trollkhmer news

កម្សាន្ត

អស់ទាស! ត្រឹមតែ 4ថ្ងៃសោះ​ រឿងកំហឹងបក្សី (Angry Bird) រកលុយបានជិត 40លានដុល្លារ នៅ Box Office

ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ០២:២៤

រឿងកំហឹងបក្សី (Angry Bird) របស់ផលិតកម្ម Sony ដែលទើបតែដាក់បញ្ចាំងក្រោយរឿង Captain America នោះបានវ៉ាដាច់ដោយរកចំណូលបានប្រមាណជិត 40លានដុល្លារ មកហើយ គ្រាន់តែ 4ថ្ងៃសោះ ។ រឿងកំហឹងបក្សីជាប្រភេទគំនូជីវចលបែបកំប្លែង ដែលត្រូវបានដកស្រង់តួអង្គចេញពីហ្គេមដ៏មានប្រជាប្រិយភាពនៅក្នុងស្មាតហ្វូន ។ ឥលូវយើងទៅមើលវីឌីអូរឿងផ្សេងៗទាំង 5 ដែលរកចំណូលបានច្រើននៅក្នុងវីឌីអូខាងក្រោមនេះ៖ 

ភពអង្គារនឹងរង្គិលមកកៀកផែនដីបំផុតនៅចុងខែឧសភា

ថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ០២:១៤

នៅថ្ងៃទី 30 ខែឧសភា ភពអង្គារនឹងមានចម្ងាយ៤៧.២លានម៉ៃល៍ពីភពផែនដីរបស់យើង ហើយនឹងនៅតែកៀក និងមានពន្លឺនៅពីរសប្តាហ៍ដំបូងនៅខែមិថុនាខាងមុខនេះ។ ភពនេះនឹងអាចត្រូវគេមើលឃើញនៅពេលរាត្រី បើសិនជាផ្ទៃមេឃស្រឡះល្អ ហើយអាចនឹងឃើញដោយភ្នែកទទេរដោយមិនចាំបាច់ប្រើតេឡេស្កុប ឬកែវយឹតនោះទេ។ជាភពស្ថិតនៅចម្ងាយដ៏ឆ្ងាយបំផុតគម្លាតរវាងផែនដីនិងភពអង្គារមានចម្ងាយដល់ទៅ 250 លានម៉ៃល៍តែចម្ងាយដ៏កៀកបំផុតកាលពីខែសីហាឆ្នាំពីឆ្នាំ 2003 ពេលដែលភពពីរនេះនៅជិតគ្នា វាមានចម្ងាយត្រឹមតែ៣៥លានម៉ៃល៍ពីគ្នាប៉ុណ្ណោះ។ បើសិនជាលោកអ្នកខកខានមិនបានមើលវាលើកនេះទេ អ្នកនឹងខកចិត្តព្រោះជា 300 ឆ្នាំទៀតបានវាមកកៀកជិតគ្នាបំផុតម្តងទៀត។

