trollkhmer news

កម្សាន្ត

ចង់អោយការនិយាយភាសាអង់គ្លេសរបស់អ្នកបានល្អ សូមអនុវត្តន៍គន្លឹះទាំង ១០នេះទៅ!

ថ្ងៃទី ០៨ ខែ កុម្ភះ ឆ្នាំ ២០១៧ ម៉ោង ១០:៤៦

ការអនុវត្ត​ការនិយាយ​ភាសា​អង់គ្លេស​គឺជា​ផ្នែក​មួយ​ដ៏​សប្បាយរីករាយ​បំផុត​ចំពោះ​អ្នករៀន​ភាសា​អង់គ្លេស​។ នៅពេលណា​ដែល​អ្នក​ចាប់ផ្តើម​ចេះ​និយាយ​ភាសា​អង់គ្លេស​បាន​តិចតួច​ភ្លាម វិធី​ជាច្រើន​ដើម្បី​ពង្រឹង​ជំនាញ​និយាយ​នឹង​ហូរ​មក​ដោយ​ឯកឯង​។ ខាងក្រោម​នេះ​គឺជា​គន្លឹះ​សំខាន់ៗ​ចំនួន ១០ សម្រាប់​ជួយ​ឱ្យ​អ្នក​ពង្រឹង​ការនិយាយ​ភាសា​អង់គ្លេស និង​អាច​រក្សា​ភាព​រីករាយ​ថែម​ទៀតផង​ខណៈ​កំពុង​អនុវត្តតាម​៖១. និយាយ​, និយាយ​, និយាយ​! កុំ​ខ្លាច​ខុស​​ត្រូវ​និយាយ​អង់គ្លេស​រាល់ថ្ងៃ​ទៅកាន់​មិត្តភក្តិ​ឱ្យបាន​ច្រើន ឬ​នរណា​ក៏បាន​តាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន​។ កុំ​ខ្មាសអៀន​។ កុំ​ខ្លាច​កំហុស​។ ការដែល​កាន់តែ​អនុវត្ត អ្នកនឹង​កាន់តែ​មាន​ទំនុកចិត្ត​។ ជាពិសេស​កុំ​បារម្ភ​អំពី​ការបញ្ចេញ​សំឡេង ព្រោះ​អ្នក​អាច​កាច់​តុង​បាន​តាម​ក្រោយ​ទេ នៅពេល​និយាយបាន​ស្ទាត់ជំនាញ​។​២. ប្រើ​បច្ចេកវិជ្ជា​​ស្មា​ត​ហ្វូ​ន​អាចជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​រៀន​ភាសា​។ ប្រើ​វា​ដើម្បី​ថត​សំឡេង​ខ្លួនឯង​រួច​ចាក់​ស្តាប់​ឡើងវិញ​ថា​តើ​សំឡេង​ភាសា​អង់គ្លេស​របស់​អ្នក​ទៅកាន់​អ្នកដទៃ​វា​យ៉ាងម៉េច​ខ្លះ​។ ក្រៅពីនេះ​អ្នក​អាច​ស្វែងរក App ល្អៗ​ជាច្រើន​សម្រាប់​យកមក​អនុវត្តតាម​ផងដែរ ដូចជា​កម្មវិធី NaturalEnglish ជាដើម​។​    ​​៣. ស្តាប់​ត្រូវ​ស្តាប់​ព័ត៌មាន​និង​ចម្រៀង​ជា​ភាសា​អង់គ្លេស ដើម្បី​ស្តាប់​ឱ្យ​ស្គាល់​ការប្រកប​ពាក្យ​នីមួយៗ​។ តាម​វិធី​នេះ អ្នក​ក៏​អាច​រៀន​ពាក្យ និង​ឃ្លា​ថ្មីៗ​ផងដែរ​។ កាន់តែ​ស្តាប់ កាន់តែ​ចេះ​! ព្យាយាម​និយាយ​តាម​អ្វីដែល​អ្នក​បាន​ស្តាប់ និង​រៀន​ស្តាប់​ពី​របៀប​សង្កត់​សំឡេងរ​បស់ពាក្យ​នីមួយៗ​។​​៤. អាន​ឱ្យឮៗ​​អាន​ទស្សនា​វ​ដ្តី​ឬ​កាសែត​ជា​ភាសា​អង់គ្លេស​ឱ្យឮៗ​សម្រាប់​ស្តាប់​ខ្លួនឯង​។ អ្នក​ក៏​អាច​ជ្រើស​យក​សម្រង់​អត្ថបទ​ចេញពី​កម្មវិធី​ទូរទស្សន៍​ដែល​ពេញចិត្ត​យកមក​អាន​ក៏បាន​! នេះ​គឺជា​វិធី​អស្ចារ្យ​បំផុត​ដើម្បី​អនុវត្ត​ការប្រកប