trollkhmer news

កម្សាន្ត

មកដល់ពេលនេះពុំទាន់មាននរណាអាចបំបែកឯកត្តកម្មរបស់ លី ស៊ាវឡុង បាននោះទេ

ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៧ ម៉ោង ០៧:៣១

កំពូលតារាសម្តែងក្បាច់គុណជំនាន់ចាស់ Bruce Lee រឺ លី ស៊ាវឡុង បើទោះបីគាត់បានទទួលមរណៈភាពក៏ពិតមែន តែកេរ្តិ៍ឈ្មោះរបស់គាត់នៅតែគ្មាននរណាអាចមកបំបែកភាពអស្ចារ្យរបស់គាត់បានដែរ ហើយថ្មីៗនេះការវាយតបរបស់គាត់ត្រូវបានគេយកមកពិនិត្យមើលឡើងវិញ ឃើញថាគាត់ជាតារាតែម្នាក់គត់ដែលវាយចេញរហ័សជាងគេក្នុងពេលសម្តែង ។ ស្តេចកុងហ្វូរបស់ហុងកុងមួយនេះបានបញ្ចេញសមត្ថភាពវាយតប់បានយ៉ាងលឿនសឹងតែមើលមិនទាន់ ហើយជំនាន់នោះពុំមានបច្ចេកទេសអីជួយនោះទេ ហើយគេពិនិត្យទៅឃើញថាក្នុង 1 វិនាទី Bruce Lee អាចវៃបាន 9 ដៃដោយប្រើដៃស្តាំ សរុបជាទម្ងន់គឺ 136.08 kg ។ ដូចនេះបើគាត់ប្រើរយះពេល 10 នាទីនោះគាត់វៃចេញ 1,000 ដៃហើយ ។ សូមបញ្ជាក់ថាការវាយតម្លៃនៃការវៃចេញរបស់គាត់គឺត្រូវបានវាយតម្លៃដោយ Toutiao របស់ប្រទេសចិន ។លី ស៊ាវឡុងខ្លួនឯងធ្លាប់បាននិយាយថា “ខ្ញុំពិតជាមិនគិតថាខ្លួនឯងជាមនុស្សអស្ចារ្យអីទេក្នុងពិភពលោក មិនមែនទី ១ រឺ ទី ២ ឡើយ” គាត់បានកើតក្នុងគ្រួសារជាអ្នកហាត់គុណរួចស្រេច ហើយឪពុករបស់គាត់គឺជាគ្រូ Guangdong ឈ្មោះថា Wing Chun ក៏បានហាត់រៀនពីលោកគ្រូ Ip Man ដែរ ។ Bruce Lee ក៏ចេះវិជ្ជាគុណមួយចំនួនទៀតដូចជា Karate, Thai Crown… ជាដើម ៕

G-Dragon និងមកប្រគុំតន្រ្តីក្បែរប្រទេសកម្ពុជានាខែ កក្កដា នេះ

ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១៧ ម៉ោង ២៣:០២

អ្នកគាំទ្រ G-Dragon នៅជុំវិញពិភពលោកនិងទទួលបានភាពសប្បាយរីករាយតាមរយះការប្រគុំតន្រ្តីទេសចរណ៍ដែលមានឈ្មោះថា  World Tour Act III, M.O.T.T.E. ហើយនិងចាប់ផ្តើមតាមប្រទេសនីមួយៗនាពេលខាងមុខនេះ ។G-Dragon ថ្មីៗនេះបានយល់ព្រមតាមកាលបរិច្ឆេទនៃការប្រគុំតន្រី្តទេសចរណ៍នេះហើយ ហើយ YG Entertainment ក៏យល់ស្របតាមទីក្រុងមួយចំនួន និង ទីកន្លែងប្រគុំតន្រ្តីលំដាប់ពិភពលោកនេះមួយដែរ ។ជំហ៊ានដំបូងគឺចាប់ផ្តើមចេញពីស្រុកកំណើតរបស់ G-Dragon គឺទីក្រុង Seoul នៅថ្ងៃទី 20 ខែ មិថុនា បន្ទាប់មកទៅអាស៊ីអាគ្នេយ៍មានដូចជាទីក្រុង ម៉ាកាវ សិង្ហបុរី បាងកក ជាពិសេសអ្នកគាំទ្រនៅ Singapore, Thailand និង Japan អាចទស្សនាការប្រគុំតន្ត្រីរបស់ G-Dragon បានដល់ទៅពីរថ្ងៃឯណោះ ៕