នរណាខ្លះមិនទាន់បានទស្សនាការប្រកួតរវាងជើងខ្លាំង Vainglory ទាំងពីរតំបន់ព្រឹកមិញ

ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ១១:៥២

មនុស្សមួយចំនួនជាស្គាល់ខ្លះនិងដឹងលឺហើយពីហ្គេម Vainglory ដែលជាហ្គេមដ៏ល្បីល្បាញមួយនៅក្នុងប្រទេសកម្ពុជា។ Vainglory គឺជាហ្គេមបែបវាយប្រហារធ្វើសង្គ្រមគ្នាដោយរើសតួអង្គរៀងខ្លួនហើយធ្វើការប្រយុទ្ធគ្នាជាមួយនឹងក្រុមមួយទៀតហើយវាក៏ស្រដៀងទៅនឹងហ្គេមល្បីៗមួយចំនួនទូទាំងពិភពលោកដូចជា DOTA និង LOL ជាដើម។ពេលនេះហ្គេមដ៏ពេញនិយមប្រចាំប្រទេសកម្ពុជាយើងក៏បានចូលទៅជាលក្ខណៈហ្គេម E-sports ធំៗនៅជុំវិញពិភពលោកដោយបានបង្កើតការប្រកួតលក្ខណៈក្របខណ្ឌអន្តរជាតិឬហៅថា The Vainglory International Premier League (VIPL) ដែលមានរង្វាន់ជាទឹកប្រាក់ច្រើនសន្ធឹកសន្ធាប់ផងដែរ។ប៉ុន្តែដោយលែក Vainglory ក៏បានបង្កើតប្រកួតមួយដោយសារតែមានសំណួររបស់អ្នកគាំទ្រជាច្រើនមានចម្ងល់ថា «តើតំបន់ណាដែលខ្លាំងទៅ» ហើយបានប្រកួតហើយកាលពីព្រឹកមិញនេះត្រូវជាវេលាម៉ោង 2 ទាបភ្លឺនៅប្រទេសកម្ពុជាហៅថា Champion VS Champion «Battle Of Atlantic» នៅទីក្រុង San Mateo នៃទីរដ្ឋកាលីហ្វ័រញ៉ា ដែលមានក្រុមជើងខ្លាំងពីក្រុមគឺ Team Solomid (TSM មកពី NA ឬ អាមេរិចខាងជើង) និងក្រុម Team Secret (TS មកពី EU ឬ អឺរ៉ុប)។ការប្រកួតនេះគឺតម្រូវឲ្យ Team Solomid ក៏ជាក្រុមតំណាងឲ្យតំបន់ អាមេរិចខាងត្បូង (SA) និងអាស៊ីខាងកើត (EA) និងក្រុម Team Secret តំណាងឲ្យ ប្រទេសចិន និងអាស៊ីអាគ្នេយ៍ (SEA) យើងនេះ បើសិនជាមានក្រុមណាមួយឈ្នះក្រុមដែលតំណាងឲ្យតំបន់ទាំងនោះនឹងទទួលបាននូវរង្វាន់ ICE BOX ពិសេស (ដែលមាននូវកាតចំពោះតួអង្គក្រុមណាដែលលេងហើយទទួលបានជោគជ័យ)។តោះកុំរងចាំយូរយើងនឹងទៅទស្សនាវីដេអូការប្រកួតដ៏ស្វិតស្វាញរវាងក្រុមខ្លាំងៗទាំងពីរតំបន់នេះទៅមើល គួរបញ្ជាក់ផងដែរថាការប្រកួតដំបូងក្នុងវីដេអូនេះគ្រាន់តែជាការប្រកួតកម្តៅសាច់ទេហើយការប្រកួតពិតប្រាកដនឹងមាន 6 ការប្រកួត:ការប្រកួតទី 1ការប្រកួតទី 2ការប្រកួតទី 3ការប្រកួតទី 4ការប្រកួតទី 5ការប្រកួតទី 6