ព្រោះ​អ្នកត្រូវការ​ផ្តោត​តែ​លើ​របៀប​បញ្ចេញ​សំឡេង​ឱ្យ​អស្ចារ្យ​តែប៉ុណ្ណោះ ដូច្នេះ​សូមកុំ​បារម្ភ​អំពី​សំណង់​ប្រយោគ ឬ​វេយ្យាករណ៍​ឱ្យសោះ​។​៥. រៀន​ពាក្យថ្មីៗ​រៀងរាល់ថ្ងៃ​​​ជ្រើសរើស​ពាក្យ​ដែល​យល់ថា​ល្អ ហើយ​យក​វា​មក​អនុវត្ត​ក្នុង​ប្រយោគ​ខុសៗ​គ្នា​ឱ្យបាន​ច្រើន​។ ប្រើពាក្យ​នេះ​រហូត​ទាល់តែ​ចេះ​ស្ទាត់ សឹម​បន្ត​ស្វែងរក​ពាក្យថ្មី​បន្ទាប់​ទៀត​។​​៦. មើល​ភាពយន្ត​ជា​ភាសា​អង់គ្លេស​​​សូម​ទស្សនា​ភាពយន្ត​ជា​ភាសា​អង់គ្លេស និង​យកចិត្តទុកដាក់​លើ​ពាក្យថ្មីៗ និង​ការប្រកប​។ ធ្វើ​ត្រាប់​តាម​តួអង្គ​ក្នុង​រឿង រួច​និយាយ​តាម​នឹង​ពិតជា​ធ្វើឱ្យ​អ្នក​រីករាយ​នឹង​ការរៀន​អង់គ្លេស​ជាក់​ជាពុំខាន​។​​៧. បង្កើត​មិត្ត​​​បង្កើត​មិត្ត​ជាមួយ​មនុស្ស​ដែល​ចេះ​និយាយ​ភាសា​អង់គ្លេស ឬ​អ្នក​ដែល​កំពុង​រៀន​និយាយ​ភាសា​អង់គ្លេស​។ និយាយ​ពីអ្វី​ដែល​អ្នក​បាន​រៀន និង​ផ្លាស់ប្តូរ​គំនិត​គ្នា​ទៅវិញទៅមក​។​​៨. ធ្វើ​សកម្មភាព​ដែល​ចាប់អារម្មណ៍​ជា​ភាសា​អង់គ្លេស​រៀន​ធ្វើ​ម្ហូប​ជា​ភាសា​អង់គ្លេស ឬ​ចូលរួម​ក្លឹប​អាន​សៀវភៅ​អង់គ្លេស (​បើ​អត់​មាន​អ្នក​អាច​កេណ្ឌ​គ្នីគ្នា​បង្កើត​វា​ឡើង​ក៏បាន​)! ត្រូវ​ប្រាកដថា​រាល់​សកម្មភាព​ដែល​ធ្វើ​គឺ​ត្រូវ​និយាយ​ជា​ភាសា​អង់គ្លេស​ទាំងអស់​។ ការនិយាយ​អង់គ្លេស​អំពី​រឿងរ៉ាវ​នានា​ដែល​អ្នក​ចូល​ចិត្តនឹង​ធ្វើឱ្យ​ការនិយាយ​កាន់តែ​ឆាប់​ស្ទាត់ជំនាញ​។​​៩. តស៊ូ​មតិ​​​ត្រូវ​តស៊ូ​មតិ​គ្រប់​ប្រធានបទ​ដែល​អារម្មណ៍​ជាមួយ​មិត្តភក្តិ ជា​ភាសា​អង់គ្លេស​។ ព្យាយាម​ប្រើពាក្យ​ដែល​ចេះ​ទាំង​អំបាលម៉ាន​តាម​លទ្ធភាព​ដែលមាន ដើម្បី​លើកឡើង​ពី​ចំណុច​ដែល​ខ្លួន​អ្នក​កំពុង​តស៊ូ​មតិ ដូច្នេះ​ទើប​អ្នក​អាច​ការពារ​ប្រធានបទ​របស់​អ្នក​ដោយមាន​ប្រសិទ្ធភាព​។​១០. ប្រើ​វចនានុក្រម​អន​ឡាញ​ឬ​អេ​ឡិច​ត្រូ​និ​ច​​វចនានុក្រម​អន​ឡាញ​ភាគច្រើន​មាន​ឧទាហរណ៍​ជា​សំឡេង ដូច្នេះ​អ្នកនឹង​អាច​ឆែក​មើល​ការប្រកប​។ ក្រៅពីនេះ​ក៏មាន​កម្មវិធី​វចនានុក្រម​អស្ចារ្យ​ជាច្រើន​នៅលើ​ទូរស័ព្ទ​ផងដែរ​។ អ្នក​អាច​រកបាន​គ្រប់​ប្រភេទ​វចនានុក្រម​ទាំងអស់​ដែល​អ្នកត្រូវការ​។ តែ​ត្រូវ​ធ្វើឱ្យ​ប្រាកដថា អ្នក​នឹងមិន​ពឹងផ្អែក​ខ្លាំង​ទៅលើ​ឧបករណ៍​ទាំងនេះ​ទេ​៕

