trollkhmer news

កម្សាន្ត

ទស្សនារូបភាពស្អាតៗ នៅលើទឹកដីកោះម៉ាឌីវ របស់ Kimberly និងគូស្នេហ៍លោក Mark Prin !

ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៧ ម៉ោង ១១:០៦

តារាថៃ៖ កាលពីប៉ុន្មានថ្ងៃនេះ គូស្នេហ៍តារា នាងKimberly និង លោកMark Prin ដែលមានប្រជាប្រិយភាពបំផុត នៅក្នុងប្រទេសថៃ ក៏បានដើរកម្សាន្ត ទៅលេងកោះម៉ាឌីវ (Maldive) ដើម្បីថតទស្សនាវដ្តីរូបគូរ។ ប៉ុន្តែលើកនេះ គឺខុសពីរាល់ដង ពួកគេមិនត្រឹមតែទៅលេងប៉ុណ្ណោះទេ គឺពួកគេ ទៅបំពេញការងារ ថតរូបគូបែប Fashion ក្នុងរដូវក្តៅនេះផងដែរ។លោក Mark Prin ដែលតួឯកប្រុសក្នុងរឿងភាគ រលកជីវិត និង នាង Kimberly តួឯកស្រីក្នុងរឿង ហង្សបាក់ស្លាបជំនាន់ទី៣ ដែលអ្នកទាំងពីរបានចាប់ដៃគូជាមួយនិងគ្នា ដោយបានថតរូបសំរាប់ទស្សនាវដ្តីបែប Sexy លក្ខណៈគូ បង្ហាញជាឈុតនារដូវក្តៅនេះ។ ងាកមកមើល នាងKimberly វិញ បានលេងខ្លួន មួយអស់ដៃ ដោយស្លៀកនូវឈុតស៊ិចស៊ី ធ្វើឲ្យកាន់តែទាក់ទាញ ចំពោះអ្នកគាំទ្រវិញបានឃើញហើយ ប្រាកដជាភ្លឹកមើលសម្រស់ និងរូបរាងរបស់នាងមិនតិចទេ សម្រាប់ការថតរូបនៅសមុទ្របែបធម្មជាតិ ដែលអាចនិយាយបានថា concept ក៏អាចជា Sexy ដែរ៕

ពិតជាផ្អែមល្ហែមមែនទែន ស្រីលាភ នាំស្វាមី ទៅលំហែកាយ ដល់Switzerland !

ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៧ ម៉ោង ០៩:៤២

តារាខ្មែរ៖ តារាសម្តែង និងជាតារាម៉ូដែល រ៉ូ ចាន់ដារ៉ា ហៅស្រីលាភ ក្រោយពីពេលពិធីរៀបការបានចប់សប់គ្រប់អស់ហើយ នាង និងស្វាមីក៏បានដឹកដៃគ្នា ទៅលេងឯSwitzerland សម្រាប់ដំណើរកម្សាន្ត យ៉ាងមានសេចក្ដីសុខ ចំពោះគូស្វាមីភរិយាថ្មីមួយគូនេះ។ សង្កេតឃើញថា ជីវិតគ្រួសាររបស់នាង ពិតជាមានសុភមង្គល ដែលបានស្វាមី មើលថែ និងស្រលាញ់នាងខ្លាំង។ ដំណើរកម្សាន្តលើកនេះ គឺតារាសម្តែងដ៏ស្រស់សោភា ស្រីលាភ ដើរជាលក្ខណៈឯកជន​ ជាមួយនឹងស្វាមីតែប៉ុណ្ណោះ ដោយមិនឃើញគ្រួសារ បងប្អូន ទៅជុំគ្នា ដូចសព្វរាល់ដងនោះទេ។ ហើយតារាស្រីរូបនេះ ក៏បានបង្ហោះរូបថតមួយចំនួន នៅក្នុងបណ្តាញសង្គមផ្ទាល់របស់ខ្លួន ដើម្បីបង្ហាញពីសេចក្តីសុខ និងភាពសប្បាយរីករាយ នៅក្នុងជីវិតគ្រួសាររបស់នាង ទើបតែរៀបការថ្មីថ្មោងបែបនេះដែរ ៕

