trollkhmer news

រយៈពេល១១ថ្ងៃ ឃាតករតាមផ្លូវសម្លាប់មនុស្ស៥៩នាក់និងរបួស១៩៦នាក់

ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១៩:១១

រយៈពេល១១ថ្ងៃ ឃាតករតាមផ្លូវសម្លាប់មនុស្ស៥៩នាក់និងរបួស១៩៦នាក់

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍រយៈពេល១១ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍ កើតឡើង១៣៤ លើក ស្លាប់ចំនួន៥៩នាក់ និងរបួសចំនួន ១៩៦នាក់។នេះបើតាមរបាយការណ៍របស់នគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧។ចំណែកគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស នាថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ បានកើតឡើង ១២លើក បណ្តាលឲ្យស្លាប់ ៧នាក់ និងរបួស ៩នាក់ ( របួសធ្ងន់ ៤នាក់ )។ មូលហេតុគ្រោះថ្នាក់ដោយសារល្បឿន ៦លើក ស្រវឹង ១លើក មិនប្រកាន់ស្តាំ ១លើក បត់គ្រោះថ្នាក់ ២លើក ប្រជែង ១លើក និងកត្តាផ្លូវ ១លើក។ អ្នកស្លាប់ទាំង ៧នាក់ ជាអ្នកជិះម៉ូតូ ៦នាក់ និងថ្មើរជើង ១នាក់ ( មិនពាក់មួកសុវត្ថិភាព ៦នាក់ )។

ប្រែសំរួលដោយ : Trollkhmer