ម៉ែអាអស្ចារ្យ ! Justin Bieber និងត្រូវសម្តែងរួមគ្នាជាមួយ Piko Taro

ថ្ងៃទី ០៨ ខែ កុម្ភះ ឆ្នាំ ២០១៧ ម៉ោង ១០:៤៤

លើកនេះពិតជាអស្ចារ្យហើយដែលកំពូលតារាចម្រៀងលំដាប់ពិភពលោកពីររូបគឺ Justin Bieber និង Piko Taro ម្ចាស់បទ PPAP និងសម្តែងរួមគ្នា ។ កាលមុនគេឃើញ Justin Bieber បាន Share បទ PPAP ក្នុងគណនី Twitter ផ្ទាល់ខ្លួនរបស់គាត់ពីព្រោះតែ Justin Bieber ស្រលាញ់បទណឹងហើយក៍ធ្វើអោយលោក Piko Taro ល្បីកាន់តែខ្លាំង ។ ក្រុមហ៊ុនទូរគមនាគមន៍យក្សរបស់ប្រទេសជប៉ុន SoftBank និងយកតារាទាំងពីរនេះថត Spot អោយកក្រើកក្នុងពិភពលោកតែម្តង ខណះពេលដែលលោក Piko បានថត Spot រួចខ្លះមកហើយអោយក្រុមហ៊ុននេះ ហើយ Justin Bieber បានចុះហត្ថលេខាដើម្បីថតដែរ ។ មិនត្រឹមតែប៉ុណ្ណោះតារាលំដាប់ពិភពលោកទាំងពីរបានចូលរួមថតលើឆាកតែមួយរបស់ក្រុមហ៊ុននេះដដែលស្តីអំពីការបញ្ចុះតម្លៃសម្រាប់សិស្សសាលាលើគម្រោងទូរស័ព្ទរបស់ SoftBank ដោយលោក Piko ធ្វើជាគ្រូ ហើយ Justin Bieber ធ្វើជាសិស្ស ។ Spot នេះគេមិនទាន់ដឹងថាតើនិងត្រូវ Air នៅពេលណាអោយច្បាស់ទេ ៕

យក់ ថិតរដ្ឋា​ ក្រោយលាឈប់ពីហង្សមាស ប្រកាសធ្វើបទ Original Songនឹងនិពន្ធថ្មីដោយខ្លួនឯង