ភរិយាលោក រិន សាវ៉េតបានទទួលមរណភាពហើយ

ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៧ ម៉ោង ១៨:៣៣

បើយោងតាមគណនេយ្យ Facebook របស់អ្នកនាង ទូច ស្រីលក្ខណ៍ បានអះអាងថា អ្នកស្រី គង់ សាវី អាយុ 37 ឆ្នាំត្រូវជាភរិយារបស់លោក រិន សវ៉េត បានទទួលមរណភាពបាត់ទៅហើយ ក្រោយមិនអាចទ្រាំទ្រោជាមួយជំងឺរាំរៃមួយនេះ ។ ភរិយាលោក រិន សាវ៉េតបានស្លាប់នៅម៉ោងប្រមាណជា 3 រសៀលនាថ្ងៃនេះ ហើយក្រុមគ្រួសារបានយកសាកសពទៅស្រុកកំណើតគាត់នៅស្រុកត្រាំកក់ ខេត្តតាកែវ ៕

អ្នកនាង ស្វែង សុជាតាត្រូវស្វាមីក្មេងវាយធ្វើបាបយ៉ាងដំណំ

ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៧ ម៉ោង ១៣:២១

អ្នកនាង ស្វែង សុជាតា ត្រូវប្តីក្មេងធ្លាប់ប្រើអំពើហិង្សាជាច្រើនលើកមកហើយ តែឥឡូវនេះទើបបែកធ្លាយចុងក្រោយនៃការរងអំពើហិង្សាយ៉ាងធ្ងន់ធ្ងររហូតធ្វើអោយអ្នកនាងសម្រាកនៅលើគ្រែព្យាបាលពេទ្យដែលធ្វើអោយមហាជនខ្លោចចិត្តយ៉ាងខ្លាំង និង សូមអោយសមត្ថកិច្ចចាត់ការលើប្តីក្មេងរបស់អ្នកនាងដែលគេប្រាប់ថាមានងារជាគ្រូខ្មែរផង ។ បើពិនិត្យតាមរូបភាពអ្នកនាង ស្វែង សុជាតា ទទួលរងការវាយដំពីប្តីរបស់អ្នកនាងសព្វថ្ងៃ អ្នកនាងមានសភាពគួរអោយអាណិតដូចជា ខៀវភ្នែក បែកថ្គាម …។ ជាងនេះទៅទៀតនោះប្តីគំរូកមួយនេះ ចង់ប៉ុនប៉ងសម្លាប់ ដោយយកកាំបិតមកអាករកូនស្រី តែត្រូវបានអ្នកជិតខាងមកជួយទាន់ កុំអីមិនដឹងជាយ៉ាងណាទេ ហើយប្តីនេះមានមហិច្ចតាចង់គ្រប់គ្រងលើផ្ទះសម្បែងរបស់អ្នកនាង ស្វែង សុជាតាផ្ទាល់ថែមទៀតផង ។ ទោះជាយ៉ាងណាក៍ដោយអ្នកនាង ស្វែង សុជាតាបានប្តឹងប៉ូលិសរួចហើយ ដើម្បីសុំអោយប៉ូលិសតាមចាប់ស្វាមីដ៏អាក្រក់មួយនេះ ព្រោះគេកាន់តែសាហាវជាងមុន ហើយអ្នកនាងខ្លាចគេមករកអ្នកនាងសាជាថ្មី ហើយសម្លាប់តែម្តង ។ ទាំងអ្នករួមការងារសិល្បះ និង មហាជនដែលស្គាល់អ្នកនាងបានអោយយោបល់ថាអ្នកនាងគួរតែលះលែងអោយដាច់ស្រេច រួចចែកទ្រព្យសម្បត្តិកុំអោយបង្កបញ្ហាដល់អ្នកនាងដូចសព្វថ្ងៃអញ្ចឹងទៀត ហើយមិនបាច់ស្តាយស្រណោះអ្វីឡើយ ៕