គ្រាន់តែ Live រូបខ្លួនឯងអោយគេមើលសោះបានលុយមួយខែជាង $ 20,000

ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១៧ ម៉ោង ២២:៣០

ការវះកាត់កែសម្ផស្សក្រោមផ្លែកាំបិតសម្រាប់នារីចិនមានការកើនឡើងគួរអោយកត់សម្គាល់ ហើយពួកគាត់មិនស្តាយលុយទេសម្រាប់កាដូជីវិតមួយនេះ ។ ជាក់ស្តែងស្រ្តីដែលវះកាត់កែសម្ផស្សរួច តែងមកផ្សព្វផ្សាយសម្ផស្សខ្លួនតាម Live Stream ហើយពួកនារីនោះអាចរកចំណូលបាន $ 20,000 ក្នុងមួយខែ ប៉ុន្តែវាមិនមែនជារឿងងាយស្រួលនោះឡើយ ព្រោះតែមានគូរប្រកួតច្រើន ។ ម្យ៉ាងទៀតដើម្បីទទួលបានការចាប់អារម្មណ៍ខ្លាំង នារីចិនបានយកលុយទៅកែសម្ផស្សដើម្បីបង្កើនភាពទាក់ទាញ ។ កញ្ញា Daeneជាក់ស្តែងកញ្ញា Daene ក្លាយជាតារាល្បីក្នុង Live Stream នៅក្នុង Barbie អស់រយះពីរ បីឆ្នាំមកហើយ អញ្ចឹងហើយការងារនេះបានប្រែក្លាយនាងពីជីវិតសាមញ្ញាទៅជីវិតឡូយថូយមានឡានជិះ របស់ប្រើ Brand Brand ព្រោះតែនាងអាចរកចំណូលបាន $ 80,415 ក្នុងមួយខែ ។ ចំណែកឯកញ្ញាម្នាក់ទៀតគឺ Deng Qian អាចរកចំណូលបានដល់ទៅ $ 90,000 ក្នុងមួយខែ ដោយសារតែអ្នក Follow គាត់មានជាង 23,000 នៅក្នុង Weibo នេះបើយោងតាមសម្តីដែលគាត់ប្រាប់នៅ New York Times ៕កញ្ញា Deng Qian

តើអ្នកធ្លាប់ឆ្ងល់ដែរឬទេហេតុអ្វីតុក្កតាភាគច្រើនសុទ្ធតែមានពណ៌លឿង?

ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១៧ ម៉ោង ២១:២៣

តើអ្នកធ្លាប់បានកត់សម្គាល់ឃើញទេថាតុក្កតាសំណព្វចិត្តរបស់អ្នកភាគច្រើនសុទ្ធតែពណ៌លឿងដែរឬទេ? អ្នកអាចក្រលេកមើលតុក្កតាមួយចំនួនដូចជា SpongeBob, Tweety, Winnie Pooh Minions, Pikachu, Simpsons , Pluto ជាដើម។ តាមពិតទៅតុក្កតាកំពូលទាំងនេះមានមូលហេតុសម្រាប់ពណ៌លឿងរបស់ពួកគេ។ @ChannelFrederator បានពន្យល់នៅក្នុងវីដេអូនេះ: មូលហេតុទីមួយគឺបណ្តាលមកពីទ្រឹស្ដីពណ៌ - ដែលប្រើកង់ពណ៌ដើម្បីបង្ហាញពីពណ៌ដែលជួយបំពេញគ្នា។នៅលើទូរទស្សន៍ គេប្រើកង់ពណ៌ដែលហៅថា RGB ។ នៅក្នុងគំរូនេះ ពណ៌លឿងជួយបំពេញដល់ពណ៌ខៀវ។និងពណ៌ខៀវជាពណ៌ដែលជាទូទៅតែងតែត្រូវប្រើជាBackgroundនៅក្នុងរឿងតុក្កតា។មូលហេតុទីពីរគឺចិត្តវិទ្យាដែលទាក់ទងទៅនឹងពណ៌។ ឧទាហរណ៍ ពណ៌ក្រហមត្រូវបានផ្សារភ្ជាប់ជាមួយរឿងអវិជ្ជមានដូចជាកំហឹង។ តើចាំAnger និងSadnessនៅក្នុងរឿងInside Outដែរឬទេ?ប៉ុន្តែពណ៌លឿងជាពណ៌សកម្មហើយវាត្រូវបានផ្សារភ្ជាប់ជាមួយនឹងសុភមង្គលនិងថាមពល។ ដូច្នេះជាការពិតអ្នកតែងតែចង់បានតុក្កតាដែលឆ្លុះបញ្ចាំងពីគុណសម្បត្ដិទាំងនេះ។ មូលហេតុទីបីគឺទាក់ទងនឹងភ្នែករបស់យើង។ ភ្នែករបស់យើងតែងតែចាប់យកពណ៌លឿងបានយ៉ាងឆាប់រហ័ស។ នេះគឺជាមូលហេតុដែលស្លាកសញ្ញាប្រុងប្រយ័ត្ន និងរថយន្តតាក់ស៊ីមានពណ៌លឿង។ ពួកគេងាយនឹងមើលឃើញជាងគេ។ ដូច្នេះអ្នកគួរសាកល្បងដោយខ្លួនឯង និងគិតទៅមើលថាសមស្រមដែរឬទេ?

សុជាតិ និង ពន្លឺបង្ហោះរូបថតរ៉ូមេនទិកនៅមាត់សមុទ្រជាមួយគូសង្សា

ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១៧ ម៉ោង ២០:២៨

ក្រុមចម្រៀង Original Song កំពុងល្បីឈ្មោះ ក្មេងខ្មែរ គឺសមាជិកទាំងពីរនាក់បានបង្ហោះរូបភាពដ៏ផ្អែមល្អែមជាមួយនឹងគូរសង្សារាងៗខ្លួននៅមាត់សមុទ្រ ក្នុងខេត្តព្រះសីហនុ ។ បើយើងសង្កេតមើលលើរូបថតទាំងនេះ ពួកគាត់អាចដើរលេងជាលក្ខណៈកម្សាន្តគូស្នេហ៍យ៉ាងរ៉ូមេនទិកពេក ទើបគាត់ចង់ចែករំលែកអោយប្រិយមិត្តអ្នកគាំទ្រក្រុមចម្រៀង ក្មេងខ្មែរបានមើលឃើញ ៕ 

ពេជ្រ សោភា​ ចេញមុខបកស្រាយភ្លាមៗ រឿងដែលល្បីថានាងមានកូនរួចមកហើយ ព្រមទាំងប្រកាសជូនឆ្មប ដែលបង្កើតកូនឲ្យ ១​ ម៉ឺនដុល្លារ

ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១៧ ម៉ោង ១៧:៤២

តារាខ្មែរ៖  តារាចម្រៀងស្រីមានឈ្មោះបោះសំលេងល្បីល្បាញ ដែលមហាជនទាំងអស់ប្រាកដជាបានស្គាល់រួចមកហើយគឺ អ្នកនាង ពេជ្រ សោភា ដោយកន្លងមកតារាស្រីរូបនេះ ទទួលការរិះគន់ជាច្រើន ចំពោះរឿងដែលទាក់ទងនិងទំនាក់ទំនងស្នេហារវាង អ្នកនាង និងលោក ឆឹម សក្កដា ជាគូស្នេហ៍ក្លែងក្លាយដើម្បីតោងកាលីបគ្នាទៅវិញទៅមក ហើយ អ្នករិះគន់មួយចំនួនបានចោទនាងថា ប្រហែលជាបានរួមរស់ជាមួយគ្នាជាប្ដីប្រពន្ធទៅហើយ ។ ដោយសារតែទំនាក់ទំនងទៅវិញទៅមកគឺស្អិតរមួតនេះ បូករួមនឹងការរិះគន់ ក៏មានមហាជនមួយចំនួនបានរិះគន់យ៉ាងខ្លាំងឥតសំចៃមាត់ទៅលើតារាស្រី ពេជ្រ សោភា ថា អ្នកនាងមានកូនចំនួន ៣ នាក់រួចមកទៅហើយ កាលពីពេលថ្មីៗកន្លងមកនេះ ។មិនយូប៉ុន្មាន អ្នកនាង ពេជ្រ សោភា ក៏បានចេញមុខ ធ្វើការបកស្រាយរាល់រឿងទាំងអស់របស់អ្នកនាង និង គូស្នេហ៍លោក ឆឹម សក្កដា ជាមួយនឹងរឿងដែលថារូបនាងបានមានកូន ៣ នាក់រួចមកហើយនោះ។ ភ្លាមៗនោះ អ្នកនាងបាននិយាយថា "ខ្លួនមិនមែនជាតារាសិល្ប:ដែលមានទម្លាប់រួមរស់ជាមួយគ្នាមុនរៀបការ ហើយក៏នៅបន្តប្រកែកថាអត់ស្រលាញ់គ្នាដើម្បីបិទបាំងព័ត៌មាននោះឡើយ។ ក្នុងនោះអ្នកនាងបានរិះគន់ចំៗចំពោះអ្នកចុះផ្សាយថាអ្នកនាងមានកូនតាំងពីមុនចូលសិល្ប: និងមានស្វាមីមុនពេលល្បីឈ្មោះជាដើម ដោយស្វាមីនោះបានទាំងវាយដំនាងមុនពេលចូលហង្សមាសជាដើម។ អ្នកនាងថាកាលនៅខេត្តព្រៃវែង អ្នកនាងទើបតែមានអាយុ៨ឆ្នាំប៉ុណ្ណោះ ហើយអ្នកនាងបញ្ជាក់ថាបើមានភស្ដុតាងបញ្ជាក់ថាពេទ្យណាមួយធ្លាប់បង្កើតកូនឲ្យអ្នកនាង គឺអ្នកនាងផ្ដល់ជូនក្នុងម្នាក់១ម៉ឺនដុល្លារ។ អ្នកនាងខ្លួនអត់មានកូនទេ ប៉ុន្តែបើមានភស្ដុតាង ឬមានពេទ្យ ឬឆ្មបចេញមុខអះអាង គឺនាងអត់ប្ដឹង អត់ខឹង ហើយជូនម្នាក់១ម៉ឺនដុល្លារទៀត" ។ហើយម្យ៉ាងវិញទៀត អ្នកនាងបានបន្តថា "រូបនាងផ្ទាល់ និងលោកឆឹម សក្កដា ល្បីឈ្មោះរៀងខ្លួនរួចហើយ គឺមិនចាំបាច់ដល់ថ្នាក់ប្រឌិតរឿងជាមួយគ្នាបែបនេះនោះទេ។ នាងថាទទួលយកសង្សាររូបនេះដោយមិនប្រកាន់ពីរឿងអតីតកាលរបស់លោក១០០ភាគរយ មិនថាលោកឆឹម សក្កដា ធ្លាប់មានព័ត៌មានណាមួយពាក់ព័ន្ធនឹងរឿងស្រឡាញ់ប្រុស ឬមានរឿងអាក្រក់ដូចអ្វីដែលធ្លាប់សរសេរ។ ខ្លួនស្បថឲ្យស្លាប់ បើអ្នកនាង និងលោកឆឹម សក្កដា បានរួមរស់ជាមួយគ្នា ដោយបើអ្នកនាងនិយាយទូរស័ព្ទសូមឲ្យឆក់ស្លាប់ ឬ បើអ្នកនាងចេញថតខាងក្រៅសូមឲ្យរន្ទះបាញ់ស្លាប់"។ គួរបញ្ជាក់ផងដែរថា រឿងដែលល្បីថា អ្នកនាងមានកូននោះ នាងបានប្រកាសថា ឲ្យតែមានពេទ្យ ឬ ឆ្មបណាម្នាក់ធ្លាប់បានបង្កើតកូនឲ្យអ្នកនាងហ៊ានចេញមុខប្រកាសថាអ្នកនាងពិតជាមានកូនមែននោះ គឺអ្នកនាងនឹងផ្ដល់លុយក្នុងម្នាក់ ១ ម៉ឺនដុល្លារ បើរឿងនេះគឺជាការពិត ៕

