖ 

ក្រុម Team Secret យកឈ្នះក្រុម Team Liquid នៅក្នុងការប្រកួត The Shanghai Major ហើយឈានទៅរកវគ្គផ្តាច់ព្រ័ត្រ

ថ្ងៃទី ០៥ ខែ មិនា ឆ្នាំ ២០១៦ ម៉ោង ១៥:២១

ព្រឹត្តិការណ៍ប្រកួតហ្គេម Dota 2 ដ៏ធំជាងគេរួមទាំងរង្វាន់ច្រើនធំធេងមិនធ្លាប់មានដែលធ្វើឡើងនៅប្រទេសចិនឆ្នាំនេះគឺ The Shanghai Major នេះឯងក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុន Dota 2 ផ្ទាល់គឺ VALVE ។ការប្រកួតនេះនឹងរៀបចំដោយក្រុមហ៊ុនហ្គេមរបស់ចិនមួយ Perfect Gaming ដែលនឹងប្រព្រឹត្តិឡើងនៅក្នុងសាល Mercedes-Benz ក្នុងទីក្រុងសៀងហៃប្រទេសចិន។ការប្រកួត The Shanghai Major បានបើកឲ្យចុះឈ្មោះនឹងជម្រុះពីមួយសប្តាហ៍ទៅមួយសប្តាហ៍តាំងពីថ្ងៃទី 3 ខែមករាដែលនឹងមានការផ្សាយបន្តផ្ទាល់និងអាចទស្សនាបាននៅសាល Mercedes-Benz ផងដែរ។ដោយមានក្រុមខ្លះបានធ្លាក់ហើយខ្លះទៀតបានឡើងទៅវគ្គបន្ត ដោយឡែកថ្ងៃនេះយើងឃើញក្រុមខ្លាំងចំនួន 2 គឺ Team Secret ប្រកួតជាមួយនឹង Team Liquid ដែលសុទ្ធតែជាក្រុមមានពិន្ទុលើសគេ គួរឲ្យសោកស្តាយចំពោះ Team Liquid ដែលបានចាញ់ហើយក្រុម Team Secret បានឡើងទៅវគ្គផ្តាច់ព្រ័ត្រតម្រៀមប្រកួតយករវ្វាន់ជាង 1 លានដុល្លារសហរដ្ឋអាមេរិច។ខាងក្រោមនេះលទ្ធផលសម្រាប់ការប្រកួតដ៏ស្វិតស្វាញថ្ងៃនេះសម្រាប់ការប្រកួតជម្រុះ 8 ចុងក្រោយ:យ៉ាងណាយើងនឹងរងចាំទស្សនាទាំងអស់គ្នាសម្រាប់ការប្រកួតជម្រុះត្រឹម 4 ក្រុមចុងក្រោយប្រយុទ្ធគ្នាយកជ័យលាភី។រៀបចំឡើងដោយទស្សនាវដ្តីអនឡាញធូដេខេអេជ

