trollkhmer news

កម្សាន្ត

តួឯកស្រី! Aum Patcharapa នៅតែស្រស់ស្អាត នៅក្នុងរឿងភាគថ្មីបែបបុរាណ

ថ្ងៃទី ២០ ខែ កុម្ភះ ឆ្នាំ ២០១៧ ម៉ោង ១០:២៧

រឿងភាគថ្មី ដែលមានការចូលរួមសម្តែងដោយនាង Aum Patcharapa បានចាប់ផ្តើមបញ្ចាំងជាផ្លូវការហើយ កាលពីយប់ថ្ងៃទី១៧ ខែកុម្ភៈ២០១៧  ដែលមានចំណងជើងថា «ភ្លើងព្រះនាង»ជាខ្សែភាពយន្តភាគបែបបុរាណ។ នៅក្នុងរឿងភាគថ្មីផងដែលមានការចូលរូមសម្តែងពីសំណាក់កំពូលតារាល្បីៗផងដែរ ដែលរឿងថ្មីនេះគឺ  Aum Patcharapa ជានាងតួឯកស្រីនៃរឿងភាគថ្មីនេះ។តារាស្រី Aum Patcharapa បើទោះជាពេលបច្ចុប្បន្ននាងមានអាយុជិត៤០ឆ្នាំទៅ​ហើយក្តី ប៉ុន្តែរូបសម្រស់របស់នាងនៅតែស្រស់ស្អាតដូចនៅក្មេងកាលពី២០ឆ្នាំមុនអ៊ីចឹង។គួរបញ្ជាក់ផងដែរថារឿងភាគថ្មីនេះ ដែលបានបញ្ចាំងនៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៧ថៃ ក្រោយការដាក់បញ្ចាំងខ្សែភាពយន្តថ្មីនេះ មានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្ររបស់នាង៕ 

អស់ទាស់!​មើលរូបភាព អេជេលលីណា ជូលី ពេលគ្រងឈុតប្រពៃណីខ្មែរ ពិតជាស្រស់ស្អាតខ្លាំងណាស់!

ថ្ងៃទី ២០ ខែ កុម្ភះ ឆ្នាំ ២០១៧ ម៉ោង ០៩:៥៣

កាលពីម្សិលមិញនេះ លោកស្រី អេជេលលីណា ជូលី ដែលជាតារាសម្តែងស្រី និងអ្នកដឹកនាំរឿងផងនោះ បានបង្ហាញវត្តមាននៅលើទឹកដីអង្គរ ដើម្បីមកបើកសម្ពោធ ចាក់បញ្ចាំងខ្សែភាពយន្ត «មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ» ដែលលោកស្រី ជាអ្នកដឹកនាំផលិតដោយផ្ទាល់។ហើយអ្វីដែលកាន់តែពិសេសជាងនេះគឺ លោកស្រី អេជេលលីណា ជូលីបានបង្ហោះនូវរូបថតប៉ុន្មានសន្លឹក គ្រងនូវឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរយើង ជាមួយនឹងកូនៗ និងក្មេងៗតូចជាច្រើននាក់ទៀត។ នៅក្នុងការដែលលោកស្រី បានគ្រងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរបែបនេះ ពិតជាធ្វើអោយមានការ ភ្ញាក់ផ្អើលនិងមានការសរសើរពីសំណាក់អ្នកគាំទ្រជាច្រើននៅលើបណ្ដេញសង្គមហ្វេសប៊ុកផងដែរនោះ ព្រោះបានមើលឃើញថា ពិតជាស្រស់ស្អាតនិងប្លែកភ្នែកខ្លាំងមែនទែន៕

ស្លុងអារម្មណ៍! «ស្នាមញញឹមក្លែងក្លាយ» ពី​ ឆន សុវណ្ណរាជ ពិតជាសោកសៅខ្លាំងណាស់ (មានវីដេអូ)