ទស្សនារូបភាពទាំងនេះហើយ ជឿជាក់ថាគ្រប់គ្នា និងមិនហ៊ានថតរូបសូម្បីតែមួយសន្លឹក..!

ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១៧ ម៉ោង ១៧:១០

ក្រឡែកមើលមករូបភាពសីុអារម្មណ៍វិញម្ដង រូបភាពជាច្រើនសន្លឹកដែលបានបង្ហោះនៅក្នុងបណ្ដាញសង្គមកាលពីថ្មីៗនេះ សង្កេតឃើញថារូបភាពទាំងអស់នេះ គឺពិតជាសីុអារម្មណ៍ខ្លាំងមិនធម្មតាមែន។ មិនបាច់និយាយអីច្រើនពេកទេ ព្រោះគ្រាន់តែមើលរូបភាពនេះ ហើយស្រឡាំងស្រគាំងតែម្ដង ពិតជាប្លែកខ្លាំង សម្រាប់កន្លែងកម្សាន្ត ដែលដាក់តាំងនូវរូបភាព ដូចជារបស់ប្រើប្រាស់ទូទៅធម្មតា គឺលក្ខណៈធ្វើដូចជាបង្គន់សាធារណជាដើម។ ទស្សនាហើយ ប្រាកដប្លែកអារម្មណ៍ជាក់ជាមិនខាន ចំពោះគំនិតនៃការកែច្នៃចេញជាម៉ូដ រួមទាំងរូបភាព នៅក្នុងតំបន់ ក៏ដូចជាកន្លែងកម្សាន្តទាំងនេះ ពិតជាកម្រង និងជួបប្រទះបំផុត សម្រាប់ទីកន្លែងមួយនេះ​ ​៕តោះ! ទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

