trollkhmer news

កម្សាន្ត

លោក Nick Kunatip និងលោក Bad Nongbew និងមកសម្តែងនៅទីក្រុងភ្នំពេញនាល្ងាចនេះហើយ

ថ្ងៃទី ១៩ ខែ មិនា ឆ្នាំ ២០១៧ ម៉ោង ១៧:២៣

កម្មវិធីតែមួយគត់ដែលមិនធ្លាប់មាននៅកម្ពុជាពីមុនមកដែលប្លែកនិងអស្ចារ្យគឺកម្មវិធី ANCHOR BEACH CARNIVAL 2017 ដែលនឹងចាប់ផ្តើមពីម៉ោង ៥ ល្ងាច ដល់ម៉ោង ១២ យប់ នៅថ្ងៃសៅរ៍ និងអាទិត្យទី 18-19 មីនា ដែលនិងប្រព្រឹត្តទៅនៅទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ។ ហើយពីម៉ោង៥ល្ងាច ដល់ម៉ោង8យប់ នឹងមាន Carnival preferment ដែលជាការសម្តែងក្បាច់រាំដ៏អស្ចារ្យពីអ្នករាំដ៏សង្ហារនិងស្រស់ស្អាតចំនួន ២០ រូបជាមួយនឹងសម្លៀកបំពាក់និងការតុបតែងគួរឲ្យទាក់ទាញបែបអ្នកលំហែរតាមឆ្នេរខ្សាច់ ហើយក៏មានសម្តែងការព្រួសភ្លើង បង្វិល់កងភ្លើង។ ទន្ទឹមនឹងនោះ ភ្ញៀវទាំងអស់អាចចូលរួមលេងហ្គេមបាល់ទះ, បោះកូនបាល់ចូលធុងសាំង ដើម្បីទទួលបានរង្វាន់ពីស្រាបៀរ ANCHOR ។ បន្ទាប់មកលោកអ្នកក៏អាចចូលរួមទស្សនាដោយផ្ទាល់នូវការប្រគុំតន្ត្រីដែលរៀបចំដោយក្រុមហ៊ុនស្រាបៀរ ANCHOR ដែលវត្តមានតារាល្បីៗដូចជា លោក ឆាយ វីរៈយុទ្ធ, លោក ខាន់ ជេមស៍, អ្នកនាង ពេជ្រ សោភា, លោក ហ្សូណូ, លោក Step, លោក ជីដេវីដ លោក នីកូ លោក វង្ស ដារ៉ារតនា កញ្ញា ឈិន ម៉ានិច្ច និង លោក ឃី សុឃុន ហើយអ្វីដែលកាន់តែអស្ចារ្យ លោកអ្នកនឹងបានជួបជាមួយនឹងតារាចម្រៀងមកពីព្រះរាជាណាចក្រថៃ គឺលោក Nick Kunatip និងលោក Bad Nongbew ។ ដោយឡែកលោកអ្នកនឹងទទួលបានបទពិសោធន៍ថ្មីបំផុតជាមួយ ANCHOR BEACH CARNIVAL 2017 និងការពិសាស្រាបៀរនៅលើឆ្នេរខ្សាច់ដែលមិនធ្លាប់មានពីមុននៅភ្នំពេញ ព្រោះមានការដាក់តាំងលក់ស្រាបៀរ ANCHOR ជាមួយតម្លៃសមរម្យ ហើយរាល់ការទិញ៦ដប ឬ ៦កំប៉ុង លោកអ្នកនឹងទទួលសន្លឹកឆ្នោត១សន្លឹកដើម្បីដូរយករង្វាន់ មួក, ឬ អាវយឺត, វ៉ែនតា, កន្សែងបង់ក, ស្បែកជើង ៕

