todaykh news

កម្សាន្ត

ម៉ា ច័ន្ទបញ្ញា កាន់តែផ្អែមល្ហែម...

ថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ០៩:១២

អ្នកនិពន្ធនឹងជាតារាចម្រៀង Original song ម៉ា ច័ន្ទបញ្ញា ដែលលោកអ្នកបានស្គាល់ហើយ តាមរយៈបទនិពន្ធថ្មីៗ។ ថ្មីៗនេះ ម៉ា ចន្ទ័បញ្ញា បានសរសេរសារថ្មី ស្នេហាមួយដែល មានអត្តន័យថា«នៅជុំវិញខ្លួនយើង​ មានមនុស្សច្រើនណាស់ដែលឆ្លៀតឱកាស​ និងឃ្លាំមើល​ ពេលសុភមង្គលយើងបែកបាក់»។​ ពេលស្រឡាញ់ខ្លាំងពេក​ យើងក៏ចាប់ផ្ដើមយកចំណុចតូចៗមិនល្អ​របស់គ្នា​ យកមកវាយប្រហារ​គ្នា​ តាមរយ:ការស្មានទាំងសងខាង​ ទើបធ្វើឲ្យយើងត្រូវការចន្លោះសម្រាប់ពិចារណា​ ស្របពេលឈ្លោះគ្នា។គ្រប់ចន្លោះសម្រាប់ពិចារណានេះហើយ​គឺជាពេល​ ដែលមនុស្សមួយចំនួនតាំងខ្លួ​នជាកង់សាគួរចូលមកបន្លំក្នុងសុភមង្គលនោះ។​អ្វីដែលសំខាន់គឺភាគីសងខាង​ ថាតើយើងផ្ដល់ឱកាសគេឬអត់?​ ពេលខ្លះ​ ខ្ញុំជឿថា​ យើងម្នាក់ៗពិតជាមិនចង់ផ្ដល់សម្ពាធឲ្យគ្នានោះទេ​ ប៉ុន្តែដោយសារចន្លោះពេលពិចារណា​ និងមនុស្សសាគួរនោះហើយ​ ដែលធ្វើឲ្យយើងផ្ដើមមានសម្ពាធនឹងគ្នា។​ វិធីសាស្ត្រដ៏ល្អបំផុត​ គឺត្រូវទុកចិត្តគ្នា​ ត្រូវស្មោះគ្នា​ ត្រូវយោគយល់​ និងមិនត្រូវស្មានបញ្ហា​ ទោះជាក្នុងស្ថានភាពបែបណានោះទេ។​ ទាំងនេះបានទាញយកអារម្មណ៍ អ្នកគ្រាំទ្រអោយកាន់តែចាប់អារម្មណ៍ នៃក្ដីស្នេហ៍រវាងគូស្នេហ៍គួរនេះផងដែរ។គួរបញ្ចាក់ផងដែរថា ថ្មីៗនេះលោក ម៉ា ចន្ទ័បញ្ញា នឹងគូស្នេហ៍បាន ចូលរួមថត MV ចម្រៀង« ពីរនាក់បានហើយ» របស់កញ្ញា អេដា ដែលធ្វើប្រជាប្រិយលោកកាន់តែមានសន្ទុះ....

ពិតអត់? នៅ សូនីតា មានគូស្នេហ៍ហើយ...

ថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ០៩:០១

តារាខ្មែរ៖ កាលពីពេលថ្មីៗនេះ នៅលើហ្វេសប៊ុករបស់តារាសម្តែងស្រី កញ្ញា នៅ សូនីតា បានបង្ហោះរូបភាពផ្អែមល្ហែម ជាមួយនឹងបុរសវ័យក្មេង ដែលត្រូវបានគេសង្ស័យថា គឺជាគូស្នេហ៍របស់នាង ថែមទាំងអ្នកទាំងពីរបានពាក់អាវគូស្នេហ៍ទៀតផង។ ដោយនៅក្នុងនោះដែរ កញ្ញា នៅ សូនីតា ក៏បានប្រាប់នៅលើហ្វេសប៊ុកនាងថា «នៅចាំពួកខ្ញុំអត់? សម្តែងបទអី? ឆ្លើយត្រូវបានរង្វាន់» ព្រមជាមួយនឹងរូបថត ថតជាមួយបុរសសង្ហាម្នាក់នោះយ៉ាង Sweet (ផ្អែមល្ហែម)។អ្នកទាំងពីរត្រូវបានគេស្គាល់ច្បាស់ថា គឺជាដៃគូដ៏ស័ក្តិសម ដែលបានចាប់ដៃគ្នា នៅក្នុងការសម្តែង Full MV បទ «ស្រលាញ់គេតែម្នាក់ឯង» របស់តារាចម្រៀងជើងចាស់លោក ហេង ពិទូ ដោយទទួលបានការគាំទ្រជាច្រើនពីទស្សនិកជន។ តែយើងមិនទាន់ដឹងថា អ្នកទាំងពីជាគួរស្នេហ៍ពិត រឺយ៉ាងណានោះ ទេ ... ៕រូបថតក្នុងបទចម្រៀង «ស្រលាញ់គេតែម្នាក់ឯង» ៖