មូលហេតុដែលក្រុមពិធីការនីវិទ្យុ ABC ចង់ឈប់ធ្វើការនៅវិទ្យុ ABC កាលពីព្រឹកមិញ

ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១៧ ម៉ោង ១៦:១៣

កាលពីប៉ុន្មានថ្ងៃមុននេះ លោក អាចារ្យអេ បានលើកយកទស្សនះរបស់លោក ខឹម វាសនា ដែលគេស្គាល់ថាជាប្រមុខបក្សនៃគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យហៅកាត់ LDP មកពិភាក្សាវែកញែកតាមការគិតរបស់អាចារ្យអេ ប៉ុន្តែភ្លាមៗនោះលោក ខឹម វាសនាបានបកស្រាយមកវិញ ឆ្លើយតបនឹងការយល់ឃើញរបស់អាចារ្យអេ ជាហេតុធ្វើអោយសមាជិកបក្ស LDP មួយចំនួនដែលយល់ឃើញដូចមេបក្សរបស់ខ្លួន បានចូលមករករឿងវិទ្យុ ABC តែម្តង ។ ដោយសារតែវត្តមានឥតឈប់ឈររបស់សមាជិកបក្ស LDP ក្រុមពិធីការនីរបស់វិទ្យុ ABC មានការភិតភ័យពីការរករឿងរបស់ក្រុម LDP ទើបសម្រេចចិត្តសុំអោយអាចារ្យអេ ឈប់និយាយ លូកលាន់គ្រប់យ៉ាងពីរឿងនយោបាយនៅស្រុកខ្មែរ តែម្តង ។ កញ្ញា ច្រឹប បាននិយាយក្នុងពេលផ្សាយផ្ទាល់ថា បើលោកអាចារ្យអេនៅតែបន្តនិយាយប៉ះពាល់ដល់នយោបាយទៀតនោះ ពិធីការនី រឺ ពិធីករមួយចំនួននិងឈប់ធ្វើការនៅវិទ្យុ ABC ទៀតហើយដោយសារតែពួកគេភ័យខ្លាចពីការប៉ះទង្គិចរឿងនយោបាយ ហើយពិសេសបងប្អូនរបស់ពិធីករ រឺ ពិធីការនីសម្តែងការមិនការពេញចិត្តចំពោះអាជីពនៅវិទ្យុ ABC នេះ ៕Video Credit : Merl Komsan

តំបន់ទេសចរដ៏ស្រស់ស្អាតជុំវិញពិភពលោក ដែលពោរពេញ​ដោយសត្វ គួរឲ្យ​ស្រឡាញ់ ឃើញហើយចង់ទៅលេង!

ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១៧ ម៉ោង ១៤:០៧

យោងតាមប្រភពសារពត៌មាន MailOnline បានធ្វើការបង្ហាញឲ្យបានឃើញនៅទីតាំងជុំវិញពិភពលោកទាំងមូលដ៏ស្រស់បំពង ហើយក៏បានពីទីកន្លែងទេសចរណ៍ដែលពោរពេញទៅដោយទេសភាពស្រស់ស្អាត ទាក់ភ្នែក រួមទាំងមានសត្វជាច្រើនដែលរស់នៅក្នុងតំបន់នីមួយៗ ជុំវិញពិភពលោកយើងនេះផងដែរ។ បើសិនជាយើងបានឈានជើងទៅទីនោះ វាហាក់ដូចជាយើងកំពុងតែសុបិន្ត គឺពិតជាមានភាពទាក់ទាញខ្លាំងមែនទែន មិនថាទេសភាព និងសត្វដែលរស់នៅទីនោះឡើយ ធ្វើឲ្យយើងបានទៅហើយ ពិតជាមិនចង់ត្រឡប់មកវិញទេ។ ព្រោះវាពោរពេញទៅដោយសត្វ ដែលមើលទៅពួកវាទាំងនោះពិតជាគួរឲ្យស្រលាញ់ ហើយបើយើងបានទស្សនាកម្សាន្តនៅជាមួយពួកវាអាចធ្វើឲ្យយើងសប្បាយរីករាយ ដោយមិនដឹងខ្លួនឯងកំពុងតែញញឹមផងមើលទៅ។តោះ! ដើម្បីឲ្យកាន់តែជាក់ច្បាស់ទស្សនាតំបន់ទេសភាពដ៏ស្រស់ស្អាត នីមួយៗនៅខាងក្រោមនេះ៖Fox Village - ប្រទេស​ជប៉ុនRabbit Island - ប្រទេស​ជប៉ុន Crab Island - សហរដ្ឋអាមេរិកJellyfish Lake – ប្រទេស PaluaCat Island – ប្រទេស​ជប៉ុន Pony Island - សហរដ្ឋអាមេរិកMonkey Forest – កោះ​បាលី Pig Island – ប្រទេស BahamasDeer Island - ប្រទេស​ជប៉ុន Polar Bear Bay - ប្រទេស​កាណដាChicken Cove – កោះ Kauai