សូរ្យគ្រាសឆ្នាំនេះកើតចំថ្ងៃ ៩មិនាលើអាស៊ីអាគ្នេយ៍នៅកម្ពុជាមើលឃើញបន្តិចបន្តួច

ថ្ងៃទី ០៥ ខែ មិនា ឆ្នាំ ២០១៦ ម៉ោង ០១:៣៧

យោងតាមប្រភព Huffingtonpost បានចុះផ្សាយថា សូរ្យគ្រាសនៅឆ្នាំ២០១៦នេះ នឹងកើតឡើងនៅតំបន់អាស៊ីអាគ្នេយ៍ ចន្លោះថ្ងៃទី៩ មិនា។ពន្លឺព្រះអាទិត្យ នឹងត្រូវបាំងទាំងស្រុង នៅពេលព្រះច័ន្ទ ធ្វើដំណើរឆ្លងកាត់ នៅចម្លោះរវាងផែនដី និងព្រះអាទិត្យ ហើយណាសា បានធ្វើការលាតត្រដាងពីទីកន្លែង និងម៉ោងដែលព្រឹត្តិការណ៍កើតឡើងផងដែរ។សូរ្យគ្រាសឆ្នាំនេះ នឹងកើតឡើងនៅម៉ោង ៦ព្រឹក ម៉ោងនៅភ្នំពេញ ឆ្លងកាត់លើប្រទេសឥណ្ឌូនេស៊ី ហើយភាពងងឹត នឹងបន្តធ្វើដំណើរទៅភាគឥសាន រយៈពេល ៣ម៉ោង ឆ្លងកាត់កោះ Borneo និងមហាសមុទ្រប៉ាស៊ីហ្វិក។សេចក្តីរាយការណ៍មួយរបស់ណាសា បាននិយាយថា «ទោះបីមនុស្សភាគតិច ដែលរស់នៅតាមគន្លងដ៏តូច ទើបអាចមើលឃើញសូរ្យគ្រាស ១០០ភាគរយក៏ដោយ មនុស្សរាប់លាននាក់ទៀត នឹងអាចបានឃើញដូចគ្នានៅផ្នែកខ្លះនៅទ្វីបអាស៊ី និងប៉ាស៊ីហ្វិក រួមមានកោះហាវៃ កោះ Guam និង ផ្នែកខ្លះរដ្ឋអាឡាស្កា។»សូរ្យគ្រាស នឹងមានរយៈពេល ៩០វិនាទី ទៅដល់ ៤នាទី ក្នុងតំបន់និមួយៗដែលវាឆ្លងកាត់ ហើយលាតសន្ធឹងលើបណ្តោយប្រហែល ១៤.០០០គីឡូម៉ែត្រ និងទទឹងជាង ១៦០គីឡូម៉ែត្រផងដែរ៕

លទ្ធសម្រាប់ការប្រកួត The Shanghai Major ថ្ងៃព្រហស្បិ៍និងថ្ងៃសុក្រម្សិលមិញ

ថ្ងៃទី ០៤ ខែ មិនា ឆ្នាំ ២០១៦ ម៉ោង ២២:៥៨

ព្រឹត្តិការណ៍ប្រកួតហ្គេម Dota 2 ដ៏ធំជាងគេរួមទាំងរង្វាន់ច្រើនធំធេងមិនធ្លាប់មានដែលធ្វើឡើងនៅប្រទេសចិនឆ្នាំនេះគឺ The Shanghai Major នេះឯងក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុន Dota 2 ផ្ទាល់គឺ VALVE ទើបតែបានបញ្ចប់ការប្រកួតថ្ងៃដំបូងម្សិលមិញ។ការប្រកួតនេះនឹងរៀបចំដោយក្រុមហ៊ុនហ្គេមរបស់ចិនមួយ Perfect Gaming ដែលនឹងប្រព្រឹត្តិឡើងនៅក្នុងសាល Mercedes-Benz ក្នុងទីក្រុងសៀងហៃប្រទេសចិន។ការប្រកួត The Shanghai Major បានបើកឲ្យចុះឈ្មោះនឹងជម្រុះពីមួយសប្តាហ៍ទៅមួយសប្តាហ៍តាំងពីថ្ងៃទី 3 ខែមករាហើយមកទល់ពេលថ្ងៃស្អែកនេះគឺជាការប្រកួតគោលជាវគ្គជម្រុះ 16 ក្រុម ចុងក្រោយដែលនឹងមានការផ្សាយបន្តផ្ទាល់និងអាចទស្សនាបាននៅសាល Mercedes-Benz ផងដែរ។ដោយមានក្រុមខ្លះបានធ្លាក់ហើយខ្លះទៀតបានឡើងទៅវគ្គបន្ត ខាងក្រោមនេះលទ្ធផល;លទ្ធផលសម្រាប់ការប្រកួតជម្រុះ 16 ក្រុមចុងក្រោយនៅថ្ងៃព្រហស្បិ៍ទី 3លទ្ធផលសម្រាប់ការប្រកួតជម្រុះ 8​ ក្រុមចុងក្រោយនៅថ្ងៃសុក្រម្សិលមិញនេះហើយខាងក្រោមនេះតារាងពេលវេលាសម្រាប់ការប្រកួតវគ្គជម្រុះ 8 ក្រុមដដែល:-គូរប្រកួតទី 1: OG VS compLexity Gaming នៅម៉ោង 10:00 (SGT) ត្រូវនឹងម៉ោង 9 ព្រឹកនៅប្រទេសកម្ពុជាយើង-គូរប្រកួតទី 2: MVP Phonenix VS Fnatic នៅម៉ោង 13:30 (SGT) ត្រូវនឹងម៉ោង 12:30 នាទីរសៀលនៅប្រទេសកម្ពុជាយើង-គូរប្រកួតទី 3: Team Liquid VS Team Secret នៅម៉ោង 17:00 AM (SGT) ត្រូវនឹងម៉ោង 4 ល្ងាចនៅប្រទេសកម្ពុជាយើង-គូរប្រកួតទី 5: TBD (To be decided) នឹងសម្រេចនៅពេលដល់ការប្រកួតគូរនេះ VS TBD (To be decided) នឹងសម្រេចនៅពេលដល់ការប្រកួតគូរនេះ នៅម៉ោង 20:30 (SGT) ត្រូវនឹងម៉ោង 7:30 នាទីយប់នៅប្រទេសកម្ពុជាយើងតំណរសម្រាប់ទស្សនានៅការប្រកួត The Shanghai Major សម្រាប់ថ្ងៃទី2 នេះនៅទីនេះបាន:តំណរទី1: http://www.dota2.com/watch/តំណរទី2: http://twitch.tv/dotamajorតោះសាកទាយលេងទៅមើល តើក្រុមណានឹងក្លាយជាជើងឯកប្រចាំ The Shanghai Major លើកនេះទៅ?រៀបចំឡើងដោយទស្សនាវដ្តីអនឡាញធូដេខេអេជ