Maria Ozawa ឥឡូវខុសពីមុន

ថ្ងៃទី ១៩ ខែ មិនា ឆ្នាំ ២០១៧ ម៉ោង ១៦:២៧

បច្ចុប្បន្ននេះអតីតតារាសិចប្រចាំប្រទេសជប៉ុន Maria Ozawa បានរស់នៅក្នុងប្រទេស Philippines ជាមួយនឹងអាជីវកម្មរបស់នាងនៅទីនោះ ។ ចាប់តាំងពីនាងចូលនិវត្តន៍ពីវិស័យភាពយន្តសិចរបស់ជប៉ុនរួចមកបន្ទាប់ពីប្រកបអាជីពនេះតាំងពី 2002-2010 (យោងតាម wikipedia) តែពេលនេះ នាងបានក្លាយជាម្ចាស់ភាគហ៊ុនម្នាក់ក្នុងចំណោម 8 នាក់នៃបាររាំមានឈ្មោះថា Singles Bar នៅក្នុងបរិវេណសណ្ឋាគារ Remington ដែលមានទីតាំងនៅ Resorts World Manila ក្នុងទីក្រុង Pasay ប្រទេសហ្វីលីពីន ។Biz Buzz ធ្លាប់បានសម្ភាសន៍ជាមួយ Ozawa នៅក្លឹបរាត្រីមួយ ហើយនាងបាននិយាយថា "ការធ្វើ Business គឺជារឿងដ៏ល្អខ្លាំងណាស់ ហើយខ្ញុំស្រលាញ់ Team ការងារនៅទីនេះ Resorts World Manila មែនទែន" ។ នាងបានបន្តទៀតថា "ម្យ៉ាងទៀតខ្ញុំជាប់ភារកិច្ចមួយទៀតគឺការផ្សព្វផ្សាយថតរូបលើ Billboards , ទស្សនាវដ្តី និង កម្មវិធីអោយប៉ុស្តិ៍ TV5 ហើយនៅទីនេះខ្ញុំបានជួបមិត្តភក្តិជាច្រើនដែលជួយ Share Idea ពីភាពជោគជ័យនៃអាជីវកម្មខ្ញុំស្រមៃ" ។ Maria Ozawa ធ្លាប់ធ្វើដំណើរទៅកាន់ប្រទេសមួយចំនួនដូចជា ជប៉ុន(ស្រុកកំណើត) ចិន កូរ៉េខាងត្បូង ថៃ ឥណ្ឌូនេស៊ី និងបណ្តាប្រទេសមួយចំនួនទៀត  ប៉ុន្តែប្រទេសដែលនាងស្រលាញ់ជាងគេគឺប្រទេស ហ្វីលីពីនដោយសារនាងស្រលាញ់ធម្មជាតិ និង អាកាសធាតុនៅទីនេះ ពិសេសមិត្តភក្តិរបស់នាងនៅទីនេះគឺច្រើន ពួកគេតែងញញឹម ៕

មួយសន្លឹកថើបបឺតមាត់របស់កញ្ញា ជីជី កំពុងល្បីក្នុងបណ្តាញសង្គម

ថ្ងៃទី ១៩ ខែ មិនា ឆ្នាំ ២០១៧ ម៉ោង ១២:០២

ពិធីការនីល្បីឈ្មោះ ស្រស់ស្អាតប្រចាំទូរទស្សន៍ CTN ថ្មីៗនេះកំពុងធ្វើអោយមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែគេប្រទះឃើញរូបថតមួយសន្លឹកថើបបឺតមាត់គ្នាជាមួយបុរសម្នាក់ ហើយដំបូងឡើយគេសង្ស័យថាជាមិត្តប្រុស តែតាមពិតគ្រាន់តែជាឈុតឆាកក្នុងសាច់រឿងនំប៉័ងសុបិនស្នេហ៍ របស់ទូរទស្សន៍ស៊ីធីអិន ដែលទើបតែបានចាក់បញ្ចាំងកន្លងមកទេ ។ សូមបញ្ជាក់ថាតួប្រុសដែលកញ្ញាជីជីថើបមាត់ជាមួយនោះគឺលោក យឹម ណារ៉ាទេ ៕