ថ្ងៃទី ២០ ខែ កុម្ភះ ឆ្នាំ ២០១៧ ម៉ោង ០៩:៣៦

កាលពីម្សិលមិញនេះ តារាចម្រៀងកំពុងពេញនិយមនៅផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណរាជ បានបង្ហើរបទថ្មី ដែលបង្កប់ទៅដោយភាពឈឺចាប់ សោកសៅ របស់មនុស្សប្រុសម្នាក់។ បទនេះមានចំណងជើងថា «ស្នាមញញឹមក្លែងក្លាយ»ជាពិសេសគឺចាក់ចំកណ្តាលបេះដូងតែម្តង សម្រាប់អ្នកដែលកំពុងខូចចិត្ត មិនថាអ្នកកំពុងមានវិបត្តិស្នេហា  ការបែកបាក់គ្នា ឬមានឈឺចាប់ដោយសារតែរឿងអ្វីមួយនោះទេ  ដែលកំពុងតែត្រូវសាច់រឿងមិត្តយុវវ័យជាច្រើនរូប។តោះទៅស្តាប់វីដេអូពិសេស បទ៖ «ស្នាមញញឹមក្លែងក្លាយ» ពីលោក ឆន សុវណ្ណរាជ ទាំងអស់គ្នា៖

រឿង “មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ” នឹងបញ្ចាំងនៅពហុកីឡដ្ឋានជាតិអូឡាំពិក និង នៅ Indoor Arena

ថ្ងៃទី ១៨ ខែ កុម្ភះ ឆ្នាំ ២០១៧ ម៉ោង ១៦:៣៧

កំពូលតារាសម្ដែងហូលីវូដ និងជាអ្នកដឹកនាំរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ដែលជាខ្សែភាពយន្តបែបប្រវត្តិសាស្ត្រ រំឭកអំពីប្រវត្តិដ៏ជូរចត់ នៃរបបវាលពិឃាត នៅក្នុងប្រទេសកម្ពុជា ខណៈដែលការដាក់បញ្ចាំងនោះ មានចំនួន៤លើក ស្របពេលដែលមហាជន ក៏កំពុងទន្ទឹងរង់ចាំមើលយ៉ាងអន្ទះសារ។កំពូលតារាហូលីវូដ Angelina Jolie បានបញ្ជាក់ពីកាលបរិច្ឆេទ នៃការបញ្ចាំងភាពយន្តរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ថា ការដាក់បញ្ចាំងលើកទី១ គឺនៅលើវាលស្មៅ នៃព្រះលានជល់ដំរី និងមុខប្រាសាទអង្គរធំ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ទឹកដីអង្គរ ចាប់ពីម៉ោង៦ល្ងាច នាថ្ងៃទី១៨-១៩ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ។ការដាក់បញ្ចាំងលើកទី២ ក៏មានពីរទីតាំងដែរ ក្នុងនោះទីតាំងទី១ គឺនៅ Indoor Arena និងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង៦ល្ងាច នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដោយមានការអញ្ជើញចូលរួម ពីសំណាក់មហាជន និងតារាសម្ដែងខ្មែរក្នុងរឿងនេះ ដែលត្រូវបាននាង Angelina Jolie អញ្ជើញដោយផ្ទាល់។ចំណែកការដាក់បញ្ចាំងលើកទី៣ គឺនៅក្នុងខេត្តបាត់ដំបង ដែលជាទីតាំងថតរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» នេះផ្ទាល់ ដោយបញ្ចាំងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ខណៈលើកទី៤ គឺនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះ ក៏មានការដាក់បញ្ចាំងម្ដងទៀត ផងដែរ។ខ្សែភាពយន្តរឿង “មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ” ត្រូវបានថតនៅក្នុងទីតាំងសំខាន់ៗជាប្រវត្តិសាស្ត្រចំនួន២គឺ ខេត្តសៀមរាប និងខេត្តបាត់ដំបង ជាពិសេសតំបន់រមណីយដ្ឋានអង្គរ ក៏ជាផ្នែកមួយដ៏សំខាន់ ដែលខ្សែភាពយន្តបានផ្តិតយកទិដ្ឋភាព ជាប្រវត្តិសាស្ត្រមួយចំនួនធំ។ ដូចនេះហើយ បានជាផលិតករភាពយន្ត សម្រេចចិត្ត ជ្រើសរើសយករមណីយដ្ឋានអង្គរ ជាទីតាំងចាក់បញ្ចាំងមុនដំបូង ដែលជាពិធីសម្ពោធផ្លូវការ មុននឹងខ្សែភាពយន្តនេះចាក់បញ្ចាំង នៅរោងភាពយន្តផ្សេងៗទៀត។រឿង “មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ” មានការចូលរួមសម្ដែង ដោយតារាខ្មែរ ជាច្រើនដួង រួមមាន លោក សុខ សុធន, កញ្ញា សម ថារត្ន ,លោក ផង់ តារា , លោក សាវិន ហ្វីលីព ,កញ្ញា ឌី សូនីតា , អ្នកនាង ស្វែង សុជាតា , លោក ទេព រិនដារ៉ូ ,លោក ជា សំណាង, លោក ហម ឈរ៉ា, រស់ មុនី, ម៉ារីណែត និងកុមារី ជូលី ជាដើម៕