ថ្ងៃទី ០៨ ខែ កុម្ភះ ឆ្នាំ ២០១៧ ម៉ោង ១០:០១

កាលពីម្សិលមិញនេះដែរ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ អ្នកនាង យក់ ថិតរដ្ឋា ដែលបានបង្ហាញពីលិខិតសុំលាឈប់របស់អ្នកនាង ពីផលិតកម្មហង្សាមាស និងរស្មីហង្សមាស ដែលធ្វើឲ្យទាំងមហាជនទាំងអ្នកគាំទ្រ និងអ្នកសិល្បៈដូចគ្នា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលបង្ហាញពីអារម្មណ៍របស់អ្នកនាង ក្រោយពេលចាកចេញពីហង្សមាស នឹង​ត្រៀម​ធ្វើ​បទ​ស្នាដៃ​និពន្ធថ្មី​ដោយ​ខ្លួន​ឯង​ផ្ទាល់ទៀតផង។គួរបញ្ជាក់ផងដែរថា នៅក្នុងសារដែលអ្នកនាងបានបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់អ្នកនាង គឺបានសរសេរថា៖ “ចាស ! ជំរាបសួរដល់បងប្អូនដែលបានគាំទ្រនាងខ្ញុំទាំងអស់អោយបានជ្រាបថា នាងខ្ញុំ យក់ ថិតរដ្ឋា នាងខ្ញុំបានចាកចេញពីផលិតកម្មរស្មីហង្សមាសហើយ ! នឹងក៏លែងជាអ្នកចំរៀងប្រចាំផលិតកម្ម រស្មីហង្សមាសទៀតដែរ !ប៉ុន្តែទទឹមនឹងនេះផងដែរ នាងខ្ញុំក៏សូមអរគុណនឹង សូមជំរាបលាដល់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់នៃផលិតកម្មរស្មីហង្សមាសសំរាប់រយះពេលជិតប្រាំឆ្នាំ កន្លងទៅនេះ ទាំងកំលាំងកាយនឹង កំលាំងចិត្តរបស់ ពួកគាត់នឹងបានផ្តល់ឱកាសនឹងផ្តល់កិត្តិយសសំរាប់នាងខ្ញុំកន្លងមក ! ហើយសូមជូនពរដល់ថ្នាក់ដឹកនាំនឹងក្រុមការងារទាំងអស់ប្រចាំក្រុមហ៊ុនហង្សមាសទាំងអស់ជួបតែសេចក្តី សុខសប្បាយ គ្រប់ៗគ្នា  ! ពិតជាមិនចង់បែកទេ! តែ……. ! ព្រោះខ្ញុំស្រលាញ់នឹងចូលចិត្តក្រុមការងារនឹងថ្នាក់ដឹងនាំគ្រប់រូបប្រចាំផលិតកម្មរស្មីហង្សមាសទាំងអស់គ្នាពិតមែន ! នឹងជាចុងក្រោយក៏សូមអរគុណដល់បងប្អូនទាំងអស់ដែលបានគាំទ្រនឹងផ្តល់កំលាំងចិត្តចំពោះនាងខ្ញុំរហូតមកសូមជូនពរអោយបងប្អូនទាំងអស់មានសុខភាពល្អសុខសប្បាយនឹងមានសេចក្តីសុខគ្រប់ក្រុមគ្រួសារហើយសង្ឃឹមថាបងប្អូនទាំងអស់ជួបគ្នាជាមួយនាងខ្ញុំបន្តទៀតនៅ បទ Original Song ជាច្រើននឹងបទដែលនាងខ្ញុំនឹងនិពន្ធដោយខ្លួននាងខ្ញុំផ្ទាល់តែម្តងអរគុណចាស ពីនាងខ្ញុំ យក់ ថិតរដ្ឋា ស្រលាញ់អ្នកទាំងអស់គ្នា” ៕

បវរកញ្ញា Miss Universe ស្រលាញ់ភេទដូចគ្នា?

ថ្ងៃទី ០៨ ខែ កុម្ភះ ឆ្នាំ ២០១៧ ម៉ោង ០៩:០៣

បវរកញ្ញាមកពីប្រទេសបារាំងជាម្ចាស់គ្រងម្កុដមួយ នៅក្នុងកម្មវិធីការប្រកួតបវរកញ្ញា Miss Universe ២០១៦ ទើបតែបញ្ចប់នោះដែលធ្វើអោយគេគ្រប់គ្នាចាប់ផ្ដើមស៊ើបអំពីជីវប្រវត្តិនិងរឿងផ្សេងៗដែលទាក់ទងនឹងនាង ។ អ្នកគាំទ្របានចាប់ផ្ដើមមើលពីគណនី Instagram របស់នាង ហើយពួកគេបានរកឃើញរូបថតដែលបង្ហាញថានាងសម្ព័ន្ធភាពយ៉ាងខ្លាំងខុសពីធម្មតាជាមួយនឹងបវរកញ្ញាបារាំង Camille Cerf ។ អ្នកគាំទ្ររបស់បវរកញ្ញា Iris Mittenaire បានបង្ហើរពាក្យពីទំនាក់ទំនងស្នេហ៍ជាមួយមនុស្សស្រីដូចគ្នាដោយរូបថតទាំងនោះសុទ្ធតែបង្ហាញថាពួកគេទាំងពីរពិតជាមានទំនក់ទំនងនិងគ្នាដូចជា ក្រង់សក់ជាប់គ្នា និងរូបថតកាន់ដៃគ្នាផងដែរ ។