ម្ចាស់បទ “បងសុំថើប” លោក ចាន់ សំណាង ហៅ ឌីជេ ក្តិប បញ្ចេញសារថា....

ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១៧:០០

តារាខ្មែរ៖ ឌីជេ ក្តិប ដែលត្រូវបានគេស្គាល់ថាជាតារារ៉េប និង ជាតារាសម្តែងរឿងកុនជាច្រើន ប៉ុន្មាននាទីមុននេះ លោកបានសរសេរសារវែងអន្លាយក្នុងហ្វេសប៊ុក បញ្ចេញអារម្មណ៍ដែលខ្លួនបានឈានជើងចូលសិល្បៈ១០ឆ្នាំកន្លងមក និង អំណរគុណទៅកាន់ប្រិយមិត្តដែលគាំទ្រលោកថា “វិថីសិល្ប:ដែលខ្ញុំបានដើរតាំងពីដំបូងរហូតមកដល់ពេលនេះគឺរយ:ពេល ១២ឆ្នាំហើយ(២០០៥_២០១៧)។ ១២ឆ្នាំមកនេះ ខ្ញុំបានស្គាល់រសជាតិជីវិតជាច្រើននៅក្នុងអាជីបសិល្ប:មួយនេះ ដែលធ្វើឲ្យខ្ញុំកាន់តែព្យាយាមនិងខិតខំវិវឌ្ឍន៍ខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃដើម្បីសម្រេចឲ្យបាននូវក្ដីស្រម៉ៃដែលខ្ញុំប្រាថ្នាទៅថ្ងៃអនាគត។ ហើយទោះបីជាពេលនេះ ខ្ញុំមិនទាន់បានដើរដល់ចំណុចគោលដៅដែលខ្លួនឯងប្រាថ្នាយ៉ាងណាក៏ដោយ ក៏ខ្ញុំពិតជាសប្បាយចិត្តទទួលយកនូវលទ្ធផលដែលខ្ញុំបានខំប្រឹងសិក្សារៀនសូត្រពីវិស័យសិល្ប:តែងនិពន្ធចម្រៀងជាច្រើនទម្រង់ច្រើនចង្វាក់(សម័យទំនើប/ប្រជាប្រិយ/មករតកដើម.ល.) ចែកជូនពុកម៉ែបងប្អូនទុកគ្រាន់រីករាយស្ដាប់កំសាន្តក្រោយពេលសម្រាកពីការនឿយហត់។ ខ្ញុំបាទសូមថ្លែងអំណរ អរគុណបំផុតសម្រាប់ទឹកចិត្តអាណិតស្រលាញ់ ការគាំទ្រនិងការឲ្យតំលៃលើកទឹកចិត្តរបស់ពុកម៉ែបងប្អូនដែលមានចំពោះរូបខ្ញុំ ទើបធ្វើឲ្យរូបខ្ញុំបាទអាចឈានជើងដើរលើវិថីសិល្ប:តាំងពីចាប់ផ្ដើមដំបូងយ៉ាងវេទនារហូតដល់មានថ្ងៃនេះ។ ហើយថ្ងៃនេះ គឺជាថ្ងៃចាប់ផ្ដើមការងារជាអ្នកនិពន្ធស្របច្បាប់លើកដំបូងរបស់ខ្ញុំបាទ ក្រោយប្រើពេលអស់ជិតដប់ឆ្នាំក្នុងការសិក្សាស្វែងយល់ដើម្បីបំពេញចំណេះនៃជំនាញមួយនេះ ដែលខ្លួនស្រលាញ់តាំងពីតូចរហូតដល់ធំហើយអាចអនុវត្តន៍ចាប់ពីពេលនេះតទៅ។ ពិសេសសូមអរគុណដល់លោកគ្រូអ្នកគ្រូរួមទាំងអ្នកមានគុណទាំងអស់ ដែលបានជួយត្រួសត្រាយនិងបង្ហាត់បង្ហាញផ្លូវឲ្យកូនសិស្សបានដើរដល់ចំណុចនេះដោយកិតិ្តយស។ ស្នាមញញឹមនៃក្ដីសង្ឃឹមក្នុងឆ្នាំថ្មីជាមួយការងារថ្មី២០១៧ ខ្ញុំបាទនឹងខិតខំឲ្យអស់ពីសមត្ថភាពក្នុងការផលិតបទចម្រៀងថ្មី រួមទាំងព្យាយាមបង្កើតនូវអ្វីដែលថ្មីប្លែក ចែកជូនបងប្អូនអ្នកគាំទ្រទាំងអស់ទុកជាការអរគុណដែលតែងតែគាំទ្ររាល់ស្នាដៃរបស់ខ្ញុំបាទនាពេលកន្លងមក។ ជាចុងក្រោយ ខ្ញុំបាទសូមគោរពជូនពរអ៊ុំពូមីងមារបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានសុខភាពល្អ សំណាងល្អ រកសុីមានបានគ្រួសារមានសុភមង្គល រួមទាំងជោគជ័យក្នុងជីវិតគ្រប់ៗគ្នា.ល.។ ពីខ្ញុំបាទ ចាន់ សំណាង (ហៅឌីជេ ក្ដឹប).។”