ទីក្រុងឌូបៃបង្ហាញគំរូផ្ទះមានបន្ទប់អណ្តែតនៅក្រោមទឹកយ៉ាងអស្ចារ្យ

ថ្ងៃទី ០៤ ខែ មិនា ឆ្នាំ ២០១៦ ម៉ោង ១៦:១៥

អារ៉ាប់រួម និងជាពិសេសទីក្រុងឌូបៃដែលត្រូវបានគេស្គាល់គ្រប់គ្នាថាជាទីក្រុងអ្នកមានសម័យទំនើបដែលមានទាំងអគារខ្ពស់ ឡានទំនើប និងសំបូរទៅដោយលំដាប់មហាសេដ្ឋីរស់នៅទៀតផង។ នៅឆ្នាំនេះដែរពួកគេបានបង្ហាញគំរូផ្ទះដែលបណ្តែតលើផ្ទៃទឹកហើយថែមទាំងមានជាន់នៅក្រោមទឹកយ៉ាងអស្ចារ្យទៀតផង ដែលនេះជាមហច្ឆិតានៃការអភិវឌ្ឍវិស័យសំណង់ទំនើបសំរាប់ថ្ងៃអនាគត។ ខាងក្រោមនេះគឺជារូបភាពគំរូផ្ទះបណ្តែតទឹក៖ ប្រភពពី បរទេសប្រែសំរួលដោយ សិទ្ធា

អ្នក​ស្រាវ​ជ្រាវ​អូស្ដ្រាលី៖ ការ​រាំ​ជួយ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​កើត​ជំងឺ​បេះដូង