Sandara Park នឹងធ្វើដំណើរមកប្រទេសកម្ពុជាតាមការអញ្ជើញរបស់ Penshoppe

ថ្ងៃទី ១៩ ខែ មិនា ឆ្នាំ ២០១៧ ម៉ោង ១១:២០

ត្រៀមខ្លួនហើយឬនៅចំពោះអ្នកគាំទ្ររបស់Sandara Park ទាំងអស់គ្នា! ដោយអ្នកទាំងអស់គ្នានឹងទទួលបានដំណឺងល្អមួយនៅក្នុងថ្ងៃនេះ ដោយ Sandara Park នឹងធ្វើដំណើរមកប្រទេសកម្ពុជា ជាលើកដំបូងក្រោមការអញ្ជើញរបស់ Penshoppe ។ ដោយពត៌មាននេះត្រូវបានចុះផ្សាយនៅក្នុងទំព័រ Facebook របស់ Penshoppeផ្ទាល់តែម្តង។តែទោះបីជាយ៉ាងណា ចំពោះពេលវេលាថ្ងៃច្បាស់លាស់ក្នុងការអញ្ជើញមកប្រទេសកម្ពុជាគឺមិនទាន់ច្បាស់នៅឡើយទេ។ ពត៌មានបន្ថែមនឹងចេញបន្តបន្ទាប់ទៀត សូមរងចាំទាំងអស់គ្នាណា!

អ្នកនាងអម្ពរ ទេវី បង្ហាញនូវភាពសប្បាយរីករាយ ចំំពោះការចូលរួមសម្ដែងក្នុងរឿង "ទឹកចិត្តម្តាយសម័យថ្មី"

ថ្ងៃទី ១៩ ខែ មិនា ឆ្នាំ ២០១៧ ម៉ោង ០០:៥៤

កាលពីម្សិលមិញនេះ អ្នកនាងអម្ពរទេវី បានបង្ហោះវិដេអូឃ្លីបខ្លីមួយ នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់អ្នកនាង បន្ទាប់ពីអ្នកនាងបានបាត់មុខពីសិល្បៈ អស់រយៈពេល ១៥ឆ្នាំមកនេះ ប៉ុន្តែទោះជាយ៉ាងណាអ្នកនាងពិតជាមានភាពសប្បាយរីករាយយ៉ាងខ្លាំង ចំពោះការចូលរួមសម្ដែងរបស់អ្នកនាងសារជាថ្មីម្ដងទៀត។អ្នកនាងក៏បាននិយាយអរគុណទៅកាន់ទស្សនិកជនទាំងអស់ ដែលចូលរួមទស្សនារឿង "ទឹកចិត្តម្តាយសម័យថ្មី" ហើយក៏បានអរគុណ អ្នកស្រីពាន់ ភួងបុផា និងផលិតកម្មថោន ដែលឲ្យអ្នកនាងចូលរួមសំដែងក្នុងខ្សែភាគយន្តថ្មីខ្នាតធំមួយនេះ។ ដូច្នេះដើម្បីឲ្យជ្រាបកាន់តែច្បាស់ ចង់ដឹងថាអ្នកនាង អម្ពរ ទេវី និយាយអ្វីខ្លះទៀត សូមទស្សនាវិដេអូខាងក្រោម៖

កុំកុំនឹងត្រឡប់មកវិញដើម្បីសម្តែងរឿង IP Man 4

ថ្ងៃទី ១៨ ខែ មិនា ឆ្នាំ ២០១៧ ម៉ោង ២១:៥៤

បើសិនជាអ្នកមិនទាន់បានដឹងនូវដំណឹងនេះទេ ត្រៀមចិត្តសប្បាយទៅព្រោះជើងខ្លាំងកុំកុំនឹងសម្តែងរឿង IP Man 4បន្តទៀត។នេះជាដំណឹងដ៏ល្អមួយ ពីព្រោះកាលពីមុនរូបលោកធ្លាប់បាននិយាយថារឿង IP Man 3 គឺជារឿងប្រភេទវាយគ្នាចុងក្រោយហើយដែលលោកនឹងសម្តែង ប៉ុន្តែពេលនេះលោកបានសម្រេចចិត្តមកថតរឿងនេះនៅវគ្គថ្មីបន្តទៀត។ តែទោះបីជាយ៉ាងណា តារាហុងកុងមួយនេះមិនបានបញ្ជាក់កាលបរិច្ឆេទជាក់លាក់នៃថ្ងៃចេញផ្សាយរឿងនេះទេ។ 