កញ្ញា LentyFrans ដែលជាបវរកញ្ញាប៊ែលហ្សិច២០១៦នឹងទស្សនកិច្ចនៅកម្ពុជានាពេលខាងមុខ

ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ០៣:៣៤

បវរកញ្ញាប៊ែលហ្សិច២០១៦Miss Lenty Fransនឹងទស្សនកិច្ចនៅកម្ពុជានាពេលខាងមុខ។នេះបើតាមលោកណែបស៊ីន ថៃប្រធានវិទ្យាស្ថានតសូមតិនិងជាអ្នកសម្របសម្រួលដំណើរទស្សនកិច្ចបវរកញ្ញាប៊ែលហ្សិច២០១៦Miss Lenty Fransបានអោយដឹងនៅថ្ងៃនេះ។លោកបានបន្ដថា៖”បវរកញ្ញាប៊ែលហ្សិច២០១៦Miss Lenty Fransទស្សនកិច្ចនៅភូមិរង្វានស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យជាថ្មីម្តងទៀត។បវរកញ្ញាប៊ែលហ្សិច២០១៦Miss Lenty Fransសំរេចចិត្តមកទស្សនះកិច្ចសំរាប់ការងារមនុស្សធម៌ថ្ងៃទី16, 17, 18ខែមិថុនា។ កញ្ញាLenty Fransនឹងជួបសំណេះសំណាលជាមួយសិស្សភូមិរង្វានលើការងារអប់រំ ការប្រែប្រួលអាកាសធាតុនិងសុខភាពជាមួយគ្នានេះការដាំដើមឈើនិងផ្តល់ការពិគ្រោះយោបល់អំពីសុខភាព៕ 

ប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា ជាប់​ចំណាត់ថ្នាក់​ទី​៣ ​ជាទី​តាំងទេសចរណ៍​ពេញ​និយម​ក្នុង​លោក

ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ០៦:៤០

គេហទំព័រ​ទេសចរណ៍​ពិភពលោក TripAdvisor បាន​វាយតម្លៃ​ប្រាសាទអង្គរវត្ត​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​៣ ក្នុង​ចំណោម​ទីតាំង​ទេសចរណ៍​ពេញ​និយម​ក្នុង​លោក ។ ពានរង្វាន់ Traveller’s Choice Award 2016 ឬ​ពានរង្វាន់​ទេសចរណ៍​ពេញ​និយម​បំផុត​ប្រចាំឆ្នាំ ២០១៦ បាន​ផ្តល់​ចំណាត់ថ្នាក់​កំពូល​ដល់​សំណង់​ប្រាសាទ Macho Pichhu ប្រទេស​ប៉េ​រូ​ស្ថិត​ក្នុង​លំដាប់ថ្នាក់​ទី​១ ខណៈ​លេខ​២ គឺ​ព្រះ​វិហារ​អ៊ិ​ស្លា​ម Sheikh Zayed Grand Mosque Center របស់​ប្រទេស​អា​រ៉ាប់​រួម ។ ចំណែក​អង្គរវត្ត​នៃ​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​៣ ។ ខាងក្រោម​នេះ​គឺជា​ចំណាត់ថ្នាក់​នីមួយ​ៗ​របស់​តំបន់​ទេសចរណ៍​ក្នុង​លោក ៖១-​ប្រាសាទ Machu Pichhu ប្រទេស​ប៉េ​រូ២-​ព្រះ​វិហារ​អ៊ិ​ស្លា​ម Sheikh Zayed Grand Mosque Center ប្រទេស​អា​រ៉ាប់​រួម៣-​ប្រាសាទអង្គរវត្ត ប្រទេស​កម្ពុជា៤-​ព្រះ​វិហារ St. Peter’s Basilica ប្រទេស​អ៊ី​តា​លី៥-​ព្រះ​វិហារ​អ៊ិ​ស្លា​ម Taj Mahal ប្រទេស​ឥណ្ឌា៦-​វិហារ​អ៊ិ​ស្លា​ម និង​កាតូលិក  Mosque-Cathedral of Cordoba ប្រទេស​អេ​ស្ប៉ា​ញ៧-​ព្រះ​វិហារ Church of the Savior on Spilt Blood ប្រទេស​រុ​ស្ស៊ី៨-​វិមាន The Alhambra ប្រទេស​អេ​ស្ប៉ា​ញ៩-​វិមាន​រំឭក​វិញ្ញាណក្ខន្ធ Lincoln Memorial Reflecting Pool សហរដ្ឋអាមេរិក១០-​វិហារ​គ្រឹ​ស្ត Milan Cathedra ប្រទេសអ៊ីតា​លី

ក្តៅៗ!!សមាជិកម្នាក់របស់ក្រុមចម្រៀងកូរ៉េ Miss A គឺ Jia បានប្រកាសចេញពីផលិតកម្ម JYP ហើយ

ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ០៣:៥០

ពណ៌ក្តៅៗបានចេញពីគេហទំព័រ Koreaboo បានឲ្យដឹងថានៅថ្ងៃនេះសមាជិកម្នាក់ដែលមានឈ្មោះថា Jia របស់ក្រុមចម្រៀងស្រីកូរ៉េ Miss A បានចាកចេញពីក្រុមក៏ដូចជាផលិកម្ម JYP Enterntainment ហើយបើតាមការបញ្ជាក់ពីភ្នាក់ងារ។បើតាមសេចក្តីថ្លែងការចេញពីផលិតកម្ម JYP Entertainment ថ្ងៃនេះដដែល កាលបរច្ឆេទនៃកិច្ចសន្យារវានាងនិង JYP ត្រូវបានផុតកំណត់នៅថ្ងៃនេះ ហើយនាងក៏មិននឹងបន្តកិច្ចសន្យាជាមួយផលិតកម្មជាថ្មីទៀតដែរ។ហើយផលិតកម្មក៏បានចេញសារមួយចំពោះនាងទៅថ្ងៃអនាគតដែរ “We cheer on Jia and wish for more success in her future as we’ve been with each other for a long time. We have finished renewing Fei‘s contact and we will support her to the best of our abilities in her Chinese and Korean activities. Suzy and Min’s contracts have their terms left. Miss A will remain together and they will mostly revolve around solo activities.”គួរបញ្ជាក់ផងដែរថា Jia បានចូលរួមនឹងចាប់ផ្តើមប្រឡូកក្នុងក្រុមនៅឆ្នាំ 2010 ជាមួយនឹងសមាជិកបីទៀតហៅថាក្រុម Miss A ហើយបានទាក់ទាញអ្នកគាំទ្រជាច្រើនដោយសមត្ថភាព រាំនិងសម្រស់របស់នាង។ហើយនៅខែ មិនា ឆ្នាំ 2015 ថ្មីៗនេះ ក្រុម Miss A បានបញ្ចេញបទចម្រៀងរបស់ខ្លួនមួយអាល់ប៊ុមទៀតមានចំណងជើងថថា Colored ហើយបទចម្រៀងមួយបទមានចំណងជើងថា Only You ទទួលបានការគាំទ្រនិងចូលចិត្តច្រើនជាងគេ។

រឿងស្តេចស្វាស៊ុនអូនខុង ដែលលើកមុនមានតួទិនហ្វី ឥលូវបានថតចេញជារឿងថ្មីតែមិនមានតួទីហ្វីទៀតទេ

ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ០៣:១២

អ្នកគ្រប់គ្នាប្រាកដជាបានស្គាល់ហើយនៃខ្សែភាពយន្តស្តេចស្វាទិនហ្វី ដែលមានវគ្គ 1 និង ២ ដែលសំដែងដោយ ស្តេចកំប្លែង កំពូលសម្រស់លោក ទិនហ្វី  ដែលរឿងនេះចាក់បញ្ជាំងក្នុងឆ្នាំ ១៩៩៥  នៅឯប្រទេសចិន ។ តែឥលូវនេះក្រុមហ៊ុនក្នុងប្រទេសចិន១បាន ផលិតរឿងនេះសារជាថ្មីជាមួយតួរថ្មី  ក្រោmចំណងជើងថា Chinese Odyssey 3 ដែលមានសាច់រឿងដូចទៅនឹងរឿងចាស់ដែលសំដែងដោយលោកទិនហ្វី តែយ៉ាងណាមិញរឿងថ្មី វគ្គ៣នេះ មិនមានការចូលរួមសម្តែងពីលោកទិនហ្វីឡើយ ។ ឥលូវនេះសូមមើលឈុត Trailer ខាងក្រោម ៖