ថ្ងៃទី ០៤ ខែ មិនា ឆ្នាំ ២០១៦ ម៉ោង ០៣:១៤

បណ្ដា​អ្នក​ស្រាវ​ជ្រាវ​នៅ​ក្រុង​ស៊ីដនីយ៍​ប្រទេស​អូស្ដ្រាលី​ជឿ​ជាក់​ថា ការ​រាំ​ជួយ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​កើត​ជំងឺ​បេះដូង​ដល់​ទៅ​ជិត​៥០%​ឯណោះ​​សម្រាប់​មនុស្ស​ដែល​មាន​វ័យ​លើស​ពី​៤០​ឆ្នាំ។ ការ​សិក្សា​រយៈ​ពេល​១០​ឆ្នាំ​នេះ​បាន​រក​ឃើញ​ថា ចំនួន​អ្នក​ដែល​បាន​ធ្វើ​សកម្មភាព​រាំ​ទំនង​ជា​​​ស្លាប់​ដោយ​សារ​ជំងឺ​បេះ​ដូង​នេះ​តិច​ជាង​អ្នក​ដែល​មិន​បាន​ធ្វើ​សកម្មភាព​រាំ​ ឬ​ធ្វើ​សកម្មភាព​រាំ​យ៉ាង​កម្រ​។អ្នក​ស្រាវ​ជ្រាវ​គិត​ថា កត្ដា​រួម​គ្នា​រវាង​ការ​ហាត់​ប្រាណ​ដោយ​ការ​រាំ​ ជា​មួយ​នឹង​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​ក្នុង​សង្គម​ គឺជា​គន្លឹះ​សំខាន់​។បណ្ឌិត​សាស្ដ្រាចារ្យ Dafina Merom ពី​សកល​វិទ្យា​ល័យ​ក្រុង​ស៊ីដនីយ៍​និយាយ​ថា ប្រភេទ​ចង្វាក់​ ឬ​ក៏​ស្ទីល​នៃ​ការ​រាំ​មិន​សំខាន់​ឡើយ ព្រោះ​សកម្មភាព​រាំ​ជា​លក្ខណៈ​មួយ​នៃ​ការ​ហាត់​ប្រាណ​ ហើយ​ថា​ការ​រាំ​កាន់​តែ​ច្រើន​ គឺ​មាន​ប្រយោជន៍​កាន់​តែ​ល្អ​ដល់​សុខភាព៕ប្រភពពី Radio Australia 

តើ​មិត្តពិ​តប្រា​កដ ​និងមិ​ត្តក្លែ​ងក្លាយ​ខុស​គ្នាត្រង់​ណា​ខ្លះ?