កញ្ញា ទឹម រដ្ឋា បង្ហាញឈុតប៊ីគីនីនៅក្នុងទីក្រុងភ្នំពេញពេលយប់ឡើងកប់

ថ្ងៃទី ១៨ ខែ កុម្ភះ ឆ្នាំ ២០១៧ ម៉ោង ០៨:៤៦

កញ្ញា ទឹម រដ្ឋាបានបង្ហោះរូបថតមួយសន្លឹកនៅអាងហែលទឹកក្នុងទីក្រុងភ្នំពេញនៅពេលយប់ ដែលកន្លែងនោះទំនងជា Skybar ឥឡូវនេះមកមើលរូបថតមួយសន្លឹកនេះមើល ៖

លី ច័ន្ទសីហា បង្កើនមុខជំនួញថ្មី មុនថ្ងៃរៀបការ ខាងមុខនេះ...

ថ្ងៃទី ១៧ ខែ កុម្ភះ ឆ្នាំ ២០១៧ ម៉ោង ១៦:៥៦

កន្លងទៅពេលថ្មីៗនេះ តារាសម្ដែងស្រី កញ្ញា លី ច័ន្ទសីហា បានឲ្យដឹងថាកញ្ញាទើបតែបើកដំណើរការហាង​ថ្មី លក់កាបូបស្បែកជើង និងគ្រឿងសម្អាងថ្មីមួយកន្លែងដែលមានឈ្មោះថា S.H Collection ដែលមានទីតាំងនៅ ផ្លូវលេខ៣១០ ខាងជើងសារមន្ទីរទួលស្លែង។ ហាងនេះបើកដំណើរការ មិនមែនជាផ្ទះផ្ទាល់ខ្លួនរបស់កញ្ញាទេ គឺជាផ្ទះជួលដែលកញ្ញាចាយទុន ក្នុងការរៀបចំតុបតែង និងទិញទំនិញ អស់ប្រមាណជាង ១ម៉ឺនដុល្លារអាមេរិក។ គួរបន្ថែមផងថា កញ្ញា លី ច័ន្ទសីហា ក៏មានគម្រោងពង្រីកមុខរបរថ្មីគឺបើកភោជនីដ្ឋាន ហើយចំណែកឯគូដណ្ដឹងរបស់កញ្ញាវិញ ឃើញថាមានការពេញចិត្តយ៉ាងខ្លាំងចំពោះការរកសីុរបស់កញ្ញាផ្ទាល់ផងដែរ។ គួរបញ្ជាក់ផងដែរថា ចំណង​ស្នេហ៍​តារាសម្តែង កញ្ញា លី ច័ន្ទសីហា និង​និស្សិត​យោធា​ ច័ន្ទ ថៃសេង​ បានឈានដល់ការភ្ជាប់​ពាក្យ​ ​អស់មួយឆ្នាំហើយ ដោយពួកគេគ្រោងរៀបចំ ថ្ងៃសំពះផ្ទឹមរៀបការ តាមទំនៀមទម្លាប់ប្រពៃណីខ្មែរ នៅថ្ងៃទី៥ ខែ​ឧសភា ​ឆ្នាំ​២០១៧ខាងមុខនេះ ទោះយ៉ាងនេះក្តីក៏ពួកគេ ប្រឹងពង្រឹង និងពង្រីមុខជំនួញថ្មី ដើម្បី​ត្រៀមជីវិតគ្រួសារថ្មី។

