trollkhmer news

Power By Pepsi

សមាជិកថ្មីរបស់កាំភ្លើង Arsenal គឺជាកម្មកររោងចក្ររថយន្ត

ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១៩:១៤

សមាជិកថ្មីរបស់កាំភ្លើង Arsenal គឺជាកម្មកររោងចក្ររថយន្ត

ក្រុមកាំភ្លើងធំ Arsenal បានបង្ហាញនូវសមាជិកថ្មីមួយរូបគឺកីឡាករ  Cohen Bramall បន្ទាប់ពីបានចុះកិច្ចព្រមព្រៀងរយៈពេលវែងជាមួយនឹងខ្សែការពារវ័យ ២០ឆ្នាំរូបនេះ។ 



បុរសសម្បុរស្រអែមស្រស់ នឹងទទួលបានប្រាក់នឿយហត់លើវាលស្មៅប្រមាណ ៤ម៉ឺនផោនក្នុង១សប្តាហ៍ ពីក្រុមមូលដ្ឋាននៃភាគខាងជើងក្រុងឡុងដ៍។ គួរបញ្ជាក់ថា មុនពេលមកដល់ទឹកដី Emirate  Cohen Bramall គឺជាធ្លាប់ជាកម្មករមួយរូប នៅរោងចក្រផលិតរថយន្តម៉ាក់ Bentley នាទីក្រុង Hednesford ហើយរូបគេអាចទទួលបានប្រាក់ ៣ពាន់ផោនក្នុង១សប្តាហ៍ប៉ុណ្ណោះពីការរៀបចំគ្រឿងម៉ាស៊ីន ៕   




ប្រែសំរួលដោយ : ពូចយ

ប្រភព​ : Dailymail