ថ្ងៃទី ០៣ ខែ មិនា ឆ្នាំ ២០១៦ ម៉ោង ០២:៥៤

ជីវិ​តនៅ​ក្នុ​ង​សង្គម​ យើង​មិនអា​ចគេច​ផុតអំពីកា​ររាប់អាន​មិត្ត​ភក្ដិ​ឡើយ​។ ប៉ុន្តែអ្ន​កខ្លះដែ​លចូ​លមកក្នុង​ជីវិត​យើង​តែបន្តិច​ក៏ចេញទៅវិ​ញក៏មា​ន ចូលម​កហើ​យភ្លឹបភ្លែ​តដូច​អំពិលអំ​ពែកក៏​មាន ហើ​យខ្លះក៏​ចូលម​ករស់នៅ​ក្នុងជីវិត​របស់យើ​ងរហូត​ក៏មាន។​ ដើម្បី​ស្វែង​រកមិត្តល្អ លោ​កអ្នក​អាចសិ​ក្សាស្វែងយ​ល់អំ​ពីភាពខុ​សប្លែ​កគ្នារ​វាងមិ​ត្តល្អ ​និង​មិត្ត​ក្លែង​ក្លាយដូ​ចខាង​ក្រោម៖ ​១. គាំ​ទ្រអ្ន​ករា​ល់គ្រ​ប់ឆ​ន្ទៈនៃ​ការធ្វើ​អ្វីមួ​យមិត្ត​ល្អរប​ស់អ្នក​ពិតប្រា​កដនឹង​តែងតែលើ​កទឹកចិ​ត្តអ្នកនូ​វអ្វីដែល​អ្នកចង់​ធ្វើ ទោះបីជា​ទាក់ទង​ នឹងការ​សប្បាយរី​ករាយ ​ផ្លាស់ប្ដូរ​អាជីព​របស់​អ្នកក្ដី មិត្តល្អ​តែងតែ​នៅក្បែរ​អ្នកជា​និច្ច។ ២. ពេ​ញចិត្ត​បុគ្គលិ​កលក្ខ​ណៈ​ឆ្គួតៗរ​បស់​អ្នកបុគ្គលិ​កល​ក្ខណៈ​ឆ្គួតៗគឺ​ជាធម្ម​តាសម្រាប់មនុ​ស្សគ្រប់​គ្នា។​ មិត្ត​ល្អរបស់​អ្នកតែងតែ​ស្រឡាញ់ ​នូវបុគ្គលិ​កលក្ខ​ណៈទាំង​នោះ ហើយបើគេ​ពិតជាមិត្ត​ល្អពិត​ប្រាកដ​ ពួកគេមាន​លក្ខណៈឆ្គួត​ៗដូចអ្ន​កដែ​រ។ ៣. លើក​លែងទោ​សឱ្យ​អ្នក​គ្រប់យ៉ា​ងមិត្ត​ល្អពេ​លខ្លះ​អាចស្វែង​យល់អំពីចិត្ត​របស់អ្នកថា​ លោកអ្ន​កស្មុគស្មា​ញ ហើ​យមានកំហុ​ស។ ពួក​គេលើក​លែងទោ​សឱ្យអ្ន​ក ព្រោះ​គេឱ្យ​តម្លៃលើមិ​ត្តភា​ពរបស់​អ្នក​ជាងកំហុ​សរបស់អ្នក។ ៤. តែង​តែគាំ​ទ្រអ្នក​ពីក្រោ​យខ្នង​វាមិ​នសំ​ខាន់ថាអ្ន​កម្ខាង​ទៀតជាអ្នក​ណា ឬអ្នកមា​នបញ្ហា​អ្វីឡើយ​ ទោះអ្នក​ខុសក៏ដោ​យ មិត្ត​ល្អគឺតែង​តែឈ​រនៅខាង​អ្នក ហើយ​ធ្វើអ្វីគ្រ​ប់យ៉ាងដើ​ម្បីអ្ន​ក។ ៥. អនុ​ញ្ញាតឱ្យ​អ្នកស្វែ​ងរកចំ​ណង់ចំណូ​លចិត្តផ្ទាល់​ខ្លួននៅ​ពេលដែ​លយើងធំ​ឡើង ពួក​យើងចាប់ផ្ដើ​មរកឃើ​ញនូវអ្វីដែ​លជាចំ​ណាប់អារម្ម​ណ៍ថ្មី​ៗ ​ហើយ​ពេលខ្លះវា​មិនដូ​ចជាយើ​ងកាលពី​នៅក្មេង​។ មិត្តក្លែង​ក្លាយតែង​តែសើចចំអ​កឱ្យ​អ្ន​ក