todaykh news

គ.ជ. ប ទទួលបានបណ្តឹងប្រមាណជាង៥០០ ភាគច្រើនទាក់ទងនិងការកែតម្រូវឈ្មោះ

ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១៧:៥៩

គ.ជ. ប ទទួលបានបណ្តឹងប្រមាណជាង៥០០ ភាគច្រើនទាក់ទងនិងការកែតម្រូវឈ្មោះ

ភ្នំពេញ៖
 មកដល់ពេលនេះ មានរយៈពេល៩ថ្ងៃហើយ សំរាប់ការពិនិត្យបញ្ជីឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៦ ដែល គ.ជ. ប ចាប់ផ្តើមបិទផ្សាយកាលពីថ្ងៃទី០៣ ខែមករា
ហើយបើតាមអ្នកនាំពាក្យអះអាងថា គ.ជ. ប ទទួលបានបណ្តឹងប្រមាណជាង៥០០ហើយ ភាគច្រើនទាក់ទងនិងការកែតម្រូវឈ្មោះ។
លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានមានប្រសាសន៏កាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ ២០១៧ថា មក
ដល់ពេលនេះមានបណ្តឹងប្រមាណជាង៥០០ទាក់ទងការកែតម្រូវឈ្មោះ ហើយ គ.ជ.ប បានត្រៀមរួចហើយទាក់ទងបញ្ហានេះ ពីព្រោះគណៈកម្មកា ឃុំ សង្កាត់ មិនមានសសិទ្ធិ
ធ្វើអ្វីលើបញ្ហានេះទេ ។តាមលោក ហង្ស ពុទ្ធា ពាក្យបណ្តឹងមួយចំនួនបានសុំឲ្យកែតម្រូវឈ្មោះខុសពីឈ្មោះ ដែលមាននៅក្នុងអត្តសញ្ញាណប័ណ្ណ តាមអារម្មណ៏របស់គាត់ ដូច្នេះបញ្ហានេះមិនអាចធ្វើបានទេ។
តាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ. ប) ចុះថ្ងៃទី១១ ខែមករា ឆ្នាំ ២០១៧ ឲ្យដឹងដែរថា គ.ជ. ប បានចាប់ផ្តើមបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោត តាមសាលា ឃុំ-សង្កាត់ និងនៅទីប្រជុំជនមួយកន្លែងទៀត ក្នុងឃុំ សង្កាត់តាំងពីថ្ងៃទី០៣ ខែមករា ឆ្នាំ ២០១៧។ ការបិទផ្សាយនេះ ដើម្បីឲ្យប្រជាពលរដ្ឋ ពិនិត្យមើកឈ្មោះ និងផ្ទៀងផ្ទាត់ទិន្ន័យរបស់ខ្លួន និងការប្តឹងតវ៉ា ឬប្តឹងជំទាស់។ 
តាម គ.ជ. ប ក្នុងរយៈពេលនេះ គ.ជ.ប កត់សម្គាល់នេះ មានប្រជាពលរដ្ឋជាច្រើនបានទៅពិនិត្យមើលឈ្មោះ ក្នុងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោតនៅតាមទីកន្លែងបិទផ្សាយ ជាមួយគ្នានេះ ក៏មានប្រជាពលរដ្ឋជាច្រើនផ្សេង ទៀតបានពិនិត្យមើលឈ្មោះ និងផ្ទៀងផ្ទាត់ទិន្នន័យ របស់ខ្លួន នៅលើគេហទំព័រ www.voterlist.org.kh ផងដែរ។ ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះ អ្នកដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោត និងការប្តឹង តវ៉ា ឬប្តឹងជំទាស់លើបញ្ជីបោះឆ្នោតដំបូង នឹងត្រូវបញ្ចប់នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧នេះ។
ជាមួយគ្នានោះ គ.ជ.ប បានអំពាវនាវជាថ្មីចំពោះប្រជាពលរដ្ឋ ខ្មែរ ដែលបានចុះឈ្មោះហើយសូមអញ្ជើញទៅពិនិត្យ មើលឈ្មោះ និងផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួន ក្នុងបញ្ជីបោះឆ្នោតដំបូងដោយផ្ទាល់ ឬអាចចាត់ឲ្យ សមាជិកណាម្នាក់ក្នុងគ្រួសារឲ្យទៅពិនិត្យមើល ដើម្បីឲ្យប្រាកដថា ឈ្មោះរបស់ខ្លួនមានក្នុងបញ្ជី បោះឆ្នោត និងមានទិន្នន័យ និងរូបថតត្រឹមត្រូវប្រាកដ មែន។ ក្នុងករណីបាត់ឈ្មោះ ឬមានឈ្មោះ ឬទិន្នន័យ ឬរូបថតមិនត្រឹមត្រូវ សូមសាមីខ្លួន ឬតំណាងមេត្តា រួសរាន់ប្តឹងតវ៉ាទៅក្រុមប្រឹក្សាឃុំ សង្កាត់ យ៉ាងយូរ ត្រឹមថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧នេះដើម្បីសុំធ្វើការកែតម្រូវជាបន្ទាន់៕

ប្រែសំរួលដោយ : trollkhmer