Vin Diesel ថាខ្លួនវាយឈ្នះThe Rock ប្រសិនបើវាយគ្នាមែនទែននៅក្រៅឆាក

ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៧ ម៉ោង ១០:៥១

ប្រសិនបើមានការវាយគ្នារវាងVin Diesel និង The Rock នោះ Vinបានទទូចថាគាត់នឹងវាយ The Rock រហូតដល់ត្រឡប់ទៅស្ថាប័នWWEវិញ ដោយVinនិយាយនេះយ៉ាងមុតមាំ។កាលកន្លងទៅអ្នកប្រកួតជើងខ្លាំងរបស់UFCដែលមានឈ្មោះថាTyrone Woodley ក៏ធ្លាប់បាននិយាយថា គាត់ត្រូវបានប្រឈមមុខគ្នាជាមួយនឹងVin នៅក្នុងការចាក់បញ្ចាំងរឿង"Guardians of the Galaxy Vol. 2" ដោយTyrone ធ្លាប់ជ្រើសយកThe Rockថានឹងឈ្នះក្នុងការប្រកួតជាមួយVin។Woodley បានពន្យល់សាច់រឿងទាំងមូលនៅលើកម្មវិធី "TMZ  Sport" ថាVin បានទៅរកគាត់ និងបានពន្យល់ពីមូលហេតុដែលគាត់នឹងឈ្នះThe Rockក្នុងការប្រកួតនោះ។យើងក៏ធ្លាប់បានដឹងពីបទពិសោធរបស់Vin កាលពីមុនដែរ ដោយគាត់ធ្លាប់ជាអ្នកការពារនៅក្នុងក្លិប ដូច្នេះគាត់ក៏ជាមនុស្សខ្លាំងម្នាក់ដែរ។ទោះបីជាមានប្រភពជាច្រើនបានលើកឡើងថាតារាទាំង២នាក់បានសម្របសម្រួលនឹងត្រូវជាមួយគ្នាវិញក៏ដោយ ក៏ភាពតានតឹងនៅតែបន្តមានរហូតដែរ។

Nikki Bella នាំ​អនាគតស្វាមី John Cena ស្រាត​មុខ​កាមេរ៉ា បន្ទាប់ពីបានសន្យារឿង​មួយ(មានវីដេអូ)

ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៧ ម៉ោង ១០:៥៤

កាល​ពី​ពេល​ថ្មី​ៗនេះគូស្នេហ៍មួយគូ​ ដែល​ទើប​ភ្ជាប់​ពាក្យ​និងគ្នារួចមកហើយកាលពីពេលកន្លងទៅនោះ គឺអតីត​តារា​ម៉ូដែល​ បច្ចុប្បន្ន​ជា​អ្នក​កីឡាកាស Nikki Bella និង​គូ​ដណ្ដឹង John Cena បាន​រក្សា​ពាក្យ​សម្ដីពិត​ថាអ្នកទាំងពីរ និងស្រាត​នៅមុខ​កាមេរ៉ា បន្ទាប់​ពី​សន្យា​ជាមួយ​អ្នក​គាំទ្រ​ចំពោះ​ការ subscribe លើ​វិបសាយ Youtube របស់ Bella ។ហើយឥឡូវនេះដែរ ពួកគេទាំងពីរនាក់ក៏បានធ្វើតាមការសន្យារបស់គេ ចំពោះអ្នក​គាំទ្រ​ថា ពួក​គេ​នឹង​ដោះ​សំលៀកបំពាក់​ចេញ​ទាំង​អស់​ ពេល​ដែល​ Channel Youtube របស់ Bella ឈ្មោះ​ថា Bella Twins កើន​អ្នក subscribe ដល់​​ 500,000 Subscriber ៕ទស្សនាវីដេអូខាងក្រោមនេះ៖