Messi ស្ងាត់ៗលួចទៅលេងDisneyland តែនូវតែគេចមិនផុតពីអ្នកគាំទ្រ

ថ្ងៃទី ១៨ ខែ មិនា ឆ្នាំ ២០១៧ ម៉ោង ២០:២០

កីឡាករបាល់ទាត់ លោក Lionel Messi របស់ក្រុម Barcelona កំពុងតែសម្រាកពីការទាត់បាល់ក្នុងសប្តាហ៏នេះដើម្បីលំហែកាយ ។  មិនដូចតារានៅក្នុងក្របខ័ណ្ឌ Premier League ភាគច្រើនដែលតែងតែធ្វើដំណើរលំហែរកាយនៅលើកោះ Ibiza ឬក៏នៅទីក្រុងឌូបៃក្នុងពេលសម្រាក Messi របស់ក្រុម Barcelonaមួយនោះ ចូលចិត្តទៅកន្លែងណាដែលសាមញ្ញ និងសប្បាយ។ជាបុរសម្នាក់ដែលតែងតែគិតពីគ្រួសារ  Messi គ្រាន់តែចង់ចំណាយពេលជាមួយដៃគូ និងកូនរបស់គាត់ក្នុងអំឡុងពេលសម្រាកនេះ ដូច្នេះហើយគាត់បានយកក្រុមគ្រួសារចេញទៅ Disneyland នៅទីក្រុងប៉ារីស - នឹងជារឿងចៃដន្យមួយដែលគាត់បានជួប Marco Verratti ដែលជាគូប្រកួតរបស់គាត់នៅសប្តាហ៍មុន។ដោយសារតែចង់មានពេលវេលាផ្ទាល់ខ្លួនជាមួយនឹងគ្រួសារ Messi បានព្យាយាមតែងខ្លួនមិនអោយអ្នកគាំទ្រស្គាល់ ដើម្បីជៀសវាងអ្នកគាំទ្រដើរតាមលោកគ្រប់ទីកន្លែង។ តែទោះជាយ៉ាងណា ការព្យាយាមរបស់គាត់គឺបានបរាជ័យទាំងស្រុង។ទោះបីជាស្លៀកពាក់អាវធំគ្រប និងវ៉ែនតាក៏ដោយ ក៏អ្នកគាំទ្រនូវតែចំណាំគាត់បានដែរ និងបានមកពទ្ធ័ដើម្បីសុំហត្ថលេខា និងថតរូបselfies។ ទោះបីជាមើលទៅ Messi ដូចជាមិនសប្បាយចិត្តក៏ដោយ ក៏គាត់នូវតែបំពេញកាតព្វកិច្ចតាមសំណើរបស់អ្នកគាំទ្រដែរ។

រាំផ្អើលទៀតហើយ! ព្រាប សុវត្ថិ ចាប់ដៃគ្នាជាមួយនឹង ឱក សុគន្ធកញ្ញា ចេញបទថ្មី "អរគុណដែលឲ្យខ្ចីលុយ"