លោក ម៉ា សេរី បានទទួលមរណភាព នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈនេះ

ថ្ងៃទី ០៨ ខែ កុម្ភះ ឆ្នាំ ២០១៧ ម៉ោង ០៨:៣១

លោក ម៉ា សេរី បានទទួលមរណភាពហើយ នៅវេលាម៉ោង៥៖៥៤នាទីព្រឹកថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០១៧នេះ នៅមន្ទីរពេទ្យរុស្ស៊ី នេះបើតាមលោក ហ៊ុយ វណ្ណៈ ថ្លែងប្រាប់ឲ្យដឹងយ៉ាងដូច្នេះ។ លោក ហ៊ុយ វណ្ណៈ បានឲ្យដឹងថា ក្រោយពីសម្រាកពេទ្យមួយរយ: គាត់នឹកផ្ទះសុំពេទ្យទៅសម្រាកនៅផ្ទះបាន២ថ្ងៃ។ ពេទ្យអនុញ្ញាតហើយពេទ្យបានទៅ ជួយតាមថែដល់ផ្ទះ។ ពីរថ្ងៃមុននេះស្ថានភាពចុះដុនដាប គ្រួសារក៏បញ្ជូនមកពេទ្យវិញ។ កូនគាត់ប្រាប់ថា ពេលនោះគាត់មិនចង់មកពេទ្យវិញទេ តែកូនទាំងអស់គ្នា និងប្រពន្ធគាត់សុំគាត់មកឱ្យសម្រាកនៅពេទ្យ។ ឥឡូវនេះសពតម្កល់នៅផ្ទះគាត់ម្តុំអូបែកក្អម ជិតកាកបាទក្រហមកម្ពុជា៕

នៅចាំរឿង Tomb Raider របស់ Angelina Jolie អត់ ឥឡូវនេះគេកំពុងថតវគ្គថ្មីហើយ

ថ្ងៃទី ០៧ ខែ កុម្ភះ ឆ្នាំ ២០១៧ ម៉ោង ២១:១១

រឿង Tomb Raider វគ្គថ្មីនេះនិងត្រូវថតនៅប្រទេសអាហ្រិកខាងត្បូងវិញ ហើយ Alicia Vikander គឺជាតួឯកស្រី ។ Vikander ត្រូវបានជំរុញដោយឪពុកដើម្បីបញ្ចេញសមត្ថភាព ស្របពេលដែល Roar Uthaug ជាអ្នកដឹកនាំរឿង ហើយគាត់ក៍ជាអ្នកសរសេរ Script អោយរឿង Transformers: The Last Knight ផងដែរ ។ យើងចាំបានថា Tomb Raider ចេញដំបូងបំផុតនៅឆ្នាំ 1996 ហើយបានក្លាយជាវីឌីអូ Game ជោគជ័យបំផុត ស្របពេលដែលឆ្នាំ 2001 Lara Croft: Tomb Raider តួឯកស្រីគឺ Angelina Jolie ថតនៅប្រាសាទអង្គវត្តហើយរកចំណូលបានដល់ $432 million ពេលនោះហើយធ្វើអោយពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់ក្នុងភាពយន្ត Hollywood ។ រឿង Tomb Raider និងត្រូវចែកចាយដោយក្រុមហ៊ុន Warner Bros និង MGM ហើយផលិតជាខ្នាត GK ។ ភាពយន្តនេះនិងត្រូវចាក់បញ្ចាំងនៅថ្ងៃទី 16 ខែ មីនា ឆ្នាំ 2018 ៕