ប៉ុ​ន្តែមិ​ត្តល្អគឺ​តែង​តែលើ​កទឹកចិត្ត​អ្នកឱ្យ​ស្វែងរកចំ​ណាប់អា​រម្មណ៍​ថ្មីៗស​ម្រាប់ខ្លួនអ្នក​ផ្ទាល់​។ ៦. ដឹងអំ​ពីទម្លាប់មិ​នប្រ​ក្រតីរប​ស់​អ្នកយើ​ងតែងតែ​មានទម្លា​ប់មិនប្រ​ក្រតី ឡ​ប់ៗផ្ទាល់ខ្លួ​នរបស់​យើង ដូចជា​យើងជោរ​នៅពេល​ដែល​យើង​ស្រវឹ​ង ឬ​យើង​ញ៉ាំអាហារ​ច្រើនៗ​ជាដើម​នោះ។ ហើ​យ​រឿងបែប​ហ្នឹងគឺមា​នតែមិត្ត​ល្អរប​ស់អ្នក​ទេ ដែល​បាន​ដឹងរឿង​គ្រប់យ៉ាង​ពី​អ្នក។ ៧. ពួកគេរក្សា​ទំនាក់ទំ​នងគ្រ​ប់ពេ​លមិត្តក្លែ​ងក្លា​យជា​មនុស្សដែ​លទាក់ទ​ងអ្នក​នៅពេល​តែពួកគេ​ត្រូវ​ការអ្វីពីអ្ន​ក ឬ​ដឹងរឿ​ងអាក្រក់ ពី​អ្នកដ​ទៃយក​មកប្រាប់អ្ន​កប៉ុណ្ណោះ។​ ចំណែក​ឯមិត្តល្អ​តែងតែទា​ក់ទងអ្ន​កគ្រ​ប់ពេល​ គ្រប់ទី​កន្លែង និ​ងដឹង​សុខទុ​ក្ខរបស់​អ្នក​គ្រប់​ពេល។ ៨. ពួ​កគេរក្សា​អាថ៌កំ​បាំងរ​បស់អ្ន​កមិត្ត​ភក្ដិអា​ចជាមនុ​ស្សដែល​យើង​ជឿទុ​កចិត្តទី២​បន្ទាប់​អំពីសៀ​វភៅកំណត់​ហេតុ​របស់យើ​ង។ មនុ​ស្សដែ​លយើងអាច​និយាយ​រឿងអា​ថ៌កំបាំង​ប្រាប់បាន​ គឺជាមនុ​ស្សដែល​យើងមានទំនុ​កចិត្ត ហើ​យប្រសិ​នបើពួក​គេជាមនុ​ស្សដែលមិន​អាចលា​ក់កំបាំងរប​ស់អ្នកបា​ន នោះពួក​គេមិន​សមជាមិ​ត្តល្អរ​បស់អ្ន​ក​ទេ។ ៩. មិ​នចាំបាច់​ស្លៀក​ពាក់ស្អា​តដើ​ម្បីទាក់​ទាញ​ទេប្រ​សិនជា​អ្នកស្លៀ​កពា​ក់ស្អា​តបាត​ ធ្វើម៉ូត​សក់ឡូ​យៗ ហើ​យត្រូវ​មានក្លិន​ក្រអូបនោះ​ ដូច្នេះ​អ្នកដឹងថា​អ្នកមានមិ​ត្តក្លែងក្លា​យហើ​យ ព្រោះ​មិត្ត​ល្អអាចដើរជា​មួយអ្នកទោះ​បីជាអ្នក​តែង​ខ្លួនយ៉ា​ង ណាក៏​ដោ​យ។ ១០. ពួក​គេតែ​ងមាន​ពេល​សម្រា​ប់អ្នក​ទោះបីជា​គេមានពេ​លតែមួ​យម៉ោងស​ម្រាប់ស​ម្រាកច​ន្លោះម៉ោង​ការងារ និង​ម៉ោងចូ​លរៀនក៏​ដោយ មិ​ត្តល្អតែ​ងតែកំ​ដរអ្នកញ៉ាំ​ភេស​ជ្ជៈគ្រប់​ពេល។ ១១. ពួកគេ​តែងឱ្យស្មា​ទៅអ្នក​ផ្អែកពេល​អ្នកយំ​លក្ខណៈ​សម្បត្តិ​ចុងក្រោយ​របស់មិត្ត​ល្អគឺតែងតែ​ឱ្យស្មាអ្ន​កផ្អែក ដើម្បីយំរៀ​បរាប់ពីទុ​ក្ខសោក ​ហើយស្ដាប់រា​ល់ទុក្ខលំបាក ​និងរកដំ​ណោះស្រា​យឱ្យអ្នក​ជានិ​ច្ច៕