ថ្ងៃទី ១៨ ខែ មិនា ឆ្នាំ ២០១៧ ម៉ោង ១៦:០៩

ចេញបទថ្មីទៀតហើយ បទចម្រៀងបកស្រាយដោយកំពូលតារាចម្រៀង ព្រាប សុវត្ថិ រួមគ្នាជាមួយនិងកញ្ញា ឱក សុគន្ធកញ្ញាជាថ្មីម្ដង។ បន្ទាប់ពីបទ " រាំអ៊ីចេះ " កំពុងតែមានការគាំទ្រ និងកក្រើកយ៉ាងខ្លាំងពីទស្សនិជន និងមិត្តយុវវ័យយ៉ាងច្រើនសន្ធឹកសន្ធាប់ ចំពោះក្បាច់រាំសប្បាយៗងាយៗអាចរាំបាន ទាំងអស់គ្នា សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះតែម្ដង។ ហើយឥឡូវនេះកំពូលតារាចម្រៀងទាំង២ បានចេញបទចម្រៀងថ្មីដែលមានចំណងជើងថា "អរគុណដែលឲ្យខ្ចីលុយ" សម្រាប់ត្រៀមអបអរសាទរក្នុងឪកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិដែលឈានចូលមកដល់ឆាប់ៗនេះ៕ តោះ !ទៅស្ដាប់បទ "អរគុណដែលឲ្យខ្ចីលុយ" បន្តិចមើលថា ពិរោះយ៉ាងណាដែរ ស្ដាប់ហើយមានអារម្មណ៍ចង់រាំភ្លាម៖

ឈិត សុជាតា ទទួលស្គាល់ថាកូនភ្លោះទាំងពីរ គឺជាកូនរបស់នាង!

ថ្ងៃទី ១៨ ខែ មិនា ឆ្នាំ ២០១៧ ម៉ោង ១៥:០៧

តារាខ្មែរ៖ ក្រោយពីមានការទទួលស្គាល់ថា កូនភ្លោះទាំងពីរនេះគឺជាកូនរបស់នាងមក តារាសម្ដែង និងជាពិធីការនី ហើយជាម្ចាស់ក្រុមហ៊ុនទេសចរណ៍មួយកន្លែង នៅក្នុងរាជធានីភ្នំពេញ​ ឈិត សុជាតា បានធ្វើអោយមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីនាងបានបង្ហាញរូបថតកូនភ្លោះ២នាក់ ហើយនាងអះអាងថា ក្មេងទាំង២ជាកូនរបស់នាង ដោយនាងបញ្ជាក់ថា គ្មានហេតុផលណា ដែលនាងជាម្តាយពិត បង្កើតកូនហើយ មិនទទួលស្គាល់កូន ខ្លួននោះទេ។ បើទោះបីជាយ៉ាងណា តារាសម្តែងស្រីរូបនេះ ស្រាប់តែបង្ហាញ រូបកូនភ្លោះ របស់ខ្លួន ជាមួយការ Comment ជាមួយអ្នកលេង Facebook ដោយគ្មានការលាក់លៀម និងឆ្លើយគ្រប់សំនួរ ដែលសួរនាងថា កូនភ្លោះជាកូននាងឫយ៉ាងណា? តារាសម្តែង ឈិត សុជាតា បានឆ្លើយតប ជាមួយអ្នកលេង Facebook ដោយមិនលាក់បាំង ថាក្មេង២នាក់នេះ ជាកូនរបស់នាង ដោយនាងបានសរសេរសារថា "លើលោកនេះ តើមានមនុស្សស្រី ប៉ុន្មាននាក់ដែលបង្កើតកូនហើយ មិនហ៊ានទទួលស្គាល់ កូនខ្លួនឯងនោះ? ខ្ញុំមិនមែនជាម្តាយ ប្រភេទនេះទេ បើមិនដឹងសួរខ្ញុំបាន..."។គួរបញ្ជាក់ផងដែរថា ឈិត សុជាតា មិនត្រឹមតែជាតារាសម្តែងនោះទេ នាងក៏ជាម្ចាស់ក្រុមហ៊ុនទេសចរណ៍ STA មួយផងដែរ ប៉ុន្តែទោះជាយ៉ាងណា នាងមិនបានបង្ហាញមុខគូស្នេហ៍របស់ខ្លួនអោយមហាជនបានស្គាល់ក៏ដោយ តែអ្វីដែលគេកត់សំគាល់នោះគឺ ម្នាក់ៗនាំគ្នាសរសើរថា កូនភ្លោះរបស់នាង ពិតជាគួរអោយស្រលាញ់ខ្លាំងណាស់៕