ក្រសួងវប្បធម៌កោះហៅតារាសម្តែង ដេនី ក្វាន់ រឿងបញ្ចេញភាពសិចស៊ី

ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៧ ម៉ោង ០៩:៤១

រាជធានីភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងបើកកិច្ចប្រជុំនៅថ្ងៃទី២៥ មេសា ឆ្នាំ២០១៧ ខាងមុខនេះ ដើម្បីពិនិត្យទៅលើបញ្ហាផ្លូវច្បាប់ ក្នុងចំណាត់ការដាក់ពិន័យទៅលើតារាសម្តែងកញ្ញា ដេនីក្វាន់ ដែលចូលចិត្តបញ្ចេញភាពសិចស៊ីលេចលើលេចក្រោម។នៅក្នុងលិខិតអញ្ជើញរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា លេខាធិការក្រុមប្រឹក្សាពិន័យ សូមអញ្ជើញអស់លោក ដែលជាក្រុមប្រឹក្សាពិន័យទាំងអស់ ចូលរួមក្នុងកិច្ចប្រជុំនៅថ្ងៃទី២៥ មេសា នៅទីស្តីការក្រសួង ។ កិច្ចប្រជុំនេះ ផ្តោតទៅលើការពិនិត្យទៅលើព្យសនកម្មនៃបទល្មើសដែលបង្កដោយកញ្ញាដេនីក្វាន់។ ពិនិត្យអនុម័តដាក់ពិន័យ កញ្ញា ដេនីក្វាន់ ក្នុងកម្រិតណាមួយឱ្យស្របទៅតាមស្ថាននៃបទល្មើសដែលគេបានប្រព្រឹត្ត។ពិនិត្យសម្រេចទៅលើទម្រង់លិខិតក្នុងការដាក់ពិន័យ។ ប្រមើមើល និងទាញការសន្និដ្ឋានពីលទ្ធផលជាវិជ្ជមាន និងអវិជ្ជមានបន្ទាប់ពីចេញលិខិតដាក់ពិន័យ។ ពិភាក្សាស្វែងរកបណ្តាយន្តការបន្ថែម ដើម្បីធានាដល់ប្រសិទ្ធភាពក្នុងការដាក់ពិន័យ និងបញ្ហាផ្សេងៗ៕                        

ប្រទេស​អ៉ីស្លង់​ (ICELAND) និង ស៊ុយអែតជាប់​ជា​ប្រទេស​​ដែល​មាន​បិរស្ថាន​ស្អាត​ជាង​គេ​បំផុត​លើ​លោក

ថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០១៧ ម៉ោង ១៦:១៧

អ៉ីស្លង់ ជា​ប្រទេស​ដែលជាប់ចំណាត់ថ្នាក់លេខ ១ នៅលើពិភពលោកខាង​បរិស្ថាន​ស្អាត​បំផុត​ដាច់​គេ​លើ​ពិភពលោក ហើយ​ប្រទេស​នេះ ទទួល​បាន​ពិន្ទុ​ដល់​ទៅ ៩៣.៥ ពី​តារាង​សន្ទស្សន៍​នៃការ​អនុវត្ត​ផ្នែក​បរិស្ថាន EPI (Environmental Performance Index) ស្របពេលប្រទេស​នេះ មាន​ការ​បំពុល​បរិស្ថាន​តិច​តួច​បំផុត ។ដោយឡែក ស៊ុយ​អែតវិញ ក៏ជា​ប្រទេស​ដែល​ជាប់ចំណាត់ថ្នាក់ទី ២ បន្ទាប់ពីប្រទេសអ៉ីស្លង់ ដោយមាន​អត្រា​ប្រជាជន​ជាង ៩.១ លាន​នាក់ ហើយទទួលបាន​ភាព​ល្បីល្បាញ​ខាង​ការបង្កើត និង ​កែច្នៃ​ធម្មជាតិ​បៃតង​ប្រកប​ពោរពេញទៅដោយភាព​ស្រស់​ស្អាត ហើយមិន​ប៉ះពាល់​ដល់​បរិស្ថាន ។ ហេតុ​ដូច្នេះ​ហើយ​បាន​ធ្វើ​ឲ្យ​ប្រទេស​ស៊ុយ​អែត ឈរ​នៅ​លំដាប់​លេខ២ ក្នុង​បញ្ជី​ប្រទេស​ស្អាត​ជាង​គេ​ទាំង​១០ នៅ​លើ​ពិភពលោក។ ក្រៅ​ពី​ប្រទេស​ទាំង​២ខាង​លើ​នេះ នៅ​មាន​ដូចជា ប្រទេស​ស្វីស និង​ប្រទេស​ន័រេស ជាដើម ៕

ក្រឡែកមកមើលរូបភាពក្រៅឆាករបស់តារាសម្តែងនៅក្នុង រឿងសាមកុក តើមុខមាត់ពិត ស្អាតយ៉ាងណាដែរ?

ថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០១៧ ម៉ោង ១៤:០៣

ប្រិយមិត្តទាំងអស់គ្នាប្រាកដជាបានតាមដានហើយ តើមែនទេ? នៅក្នុងខ្សែភាពយន្ត រឿងនគរបី ឬសាមកុក ដែលជាភាពយន្តដ៏ល្បីភាគបុរាណចិនបែបប្រវត្តសាស្ត្រដ៏ល្បីល្បាញមួយរបស់ប្រទេសចិន ដែលដកស្រង់ចេញពីសៀវភៅរឿងប្រវត្តសាស្ត្រដ៏ល្បីរបស់ចិន សាមកុក។ចំពោះខ្សែភាពយន្តនេះ ក៏បានឆ្លុះបញ្ជាំងនូវសាច់រឿងដែលបានបង្កប់នូវ កលល្បិច យុទ្ធសាស្រ្ត និងការអប់រំល្អៗ ដែលគេអាចយកទៅប្រើប្រាស់ក្នុងការប្រកួតប្រជែងក្នុងវិស័យជំនួញ រហូតដល់ទៅនយោបាយក្នុងសម័យកាយបច្ចុប្បន្នទៀតផង។ងាកមកមើល តារាសម្ដែងនៅក្នុងរឿងនេះវិញម្ដង ដែលសុទ្ធសឹងជាតារាប្រុសស្រីល្បីៗ ដែលបានចូលរួមសម្ដែងរួមគ្នា ម្យ៉ាងវិញទៀតគឺជាតារាដែលគ្រប់គ្នាបានស្គាល់រួចមកហើយ។ ប៉ុន្តែទោះជាយ៉ាងណាមិញចង់ដឹងថាសម្រស់នៅក្នុងខាងក្រៅឆាក របស់តារាគ្រប់រូបមានរូបសម្រស់ ស្រស់ស្អាតយ៉ាងណានោះ ទៅទស្សនារូបភាពនីមួយៗនៅខាងក្រោមនេះ៕ តោះ! ដើម្បីឲ្យកាន់តែជាក់ច្បាស់ ពីតួអង្គនីមួយៗ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖១.តារាសម្ដែង Chen Jianbin ៖ “ស្តេចត្រាញ់ ឆាវឆាវ/ឆាវ អាម៉ាន/ឆាវ ម៉ឹងទ័រ”២.តារាសម្ដែង Yu Hewei ៖ ” សុភាពបុរសចិត្តធម៌ (លីវប៉ី/លីវសៀនទ័រ)”៣.តារាសម្ដែង Zhang Bo ៖ “បុរសសង្ហារ ម្ចាស់នគរតុងអ៊ូ (ស៊ុន ឈាន/ចុងម៉ាវ)”៤.តារាសម្ដែង Lu Yi ៖ “មនុស្សទេព (ខុងមីង/ជូកឺលៀង/នាគដេក)”៥.តារាសម្ដែង Ruby Lin ៖ “ស្រីស្អាត (ស៊ុន សៀវម៉ី)/ត្រូវជាប្រពន្ធ (លីវប៉ី)”៦.តារាសម្ដែង Victor Huang ៖ មេទ័ពធំ នគរតុងអ៊ូ(ចូវអ៊ី)”៧.តារាសម្ដែង Nie Yuan ៖ “សុភាពបុរសចិត្តដែក មេទ័ពខ្លារបស់លីវប៉ី(ចាវ ជឺឡុង)”៨.តារាសម្ដែង Huo Qing ៖ “សុភាពបុរសនិយាយពាក្យពិត(លូស៊ូ/ជឺជីង)៩.តារាសម្ដែង Wang Jinxin ៖ “ទីប្រឹក្សារបស់ឆាវឆាវជាមនុស្សពូកែរៀបចំកលល្បិច បំបែកបំបាក់ យុទ្ធសាស្ត្រឈ្នះៗ(គួក ជា)”១០.តារាសម្ដែង Chen Hao ​​៖ ស្រីស្អាតផុតលេខ ទាវឆាន ប្រពន្ធរបស់លីពូ១១.តារាសម្ដែង Ni Dahong ៖ ស៊ឺម៉ាអ៊ី១២.តារាសម្ដែង Peter Ho ៖ មេទ័រ នគរហាន លីពូ (ម្ចាស់សេះទន្សាយក្រហម និងលំពែងមេឃា)១៣.តារាសម្ដែង Kang Kai ៖ “ប្អូនប្រុសទី២របស់លីវប៉ី(ចាង ហ្វី)”១៤.តារាសម្ដែង Yu Rongguang ៖ “ប្អូនប្រុសទី២របស់លីវប៉ី  ទុកគុណធម៌សំខាន់ជាងជីវិត(គួនអ៉ី)