ជ័យោ! បុរសដំបូងគេរបស់កម្ពុជាដែលបានឡើងនិងយកទង់ជាតិកម្ពុជាទៅដល់លើភ្នំដែលមានកំពស់ ៤គីឡូម៉ែត

ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ០៤:០៨

បុរសម្នាក់ឈ្មោះ តាត ឧត្តម បានចំណាយពេលវេលរបស់ខ្លួនរួមជាមួយកំលាំង បានឡើងទៅដល់កំពូលភ្នំ និងបានយកទង់ជាតិប្រទេសកម្ពុជា យកទៅដល់លើភ្នំ គីណាបាលូស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ីដែលជាភ្នំមានកម្ពស់ 4,095គីឡូម៉ែត ស្មើរនិងពាក់កណ្តាលនៃកម្តស់ភ្នំ ហិមាល័យ ។ គាត់បានក្លាយជាបុរសម្នាក់នៅកម្ពុជាដំបូងគេដែលបានឡើងទៅដល់លើភ្នំនោះ មើលទៅពិតជាមានមោទនភាពមែន ។ រូបភាពនិងខ្លឹមសារបន្តិចបន្តួចនេះគឺបានមកពីទំព័រហ្វេសប៊ុកមួយឈ្មោះ នគររាជ - NOKOR REACH ដែលបានផុសរូបបុរសម្នាក់នោះ ហើយលោកអ្នកអាចចូលមើលគណនីរបស់លោក តាត ឧត្តម តាមរយៈឈ្មោះជាភាសាអង៉គ្លេស Oudom Tat ។ 

ខ្សែភាពយន្ត Transformers វគ្គថ្មីនឹងមិនមែនហៅថា 5 គឺ Transformers: The Last Knight វិញ

ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ០២:៥២

នៅព្រឹកនេះផលិតកម្ម Paramount Pictures  បានប្រកាសចេញចំណងជើងនៃវគ្គថ្មីត្រូវជាវគ្គទី 5 របស់ខ្សែភាពយន្ត Transformers នឹងត្រូវហៅថា Transformers: The Last Knight វិញ។បើតាមខ្សែភាពយន្ត Transformers: The Last Knight នេះបានបញ្ជាក់ច្បាស់ហើយថាតួដែលនឹងត្រឡប់មកវិញរបស់តួអង្គ Cade Yeager (ដើរតួដោយលោក Mark Wahlberg) និង Izabella Moner នឹងជាស្រីដែលដឹកនាំក្នុងរឿងព្រមទាំងលោក Jerrod Carmichael ផងដែរ។បើតាមវីដេអូខ្លីមួយដែលបានបង្ហោះចូលក្នុងបណ្តាញសង្គម Instagram យើងបានឃើញថាខ្សែភាពយន្ត Transformers 5 ត្រូវបានគេហៅថា The Last Knight នេះនឹងចាប់់ផ្តើមថតចាប់ពីថ្ងៃទី 6 ខែមិថុនាខាងមុខនេះហើយើនៅក្នុងទីក្រុង Detroit នៃរដ្ឋ Michigan សហរដ្ឋអាមេរិចហើយក៏គ្រោងនឹងទៅថតនៅតាមតំបន់ផ្សេងៗទៀតក្នុងពិភពលោកផងដែរ។បើយើងបូករួមចូលគ្នាទាំងអស់ទៅទាំង 4 វគ្គនៃខ្សែភាពយន្ត Transformers នេះរកបានចំណូលជាង 3.7 ពាន់លានដុល្លារនៅក្នុង Box Office ពិភពលោកជាមួយនឹងខ្សែភាពយន្ត Transformers: Age Of Extinctions ឆ្នាំ 2014 រកបានចំណូលច្រើនជាគេ។គួរបញ្ជាក់ផងដែរថាខ្សែភពយន្ត Transformers: The Last Knight នេះនឹងចាប់ចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី 23 ខែមិថុនា ឆ្នាំ 2017 ខាងមុខនេះ។