តោះស្ដាប់បទថ្មីរបស់ នី រតនា ឆ្លងឆ្លើយជាមួយ ឈិន ម៉ានិច្ច « នារីក្នុងសុបិនបងគឺជាអូន»

ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១៦:៤៧

កាលពីយប់មិញនេះ  លោក នី រតនា ម្ចាស់ពាន Cambodia Idol រដូវកាលទី១ ក៏បានចេញ  បទចម្រៀងថ្មី បទចម្រៀងស្នេហា មនោសញ្ចេតនាជ្រាលជ្រៅដែលមានចំណងជើងថា « នារីក្នុងសុបិនបងគឺជាអូន» បទចម្រៀងស្នេហា  ឆ្លើយឆ្លងជាមួយនឹងកញ្ញា ឈិន ម៉ានិច្ច  ម្ចាស់ពានរង្វាន់ Cambodian Idolរដូវកាលទី២ ដែលទើបតែចេញថ្មីៗ។ គ្រាន់តែបទចម្រៀងឆ្លងឆ្លើយគ្នា រវាងម្ចាស់ពានទាំងពីររដូវកាលនេះចេញភ្លាម គឺទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជន។ចង់ដឹងថា « នារីក្នុងសុបិនបងគឺជាអូន» ចម្រៀងថ្មីមួយបទ ពិរោះនិងមានអត្ថន័យយ៉ាងណានោះ?

តោះមកមើលរូបមនុស្សពិតរបស់ Cartoon អស់ទាំងនេះ

ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១៦:២៥

ប្រិយមិត្តទាំងអស់គ្នាប្រហែលធ្លាប់ទស្សនារឿងតុក្កតាអស់ទាំងនេះរួចហើយ តាមពិតទៅក៏មានមនុស្សដែលមានមុខមាត់ស្រដៀងគ្នា ដែលពួកគេបានប្រៀបធៀបខ្លួនពួកគេជាមួយតុក្កតាទាំងនោះ មើលទៅពិតជាអស់សំណើចពិតៗ ។តោះ កុំឲ្យខាតពេលយូរទស្សនាទាំងអស់គ្នា ៖ 

Minzy នឹង Jeon Somi បញ្ជាក់ថាពួកគេនឹងចូលរួម “Unnie’s Slamdunk Season 2”

ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១៥:០៦

តារាកូរ៉េ៖ អតីតសមាជិកពៅគេរបស់ 2NE1 Minzy និង សមាជិកក្រុម I.O.I Jeon Somi បញ្ជាក់ប្រាប់ថាពួកគេនឹងចូលរួម “Unnie’s Slamdunk Season 2” ។ នៅថ្ងៃទី ១៧ មករា ព្រឹកមិញនេះ អ្នកទាំងពីរនឹងចូលរួមក្នុងកម្មវិធី​ “Unnie’s Slamdunk Season 2” របស់ទូរទស្សន៍ KBS ។ គួររំលឹកផងដែរថា Jeon Somi ជាសមាជិករបស់ I.o.I ដែលនឹងរំសាយក្រុមនៅថ្ងៃទី ២២ មករា ខាងមុខនេះផងដែរ បន្ទាប់ពីពួកគេមានវត្តមានក្នុងការប្រគុំតន្ត្រី“Timeslip-I.O.I” ចុងក្រោយនេះ ។ ទាំង Minzy នឹង Somi បន្ទាប់ពីមានការរំសាយក្រុម នេះជាសកម្មភាពផ្លូវការលើកទីមួយរបស់ពួកគេ ៕

តោះមកមើលកីឡាបាល់ទះម្នាក់នេះម្តង ថាតើហេតុអ្វីស្រីៗ.....

ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១៤:២៨

កូរ៉េខាងត្បូង៖ Sung Jin Lim ជាកីឡាករបាល់ទះកូរ៉េខាងត្បូងមានឈ្មោះ វ័យ១៩ឆ្នាំកំពុងទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់នារីៗដោយសារតែរូបរាងដ៍ខ្ពស់ស្រលះមុខមាត់ក៏ស្រស់សង្ហាដូចនឹងតារា K-POP ច្ចឹង ។ កីឡាកររូបនេះមានកម្ពស់ ១,៩០ម៉ែត្រដែលមើលទៅដូចជាតារាបង្ហាញម៉ូតប៉ុន្តែដោយសារតែគាត់មានទេពកោសល្យនិងចូលចិត្តខាងបាល់ទះ គាត់បានលេងអោយក្រុមបាល់ទះជម្រើសជាតិក្រោមអាយុ១៩ឆ្នាំក្នុងឆ្នាំ២០១៥។ នៅពេលដែល Sung Jin Lim ចូលប្រគួតកីឡាបាល់ទះម្តងៗ គេសង្កេតឃើញថាមានអ្នកគាំទ្រច្រើនជាងគេ ហើយភាគច្រើនសុទ្ធតែស្រីស្អាតៗ ក្មេងៗ មកលើកទឹកចិត្ត ជាលទ្ធផលលោកទទួលបានលទ្ធផលល្អជានិច្ចរាល់ការប្រគួតនីមួយៗ ៕ តោះមើលរូបថតទាញយកពី Instagram របស់លោកទាំងអស់គ្នា ៖

Annabelle 2 ចេញ Teaser ថ្មីហើយ

ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១៤:០០

បន្ទាប់ពីមើល Annabelle វគ្គ ១ ហើយឥឡូវ វគ្គ ២ ក៍គ្រោងនិងបញ្ចាំងនៅថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០១៧ ។ ឥឡូវសូមមកមើល Teaser Annabelle វគ្គ ២ ឡូយយ៉ាងម៉េចដែរ ៖

តួសម្តែង សឹង្ហបុរី ម្នាក់ទៀតមកដល់ស្រុកខ្មែរស្ងាត់ៗបន្ទាប់ពី នូយ៉ា

ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១៣:២២

តារាសឹង្ហបុរី៖ បន្ទាប់ពីកញ្ញា Jeanette Aw Xuan (នូយ៉ា) បានវិលត្រលប់ទៅប្រទេសខ្លួនវិញ លោក Desmond Tan ដែលជាតារាសម្តែងប្រុសល្បីឈ្មោះម្នាក់របស់ សឹង្ហបុរី ដើរជាតួឯកប្រុសក្នុងរឿង "ជីវិតក្នុងមាតុភូមិថ្មី" ជាមួយ នូយ៉ា កាលពីពេលថ្មីៗនេះលោកបានមកដល់ទឹកដីប្រទេសកម្ពុជា។ លោកបានបង្ហាញរូបថតក៏ដូចជាវិដេអូតាម Instagram នៃការធ្វើដំណើរមកដល់ភ្នំឧត្តុង ខេត្តកំពង់ស្ពឺ និង មកដល់ទឹកដីខេត្តកំពង់ឆ្នាំង យើងមិនទាន់ដឹងច្បាស់ពីដំណើរកំសាន្តរបស់តារាប្រុសរូបនេះឡើយ ថាលោកទៅបន្តទៅខេត្តណាជាបន្តទៀតនោះទេ ហើយក៏ពុំទាន់ដឹងថា គាត់នឹងវិលត្រឡប់ទៅស្រុកកំណើតវិញនៅពេលណាដែរ ៕