លទ្ធសម្រាប់ការប្រកួត The Shanghai Major ថ្ងៃម្សិលមិញនិងពេលវេលាសម្រាប់ការប្រកួតបន្តថ្ងៃនេះ

ថ្ងៃទី ០៣ ខែ មិនា ឆ្នាំ ២០១៦ ម៉ោង ០២:២១

ព្រឹត្តិការណ៍ប្រកួតហ្គេម Dota 2 ដ៏ធំជាងគេរួមទាំងរង្វាន់ច្រើនធំធេងមិនធ្លាប់មានដែលធ្វើឡើងនៅប្រទេសចិនឆ្នាំនេះគឺ The Shanghai Major នេះឯងក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុន Dota 2 ផ្ទាល់គឺ VALVE ទើបតែបានបញ្ចប់ការប្រកួតថ្ងៃដំបូងម្សិលមិញ។ការប្រកួតនេះនឹងរៀបចំដោយក្រុមហ៊ុនហ្គេមរបស់ចិនមួយ Perfect Gaming ដែលនឹងប្រព្រឹត្តិឡើងនៅក្នុងសាល Mercedes-Benz ក្នុងទីក្រុងសៀងហៃប្រទេសចិន។ការប្រកួត The Shanghai Major បានបើកឲ្យចុះឈ្មោះនឹងជម្រុះពីមួយសប្តាហ៍ទៅមួយសប្តាហ៍តាំងពីថ្ងៃទី 3 ខែមករាហើយមកទល់ពេលថ្ងៃស្អែកនេះគឺជាការប្រកួតគោលជាវគ្គជម្រុះ 16 ក្រុម ចុងក្រោយដែលនឹងមានការផ្សាយបន្តផ្ទាល់និងអាចទស្សនាបាននៅសាល Mercedes-Benz ផងដែរ។ដោយមានក្រុមខ្លះបានធ្លាក់ហើយខ្លះទៀតបានឡើងទៅវគ្គ យ៉ាងការប្រកួតជម្រុះ 16 ក្រុមចុងក្រោយនេះមិនទាន់បញ្ចប់ក្នុងមួយថ្ងៃនោះទេគឺនៅសល់ 2 គូរទៀតហើយខាងក្រោមនេះជាតារាងលទ្ធផលបណ្តោះអាសន្នសម្រាប់ការប្រកួតជម្រុះ 16 ក្រុមថ្ងៃដំបូង:នេះតារាងពេលវេលាសម្រាប់ការប្រកួតថ្ងៃទី2 នេះ:-គូរប្រកួតទី 7: OG VS Team Secret នៅម៉ោង 10:00 (SGT) ត្រូវនឹងម៉ោង 9 ព្រឹកនៅប្រទេសកម្ពុជាយើង-គូរប្រកួតទី 8: Evil Geniuses VS Fnatic នៅម៉ោង 13:30 (SGT) ត្រូវនឹងម៉ោង 12:30 នាទីរសៀលនៅប្រទេសកម្ពុជាយើង-គូរប្រកួតទី 3: Alliance VS EHOME នៅម៉ោង 17:00 AM (SGT) ត្រូវនឹងម៉ោង 4 ល្ងាចនៅប្រទេសកម្ពុជាយើង-គូរប្រកួតទី 4: LGD Gaming VS compLexity Gaming នៅម៉ោង 18:30 (SGT) ត្រូវនឹងម៉ោង 5:30 នាទីល្ងាចនៅប្រទេសកម្ពុជាយើង-គូរប្រកួតទី 5: TBD (To be decided) នឹងសម្រេចនៅពេលដល់ការប្រកួតគូរនេះ VS Virtus.Pro នៅម៉ោង 20:00 (SGT) ត្រូវនឹងម៉ោង 7 យប់នៅប្រទេសកម្ពុជាយើង-គូរប្រកួតទី 6: TBD (To be decided) នឹងសម្រេចនៅពេលដល់ការប្រកួតគូរនេះ VS Newbee នៅម៉ោង 21:30 (SGT) ត្រូវនឹងម៉ោង 8:30 នាទីយប់នៅប្រទេសកម្ពុជាយើងតំណរសម្រាប់ទស្សនានៅការប្រកួត The Shanghai Major សម្រាប់ថ្ងៃទី2 នេះនៅទីនេះបាន:តំណរទី1: http://www.dota2.com/watch/តំណរទី2: http://twitch.tv/dotamajorតំណរទី3:រៀបចំឡើងដោយទស្សនាវដ្តីអនឡាញធូដេខេអេជ