តារាល្បីប៉ះកីឡាករល្បី! Angelina Jolie និង Ronaldo ត្រៀម​ជួប​គ្នា​ក្នុង​រឿង​ភាគ​មួយ

ថ្ងៃទី ១៧ ខែ កុម្ភះ ឆ្នាំ ២០១៧ ម៉ោង ១៥:៤៩

កំពូល​តារា​ហូលីវូដ Angelina Jolie និង​ចាប់​ដៃ​គ្នា​ជាមួយ​តារា​បាល់ទាត់ Cristiano Ronaldo សម្ដែង​ក្នុង​រឿង​ភាគ​របស់​ប្រទេស​តួកគី​​ ដោយគម្រោងក្នុងការថតរឿងនេះគឺថត​នៅ​ទីក្រុង Gaziantep ប្រទេស​តួកគី​តែម្ដង។ចំពោះរឿងដែលគម្រោងនិងថតនេះ គឺចង់និយាយប្រាប់​អំពី​រឿងរ៉ាវ​នៃ​គ្រួសារ​ជនជាតិ​ស៊ីរី​​​មួយ ស្វែង​រក​ការ​ជ្រកកោន​ក្នុង​ប្រទេស​​តួកគី បន្ទាប់​ពី​ប្រទេស​របស់​ពួក​គេ​ហែកហួរ​ដោយ​សង្គ្រាម។ ខ្សែភាពយន្តថ្មីមួយនេះមាន​ចំណងជើង​ “Hayat Köprüsü” មាន​ន័យ​ថា (ស្ពាន​នៃ​ជីវិត) ។បន្ថែមព័ត៌មាន​លម្អិតទៅលើ​​ Eyüp Dirlik អ្នក​ដឹក​នាំ​រឿង​បាន​ប្រាប់​ឲ្យ​ដឹង​ថា គម្រោង​នេះ​​ បើក​ឡើង​ក្រោម​​ពាក្យ​ស្លោក​ថា៖ "ទាំង​អ្នក​រស់​​ និង​អ្នក​ស្លាប់ ឬ​អ្នក​មក​ និង​រស់​នៅ"។ចំពោះតួដែលបានចូលរួមថតនូវនៅក្នុងខ្សែភាពយន្តរួមមាន​តារា​អន្តរជាតិ​ជា​ច្រើន​រូប​នឹង​មក​​ទីក្រុង Gaziantep ប្រទេស​តួកគី ដើម្បី​គាំទ្រ​គម្រោង​នេះ។ ហើយ​ Angelina Jolie និង​ Cristiano Ronaldo​ ក៏​ស្ថិត​ក្នុង​ចំណោម​តារា​ធំ​ៗ​ដែល​ចង់​​ចូលរួម​ចំណែក​ក្នុង​គម្រោង​នេះ​ដែរ។ បើយោងតាម​តួ​ឯក​​ស្រី​ក្នុង​រឿង​នេះ​​នាង Perihan Savaş  បាន​ថ្លែង​ថា រឿង​នេះ​នឹង​ថត​នៅ​ខែ មីនា​ខាង​មុខ៕ ​​​​

មិនធម្មតា! រូបភាពមង្គលការ របស់តារាហ្វេសប៊ុក ស៊ុន កណ្ណិកា កាលពីម្សិលមិញ​ (មានវីដេអូ)