New Revolution បទថ្មីរបស់ Birdthongchai ទើបតែចេញមុននេះ

ថ្ងៃទី ០៧ ខែ កុម្ភះ ឆ្នាំ ២០១៧ ម៉ោង ១៨:១៩

តារាចម្រៀងប្រុសចាស់វស្សារបស់ប្រទេសថៃ Thongchai McIntyre ហៅ Bird មុននេះបន្តិចទើបតែបញ្ចេញបទ​ Pak Trong Nee (พักตรงนี้) New Revolution របស់ខ្លួននៅក្នុងឆ្នាំថ្មី ហើយពេលនេះគាត់មានអាយុ 58 ឆ្នាំហើយ ។ នៅក្នុងបទនេះគេសង្កេតឃើញមានទេសភាពស្រស់បំព្រងពណ៌បៃតង ដងទន្លេ ពិសេសគឺការហាត់ប្រាណយឺតៗសម្រាប់មនុស្សចាស់ ។ ចង់ដឹងថាចម្រៀងនេះពិរោះយ៉ាងម៉េចសូមទស្សនាទាំងអស់គ្នា ៖

Shingdong ត្រឡប់មកវិញ ហើយជម្រះពាក្យចចាមរាម

ថ្ងៃទី ០៧ ខែ កុម្ភះ ឆ្នាំ ២០១៧ ម៉ោង ១៦:១៧

ថ្មីៗនេះ Shindong សមាជិកក្រុម Super Junior ដែលថ្លោសជាងគេបានចូលរួមកម្មវិធីវិទ្យុរបស់ DJ Park So Hyun ហើយគាត់បានបកស្រាយពីរឿងចចាមរាមនៃមង្គលការរបស់គាត់ ។ ដើម្បីជម្រះមន្ទិលសង្ស័យគាត់បាននិយាយថា “មានមនុស្សជាច្រើនបានគិតថាខ្ញុំនិងរៀបការហើយ ប្រសិនបើពួកគាត់នៅចង់ចាំខ្ញុំមែន នោះវាមិនអាក្រក់ពេកទេ ប៉ុន្តែខ្ញុំពិតជាសប្បាយចិត្តទៅវិញនៅពេលពួកគាត់ដឹងការពិត យ៉ាងណាខ្ញុំគួរតែរៀបការ” ។Leeteukការត្រឡប់មកវិញរបស់ Shindong គឺបានបង្ហាញអោយឃើញពីគម្រោងថ្មីៗដែលក្រុមចម្រៀងប្រុសនេះត្រឡប់មកវីញ ហើយ Leeteuk និងចូលរួមផងដែរ ។ គាត់ក៍បន្ថែមទៀតថា “ខ្ញុំបានជួបជាមួយសមាជិកទាំងអស់ដែលខ្ញុំបានឃ្លាតឆ្ងាយ  ពួកយើងនិងចេញ Album ថ្មីផងដែរ ពួកយើងបានជួបអ្នកគ្រប់គ្រង ហើយនិយាយពីយុទ្ធសាស្រ្តដែលពួកយើងឈានទៅរកភាពជោគជ័យ បើទោះបីយើងត្រូវបាត់ Eunhyuk និង Donghae” ៕

មើលវីឌីអូនេះហើយ នៅក្រៅដឹងតែចង់វៃ Justin Bieber ម្មង

ថ្ងៃទី ០៧ ខែ កុម្ភះ ឆ្នាំ ២០១៧ ម៉ោង ១៥:៣៨

តារាចម្រៀងកាណាដា Justin Bieber ជាតារាចម្រៀងលេចធ្លោខ្លាំងក្នុងវិស័យចម្រៀងអាមេរិក មិនថាទេពកោសល្យ ច្រៀង រាំ លេងឧបករណ៍តន្ត្រីផ្សេងៗគ្រប់បែបយ៉ាង។តារាវ័យ២២ឆ្នាំរូបនេះ ក៏ធ្លាប់មានពត៌មានដែលទាក់ទងជាមួយនិងជម្លោះពាក្យសម្ដីជាមួយអ្នកគាំទ្រផងដែរ។ សូមទស្សនាវីដេអូខាងក្រោមនេះ៖និយាយរួមទៅ Justin Bieber គាត់គឺជាតារាចម្រៀងដែលមានភាពលេចធ្លោគ្រប់រឿង គ្រប់យ៉ាង...។