ថ្ងៃទី ១៧ ខែ កុម្ភះ ឆ្នាំ ២០១៧ ម៉ោង ០៩:៥៨

កាលពីម្សិលមីញនេះ នៅក្នុងពិធីមង្គលការ របស់តារាហ្វេសប៊ុករូបស្អាត កញ្ញា ស៊ុន កណ្ណិកា ហាក់ដូចជា ទទួលបានការចាប់អារម្មណ៍ខ្លាំង នៅក្នុងបណ្តាញសង្គម។ ឃើញថារូបថតជាច្រើនសន្លឹក នៅក្នុងពិធីមង្គលការរបស់តារាហ្វេសប៊ុករូបនេះ ដែលត្រូវបានបង្ហោះ គឺពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំង ។ហើយអ្វីដែលពិសេសជាងនេះទៀត គឺបានឃើញថានៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់កញ្ញា ស៊ុន កណ្ណិកា ក៏បានឃើញវត្តមាន សម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង លោកជំទាវ និងភ្ញៀវលំដាប់ៗជាច្រើននាក់ទៀតផងដែរ។  កញ្ញា ស៊ុន កណ្ណិកា តារាហ្វេសប៊ុករូបស្អាតរូបនេះ  ពិតជាមានសំណាង ខ្លាំងណាស់ មានស្វាមី ជាអ្នកមានមុខមានមាត់ក្នុងសង្គម មន្រ្តីប៉ូលិស ជាឧត្តមសេនីយ៍ទោ ផ្តាយមាស២ ដែលអាចធ្វើឲ្យ នាងទទួលបានងារ ជាលោកជំទាវតាំងពីក្មេងតែម្តង៕ទស្សនាវីដេអូពិធីមង្គលការនៅខាងក្រោម៖

ចាំគូស្នេហ៍ ដែលធ្វើអោយគេច្រណែនពេញ Facebook នេះបានអត់ ?

ថ្ងៃទី ១៧ ខែ កុម្ភះ ឆ្នាំ ២០១៧ ម៉ោង ០៩:០៤

កាលពីពេលថ្មីៗនេះ គូស្នេហ៍មួយគូដែលធ្វើអោយគេគ្រប់គ្នា នាំគ្នាច្រណែនពេញបណ្តាញសង្គម Facebook ឥឡូវនេះពួកគាត់បានត្រឡប់មកធ្វើអោយគេគ្រប់គ្នាច្រណែននិងពួកគាត់ម្ដងទៀតហើយ ។ គូស្វាមីមួយគូនេះ បានបង្ហោះរូបថត Sweet Sweet ជាមួយគ្នាតែលើកនេះគឺឃើញថាពួកគាត់មានបន្ថែមសមាជិកថ្មីម្នាក់ទៀត ។ រូបថត៣នាក់ម្តាយឪពុកនិងកូនស្រីម្នាក់ ដែលមានមុខមាត់គួរអោយស្រលាញ់ថែមទៀតផង នេះបង្ហាញអោយឃើញថា ពួកគេពិតជាមានសុភមង្គលណាស់ នៅក្នុងគ្រួសារមួយនេះ ទោះបីមានមនុស្សចំនួន និយាយអាក្រក់ដាក់ពួកគេយ៉ាងណាក្តី ប៉ុន្តែមានមនុស្សមិនតិចទេ ដែលលួចច្រណែន។គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានឆ្នាំមុន គូស្នេហ៍មួយគូនេះ ពួកគេបានរៀបការជាមួយគ្នា ទោះបីខាងប្រុសជាកូនកំលោះ មានសប្បុរខ្មៅយ៉ាងណាក្តី ព្រោះគាត់ជាបុរសកូនកាត់ ខ្មែរ អាហ្វ្រិក និងកូនក្រមុំមានសប្បុរសស្អាត ជាកូនកាត់ចិន ប៉ុន្តែពួកគេស្រលាញ់គ្នា និងផ្អែមល្ហែមមួយគ្នាយ៉ាងខ្លាំង។